Thursday, March 15, 2012

សត្វចង្រៃក្នុងគេហដ្ឋាន Popzone News | Life & Style

សត្វចង្រៃក្នុងគេហដ្ឋាន Popzone News | Life & Style
 ណ្តុរ កន្លាត កណ្តៀរ ស្រមោច មូស គឺជាសត្វល្អិតចង្រៃដែលតែងរំខានក្នុងផ្ទះធ្វើឲ្យស្រ្តីមេផ្ទះ គ្រប់​គ្នា​គ្រាំគ្រា​ចិត្ត​មិន​តិចទេ​ហើយ តែងរិះរកវិធីចាំបាច់គ្រប់បែបយ៉ាង។
កណ្តុរ កន្លាត កណ្តៀរ ស្រមោច មូស គឺជាសត្វល្អិតចង្រៃ ដែលតែងរំខានក្នុងផ្ទះធ្វើឲ្យ​ស្រ្តី​មេ​ផ្ទះ​គ្រប់​គ្នា​គ្រាំ​គ្រា​ចិត្ត​ មិន​តិច​ទេ ​ហើយ​តែង​រិះរក​វិធី​ចាំ​បាច់​គ្រប់​បែប​យ៉ាង​។ ប៉ុន្តែ​តើអ្នក​ដឹងទេថា សត្វ​ចង្រៃ​ទាំង​នោះ​ផ្តល់ផល​វិបាក​យ៉ាង​ណា​ខ្លះ​ដល់​អ្នក​? ហើយ​​តើ​អ្នក​ត្រូវ​មាន​វិធី​ការពារ និង​កំចាត់​វា​យ៉ាង​ណា?​
ប្រសិន​បើ​អ្នក​មិន​ទាន​ប្រាកដ​ក្នុង​ចិត្ត​ពី​វិធី​ ការពារ និង​កំចាត់​សត្វ​ចង្រៃ​ទាំង​នេះ ​សូមមក​ស្វែង​យល់​ជា​មួយ​អង្គរ​ធំនៅ​​ពេល​​នេះ​​ចុះ។
មូស
មូសជាសត្វល្អិត ដែលមនុស្សស្អប់បំផុត ព្រោះវារំខានដល់ការនិទ្រ្ទារបស់មនុស្ស បង្ក ជាជម្ងឺដង្កាត់ផ្សេងៗ ដូចជាគ្រុនចាញ់ គ្រុនឈាម ជម្ងឺរលាកស្រោមខួរក្បាល។ល។ ពីដំបូង វាជាចៃទឹក​(ដង្កូវ)ដែលកើតឡើងដោយ​មូសញីពងក្នុង​ទឹកដែលគេប្រទះ​ឃើញ​នៅក្នុងថូ ផើងផ្កា ធុងទឹក កំប៉ុងប្រអប់ សំបកកង់រថយន្ត ស្រះទឹក ថ្លុក សំបកដូង ពាងទឹក អាង ទឹក ឬវត្ថុដែលអាចដក់​ទឹក​បាន។ល។ ដូចនេះ ដើម្បីកំចាត់ចោលនូវជំរក របស់មូស អ្នកត្រូវផ្កាប់ លាងសំអាត ឬប្តូរទឹកថ្មី យ៉ាងហោយណាស់​១​អាទិត្យ​​១ដង។ ធុងសំរាម គួរមានគំរបបិទបើក យ៉ាងជិតដើម្បីមិនឲ្យដក់ទឹកភ្លៀង។ ឧស្សាហ៏កាត់​ស្មៅនៅ​វាល​មុខផ្ទះ​របស់​អ្នក​ឲ្យខ្ចី ព្រោះវា អាចជាជំរករបស់បិសាចជញ្ជក់ឈាម(មូស)។
 វិធីកំចាត់
ប្រើថ្នាំសំលាប់សត្វល្អិត បាញ់ ដោយប្រើឧបករណ៏បាញ់ទាន់សម័យ ដែលអាចកំចាត់ មូសក្នុងទីវាល(លំហ)បាន។ តែមិន​អាច​បំផ្លាញចៃទឹក ពងរបស់វាដែលសម្ងំលាក់ខ្លួននៅ ក្រោមស្លឹកស្មៅបានទេ។ សូមណែនាំឲ្យអ្នកប្រើថ្នាំបាញ់សត្វល្អិតដែលផលិតឡើងដោយខ្លួន ឯងដែលមានសមាសធាតុផ្សំ អាម៉ូញាក់(Amonia NH3) ក្លិនក្រូនឆ្នារ១ពែងសាប៊ូកក់សក់១/២ ពែងនិងទឹក១ពែង។ប្រើសមាសធាតុផ្សំនេះ បាញ់ខាងក្នុងនិងក្រៅផ្ទះរបស់អ្នក។
កន្លាត
កន្លាត បានរស់នៅលើភពផែនដីនេះ យ៉ាងហោចណាស់ក៏៣០០លានឆ្នាំមកហើយ។ កន្លាតតែងតែកាត់ស៊ី សំលៀកបំពាក់ ស្បែកជើង ក្រដាស ជាពិសេស វាស៊ីលាមក និងរបស់រលួយ។ គ្រាន់តែប៉ុណ្ណឹងវាមិនអីទេ តែបើវាលោត​ទំឡើងលើចាន​បាយ​ចំណី​អាហារនោះពិត ជាមិនធម្មតាទេ។
វាជា​អ្នកចំលងមេរោគ បាក់តេរី វីរុស ដល់មនុស្ស ជាហេតុធ្វើឲ្យមានជម្ងឺហើម សួត គ្រុនពោះវៀន រលាក់ថ្លើម ជម្ងឺស្វិតដៃស្វិតជើង ជាពិសេស វាថែមទាំងបានបញ្ចេញ សារធាតុ ដែលបង្កឲ្យមានជម្ងឺមហារីក(Cancer)ទៀតផង។
វិធីការពារ
កន្លាត ចូលចិត្តរស់នៅកន្លែងដែលមានសំណើម និងងងឹង។ ដូចនេះ អ្នកគួរជួសជុល ស្នាមបែក បំណែក​តាម​កន្លែងផ្សេងៗ ឲ្យ​បានជិតស្អាត ព្រោះពួកវា អាចប្រើកន្លែងនោះ ជា ទីតាំងបង្កហេតុបានដែរ។ ការបឺតយកជាតិធូលី​តាមប្រហោង​ផ្សេងៗ​ក្នុងផ្ទះជួយសំអាតទាំង ធូលី កូនកន្លាត កំទេចចំណែកខ្លួនវា រហូតដល់សំបុកពងរបស់វា។ គួរទុកដាក់អាហារ ឲ្យបានជិត​ល្អ​ក្នុងប្រអប់ប្លាស្ទិកបិទគំរប។ កាកសំណល់ កំទេចអាហារ ឬភេសជ្ជះដែលកំពប់ គួរជូត និងបោសសំអាតប្រមួល​ទុកឲ្យបាន​ស្អាត​​ភ្លាមៗ។ សំរាមគ្រប់ប្រភេទគួរយកទៅចោលនៅក្រៅ ផ្ទះដោយមានអនាម័យ។
 វិធីកំចាត់
កន្លាត អាចសំលាប់បាន ដោយការបាញ់ថ្នាំសំលាប់សត្វល្អិត។ អ្នកជំនាញបានផ្តល់ការ ណែនាំថាដើម្បីសំលាប់កន្លាត អ្នក​អាច​មាន​វិធីដាក់នុយតាមខ្ញុំ គឺម្សៅអាស៊ីឌ បូរិក(Boric Acid) ១ផោន(០,៤៥៣គ,ក្រ) ស្ករ៦០អោនស៏ (៤,៣៥គ,ក្រ) ម្សៅដូង (Coco) ១អោន(០,០៧៥៥គ,ក្រ) និងអំបិល០,១៥១គ,ក្រ ដោយដាក់សមាសធាតុផ្សំលើក្រដាសរឹង យកក្រដាសទៅដាក់ ពង្រាយក្នុងផ្ទះ។ បន្ទាប់ពីនោះអ្នកចាំមើលកន្លាតប្រកាច់ នៅពេលវាស៊ីរបស់នោះ។
កណ្តៀរ
សត្វមេភ្លៀង ដែលអ្នកបានឃើញហោះហើរនោះ គឺជាស្តេចកណ្តៀរដែលកំពុងតែចាប់ ផ្តើមសាងអាណាចក្ររបស់វា។ សត្វល្អិតទាំងអស់នេះ តែងតែមិនពីផ្ទៃដីដែលស្រឡះក្បែរៗ នោះ។ បន្ទាប់ពីនោះវានឹងវារចូលទៅក្នុងផ្ទះ ដើម្បីស៊ីឈើ ឬផលិតផលធ្វើពីឈើជាច្រើន ដូច ជាក្រដាស យ៉ាងឆ្ងាញ់មាត់។ របស់ទាំងអស់នេះហើយ ជាសំបុកក្នុងការបង្កើតអាណាចក្រ របស់ពួកវា។
 វិធីការពារ
មុននឹងសង់ផ្ទះលើដីកណ្តាលវាល ត្រូវហៅអ្នកជំនាញផ្នែកកំចាត់សត្វល្អិត មកកំចាត់ សត្វល្អិតក្នុងដីជាមុនសិន។ ដើម្បី​ចៀល​​វាងកណ្តៀរស៊ី ត្រូវធ្វើសសរឈើឲ្យផុតពីដី ដោយ ដាក់ជើងតាន និងបោះបង់ចោល បំពង់បង្ហូរទឹកដែលមិនសមស្រប។
ការកំចាត់
អ្នកមានជំរើសពីរយ៉ាង ក្នុងការកំចាត់កណ្តៀរដោយមិនចំណាយលុយកាក់ ច្រើន។ ប្រការដំបូង គឺទិញថ្នាំសម្លាប់កណ្តៀរ ពីហាងលក់ថ្នាំកំចាត់សត្វល្អិត។ ជំរើស មួយទៀត គឺជួលអ្នកជំនាញផ្នែកកំចាត់សត្វល្អិត មកបាញ់ថ្នាំឲ្យសព្វផ្ទះរបស់អ្នក។
 ស្រមោច
ស្រមោចដែលមានស្លាប និងបង្កាត់ពូជគ្នាលើអាកាស ពេលរួចរាល់ហើយ ស្រមោច ឈ្មោលនឹងងាប់ចំណែកស្រមោចញី និងរលាស់ស្លាបចោល សំងំលាក់ខ្លួននៅក្រោមដីរហូត ដល់បញ្ចេញពង បង្កើតជាអាណាចក្រ ដែលអាចនិងមានសមាជិត រហូតដល់៣០០,០០០ ក្បាល។ ស្រមោចចូលចិត្តស៊ីរបស់ផ្អែមៗ នំឬខ្មោចសត្វល្អិតដែលស្លាប់នៅក្នុងផ្ទះអ្នកនៅ ពេលវាភ្ញាក់​ផ្អើល​វាក៏ខាំយើងវិញ។
 វិធីកំចាត់
លាយទឹកឃ្មុំ១/៣ពែង និងស្ករស ៦ស្លាបព្រាបាយ និងមេដំបែរស្ងួត ៦ស្លាបព្រា បាយ ដាក់លើក្រដាសរឹង យកទៅ​ដាក់​តាម​ចំនុច​ផ្សេងៗ តាមផ្លូវដើររបស់ស្រមោច។ អ្នកអាចប្រើ ថ្នាំបាញ់សម្លាប់ស្រមោចទៅក្នុងសំបុក ឬរន្ធស្រមោចដោយផ្ទាល់ និង​បាញ់​តាមបរិវេណផ្លូវ ចូលផ្ទះ ដើម្បីរក្សាសុវត្ថិភាព។
កណ្តុរ
កណ្តុរ អាចចូលមកតាមបំពង់បង្ហូរទឹក ដងអូរនិងសំរាមក្នុងកន្លែងស្តុក ដោយរកកន្លែង លាក់ខ្លួនស្ងាត់ក្នុងផ្ទះ ដែលសំបូរទៅ​ដោយ​អាហារ និងទឹក ដូចសត្វល្អិតដែរ។ ភាគច្រើនពួក វាចេញរកស៊ីនៅពេលយប់ ហើយតែងតែបន្ទោបង់លាមក និងនោម នៅលើតុអាហាររបស់ ប្រើប្រាសផ្សេងៗ និងអាហារដែលមិនមានគំរបបិទជិត។
អ្នកអាចសង្កេតឃើញ កំទេចកាកសំណល់អាហារដែលកណ្តុរកកេរ សំលេងកណ្តុរយំ ក្លិនកណ្តុរ ក្អែលទឹកនោម។ កណ្តុរ ជាសត្វបំផ្លាញសំលៀកបំពាក់ និងជាអ្នកចំលងមេរោគ ដែលមាននៅតាមជើង និងខ្លួនរបស់វា ។កណ្តុរ ជា​អ្នក​ចំលង​មេរោគ​ជម្ងឺ​ឈាម​ហូរមិនឈប់ ជម្ងឺសួត និងជម្ងឺប៉ែសត៏។
វិធីការពារ
ត្រូវទុកដាក់អាហារក្នុងកែវប្លាស្ទិក ឬទូដែលបិទជិត ហើយបោះសំរាមចោលក្នុងធុង សំរាម ដែលមានគំរបបិទជិត នៅខាង​ក្រៅ​ផ្ទះ​ហើយបើលើកឲ្យផុតពីដី០,៤៥ម ក៏កាន់តែល្អ។
វិធីកំចាត់
ត្រូវប្រើអង្គប់ ឬក៏នុយដែលដាក់ថ្នាំបំពុល ដែលមានលក់នៅលើទីផ្សារ។ ប៉ុន្តែអង្គប់ កណ្តុរ មានប្រសិទ្ធភាព​ចំពោះ​តែ​កណ្តុរ​តូចៗ​​ប៉ុណ្ណោះ។ ចំពោះកណ្តុរធំ អ្នកត្រូវប្រើនុយ (អាហារលាយថ្នាំបំពុល) ផលិត​ស្រាប់​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ៕

No comments:

Post a Comment