LinkedIn គឺជាបណ្តាញសង្គម (Social Network) មួយដែលពេញនិយមផងដែរ វាអាចជួយជំរុញការលក់បើសិនជាយើងចេះប្រើប្រាស់វាអោយបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះលក្ខណះពិសេសរបស់ LinkedIn វាខុសពី Facebook និង Tweet ដែលមានលក្ខណះជាបណ្តាញសង្គម របស់យុវ័យជាជាង ជាលក្ខណះអាជីពនិងចំាបាច់ត្រូវចំនាយពេលច្រើន។ ខាងក្រោមគឺជាវិធីសាស្រ្តមួយចំនួនក្នុងការ ប្រើប្រាស់ LinkedIn អោយចំគោលដៅនិងមានប្រសិទ្ធភាព៖
បង្កើតក្រុមនៅក្នុង LinkedIn (Use LinkedIn Groups & Receive Tons of New Leads Daily)
គឺជាវិធីសាស្រ្តមួយដែលល្អបំផុត នៅក្នុងការផ្សព្វផ្សាយពានិជ្ជកម្ម ដែលអាចផ្តល់ព័ត៌មានទៅកាន់មនុស្សជាច្រើនក្នុងពេលតែមួយនិងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសព័ត៌មានទាំងអស់នោះនឹងទៅដល់អតិថិជនគោលដៅរបស់អ្នកទៀតផង។ មានវិធីសាស្រ្តមួយចំនួនក្នុងការប្រើប្រាស់ក្រុម និងបង្កើតអោយមានប្រសិទ្ធភាព៖
1. បង្កើតអោយមាន Key words សំរាប់ក្រុមនិមួយៗដើម្បើបង្កើន Key wordsដើម្បីងាយស្រួលក្នុងការស្វែងរកនៅក្នុង ប្រអប់ស្វែងរករបស់ LinkedIn.
2. បង្កើតអោយមាន Key words របស់ក្រុមនិមួយៗដើម្បើបង្កើន Key wordsដើម្បីងាយស្រួលក្នុងការស្វែងរកនៅក្នុង Google Search Engine.
3. បញ្ជូលឈ្មោះ វ៉ែបសាយ រឺ ប្លក់ក្រុមហ៊ុនរបស់លោកអ្នក ដើម្បីទាក់ទាញអតិថិជនអោយបានកាន់តែច្រើន។
បញ្ជូល RSS ប្លក់ក្រុមហ៊ុនរបស់លោកអ្នក ដើម្បីផ្តល់ព័ត៌មានអោយកាន់តែរហ័ស សំរាប់ក្រុមនិមួយៗ។
បង្កើតអត្ថបទថ្មីៗរាងរាល់សប្តាហ៍សំរាប់ក្រុមនិមួយៗ និងដើម្បីទាញ Traffic របស់វ៉ែបសាយអ្នក។
រក្សារទំនាក់ទំនាក់អោយបានល្អ ជាមួយសមាជិកណា ដែលអ្នកគិតថាអាចក្លាយជាអតិថិជននៅថ្ងៃ
អនាគត។
បង្កើតសំនួរនិងរក្សារទំនាក់ទំនងអោយបាន: Ask Questions & Build Your Credibility
បង្កើតសំនួរអោយបានច្រើននៅក្នុង LinkedIn Answers នេះជាវិធីសាស្រ្តមួយដែលអាចអោយ លោកអ្នកបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញដ៍ទៃទៀតនៅលើពិភពលោក។ តាមរយះចំលើយទាំងនោះអាចអោយ លោកអ្នកទទួលបានគំនិតល្អៗជាច្រើន។ ខាងក្រោមគឺជាវិធីសាស្រ្តមួយចំនួនក្នុងការបង្កើតសំនួរអោយកាន់តែមាន ប្រសិទ្ធ ភាព ៖
បង្កើត Answer Application នៅខាងលើប៉ែកខាងស្តាំវ៉ែបសាយ របស់លោកអ្នកដើម្បីងាយស្រួលក្នុងការបង្កើតសំនួរ។ដូចរូបខាងក្រោម៖

បន្ទាប់ពីបង្កើតសំនួរនិងមានការចូលរួមឆ្លើយសំណួររួចមក សូមអនុវត្តន៍តាមវិធីសាស្រ្តខាងក្រោម៖
ស្វែងរកអ្នកដែលបានសួរសំនួរ ហើយព្យាយាមឆ្លើយសំនួរនោះ ជាលក្ខណះបុគ្គលតាមរយះ Profile របស់ពួកគេ។
1. សូមឆ្លើយសំនួរដោយប្រុងប្រយ័ត្ន និងអោយបានល្អបំផុត ដោយរួមទាំងការផ្តល់នូវ tips ល្អៗ រឺក៍អាច Link ទៅប្រភពព័ត៌មានល្អៗ និងអ្នកជំនាញផ្សេងទៀត។
2. សូមបង្កើតសំនួរទាំងទ្បាយណាដែលមានលក្ខណះបើកនិងអនុញ្ញាតិអោយអ្នកដ៍ទៃអាចចូលរួមជជែកពិភាក្សា។
ទាំងនេះសុទ្ធសឹងតែជាយុទ្ធសាស្រ្តដែលអាចអោយលោកអ្នក បង្កើតនូវទំនាក់ទំនងដ៍ល្អបំផុតសំរាប់អតិថិជន គោលដៅរបស់លោកអ្នក។
បង្កើត Events ដែលមានឥទ្ធិពល : Create Powerful Events
ការបង្កើត Events គឺជាវិធីសាស្រ្តល្អ បំផុតក្នុងការផ្សព្វផ្សាយពានិជ្ជកម្ម ជាពិសេសគឺមានប្រសិទ្ធភាពបំផុត ដូច្នេះលោកអ្នកអាចប្រើប្រាស់ Event នៅក្នុង LinkedIn ដើម្បីជុំរុញការលក់របស់លោកអ្នក។ សូមមើលរូបខាងក្រោម៖

This image shows what the events page looks like in LinkedIn.
បង្កើតអោយមាន Advanced Search សំរាប់ទីផ្សារគោលដៅ: Run an Advanced Search in Your Target Market
តាមរយះ Advanced search ដែលអាចអោយលោកអ្នក ធ្វើការស្វែងរកទៅតាមប្រភេទអាជីវកម្ម ក្រុមហ៊ុន និងចំណងជើងនៃអត្ថបទជាដើម។ សូមមើលរូបខាងក្រោម៖

LinkedIn Advanced Search
ផ្ញើរសាផ្ទាល់ខ្លួនដើម្បីបង្កើតទំនាក់ទំនងល្អ : Send Personal Messages
ប្រើប្រាស់សាផ្ទាល់ខ្លួន ទៅកាន់អ្នកដែលមានសក្តានុពលជាអតិថិជនរបស់អ្នក នេះគឺជាវិធីសាស្រ្តល្អបំផុត ដើម្បីរក្សារទំនាក់ទំនង និងបង្កើនអតិថិជនរបស់អ្នក។
By Kerry Leng, the CEO at Popzone Asia
Needed professional? Contact us now!
No comments:
Post a Comment