Saturday, May 12, 2012

ប្រវត្តិរបស់ KFC៖ ដែលជោគជ័យ​នៅអាយុ ៦៦ឆ្នាំ!​

ប្រវត្តិរបស់ KFC៖ ដែលជោគជ័យ​នៅអាយុ ៦៦ឆ្នាំ!​


ប្រវត្តិរបស់ KFC៖ ដែលជោគជ័យ​នៅអាយុ ៦៦ឆ្នាំ!​
 
KFC មកពីពាក្យ​ពេញគឺ Kentucky Fried Chicken) កាលនោះ Harland Sanders បានបើក​ភោជនីយដ្ឋាន​មួយ​​នៅស្រុក​កំណើត​របស់​គាត់​នៅ Corbin (Kentucky)ក្នុង​អំទ្បុង​ឆ្នាំ ១៩៣០។ បន្ទាប់មក​គាត់បានបើក ហាង​ហ្គាសមួយ​កន្លែង​ និង​មាន​ម៉ាត​មួយ​ផងដែរ ផង​ដែរ​សំរាប់លក់​ទៅអោយ​អ្នក​ទេសចរ។ នៅក្នុង​ឆ្នាំ​១៩៣៩ Sander បាន​ចូលរួម​កម្មវិធី​តាំងពិព័រ​​ម្ហូបអារហារ​មួយ​ គាត់បាន​បង្កើត​វិធីសាស្រ្ត​ក្នុងការ​ចំអិន​ភ្លៅមាន់​បំពង​ដែលមាន​រស់ជាតិ​ហ៊ឺរ និង​មាន​លក្ខណះ​ប្លែក​ពី​ភ្លៅមាន់ដ៍ទៃ ហើយទទួលបាន​ការ​ពេញនិយម​យ៉ាងខ្លាំង​ គឺ​ពេល​នោះហើយ​ដែល​រស់​ជាតិ​ដំបូង​របស់ភ្លៅមាន់ KFC ចាប់ផ្តើមកើតមាន​ទ្បើង។ 

នៅឆ្នាំ ១៩៥០ ភ្លៅ​មាន់របស់ Sander នៅតែមិនអាច​ទទួលបាន​ជោគជ័យនៅ Corbin គាត់បានសំរេច​ចិត្ត​លក់​ទ្រព្យសម្បត្តិ​ទាំងអស់​ដែលគាត់មាន​​និងលក់រូបមន្ត​របស់​ភ្លៅមាន់ KFC និង​​បាន​​ធ្វើ​ដំណើរ​ជុំវិញ​សហរដ្ឋ​អាមេរិច​នៅឆ្នាំ​១៩៤៦​ កាលនោះ​គាត់មាន​អាយុ​៦៦​ឆ្នាំ​ទៅ​ហើយ​​ គាត់​បាន​ធ្វើ​ដំណើរ​ពី​ភោជនីយដ្ឋានមួយ​ទៅ​ភោជនីយ ដ្ឋាន​ មួយដើម្បីដើរ​លក់​ដោយ​គាត់​​នឹងទទួលបាន ៥C សំរាប់ការលក់ភ្លៅមាន់១​ដុំ។ នៅក្នុង​ឆ្នាំ​១៩៦៤ ភោជនីយដ្ឋាន​ដំបូង​របស់​ KFC ត្រូវបាន​បង្កើត​ទ្បើង​​ នៅរយះ​ពេល ១២​ឆ្នាំ​បន្ទាប់​គាត់បាន​ចំនេញប្រាក់​រហូត​ដល់​ទៅ​ ២លាន​ដុល្លា​ ដែល​២លានដុល្លា​កាល​នោះ​គឺ​ជាទំហំទឹកប្រាក់​ដ៍ច្រើន​សន្ធឹកសន្ធាប់៕
អត្ថបទ៖ បកប្រែពី​ បរទេស

No comments:

Post a Comment