Thursday, March 22, 2012

វិធី​ទប់​ទល់​នឹង​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង Popzone News | Life & Style

វិធី​ទប់​ទល់​នឹង​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង Popzone News | Life & Style

ការ​មាន​ជំងឺ​ផ្តាសាយ​គឺ​ ដូចជា​ការប្រលង​ជ្រើសរើស​ចម្លើយ​យ៉ាង​ដូច្នោះ​ដែរ ព្រោះ​ជំងឺ​ផ្តាសាយ​មាន​បី​ប្រភេទ​ធំៗ​គឺ A B និង C​។ ប៉ុន្តែ​ក្នុង​ប្រភេទ​ទាំង​បី​នេះ មេរោគ​ទាំងនេះ​មាន​សមត្ថភាព​ដែល​មិន​អាច​កំណត់​បាន​ក្នុង​ការប្រែប្រួល​ទៅ​ ជា​ទម្រង់​ផ្សេងៗ​ជាច្រើន​។​
ដោយសារ​តែ​ជំងឺ​ផ្តាសាយ​គឺជា ​ការឆ្លង​មេរោគ ដូច្នេះ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​មិន​មាន​ឥទ្ធិពល​ក្នុង​ការបំបាត់​វា​នោះ​ ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទៅ​រក​គ្រូពេទ្យ​ក្នុង​រយៈពេល ៤៨​ម៉ោង​ដំបូង​ពេល​មាន​រោគសញ្ញា​ផ្តាសាយ ថ្នាំ​ដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ដូចជា zanamivir (Relenza) oseltamivir (Tamiflu) អាច​ជួយ​អ្នក​ឱ្យ​ជាសះស្បើយ​លឿន​។​
ប្រព័ន្ធ​ភាពស៊ាំ​និង​ប្រភេទ ​នៃ​មេរោគ​ក្នុង​មួយ​ឆ្នាំៗ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការកំណត់​ថា​តើ​ អ្នកណា​ដែល​ត្រូវ​រងគ្រោះ​ដោយសារ​ជំងឺ​ផ្តាសាយ​។ ប៉ុន្តែ​ការការពារ​ខ្លួន​ដែល​ល្អ​បំផុត​នៅតែ​ជា​ការបង្ការ​។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​កាត់បន្ថយ​ទៅ​នឹង​ ការឆ្លង​មេរោគ​ជំងឺ​ផ្តាសាយ​៖
​ចាក់​ថ្នាំ​បង្ការ​ អ្នកវិទ្យាសាស្ត្រ​បង្កើត​វ៉ាក់ស៊ាំង​ប្រឆាំង​ទៅ​នឹង​ប្រភេទ​មេរោគ​ជំងឺ​ ផ្តាសាយ​ថ្មីៗ​ជា​រៀងរាល់ឆ្នាំ​។ ដូច្នេះ​ហើយ​អ្វី​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ខ្លួនឯងបាន​ ដើម្បី​ការពារ​ពី​ជំងឺ​ផ្តាសាយ​គឺ​ត្រូវ​ចាក់​វ៉ាក់ស៊ាំង​នៅ​ខែ​តុលាឬ​មុន​ ខែតុលា ប្រសិនបើ​អ្នក​ងាយ​នឹង​មាន​ជំងឺ​ផ្តាសាយ​។ វេជ្ជបណ្ឌិត ស៊ូ​សាន​នី ហ្គា​វេ​នតា (Suzanne Gaventa) ណែនាំ ​ជាពិសេស​ចំពោះ​អ្នក​ធ្វើការ​នៅ​កន្លែង​ថែទាំ​កុមារ​ឬ​មនុស្ស​ចាស់​ឱ្យ ​ចាក់​ថ្នាំ​វ៉ាក់សាំង និង​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​បេះដូង ឬ​ក្រលៀន ជំងឺ​ហឺត ឬ​បញ្ហា​សួត ឬ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ អ្នក​ដែល​មាន​អាយុ​យ៉ាងតិច ៦៥​ឆ្នាំ និង​បុគ្គលិក​ផ្នែក​វេជ្ជសាស្ត្រ​ភាគច្រើន​។ អ្នក​ដែល​នៅក្នុង​ក្រុម​ផ្សេងទៀត ដូចជា ស្ត្រី​មេផ្ទះ អ្នក​មាន​សុខភាព​ល្អ​ដែល​មាន​អាយុ​ពី ៥០ ទៅ ៦៤​ឆ្នាំ និង​អ្នក​ដទៃ​ទៀត​ដែល​មាន​បំណង​ចង់​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការឆ្លង​ជំងឺ​ ផ្តាសាយ គួរតែ​ចាប់ផ្តើម​ចាក់​វ៉ាក់ស៊ាំង​នៅ​ខែវិចិ្ឆកា​។​
​ក្នុងករណី​ដែល​វ៉ាក់ស៊ាំង​ មិន​អាចបង្ការ​ជំងឺ​នេះ​ទាំងស្រុង វា​ក៏​អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ជំងឺ​បានដែរ​។ អ្នក​មិន​ត្រូវ​រងចាំ​ឱ្យ​មាន​ការឆ្លង​ជំងឺ​ផ្តាសាយ​សាយភាយ​ច្រើន​ហើយ​ទើប​ រក​ចាក់​ស៊ាំ​ង​នោះទេ ព្រោះ​វ៉ាក់ស៊ាំង​នេះ​ត្រូវការពេល ២​សប្តាហ៍ ដើម្បី​បញ្ចេញ​ឥទ្ធិពល​របស់​វា​។ ជាពិសេស អ្នក​ដាច់ខាត​ហាម​ចាក់​វ៉ាក់ស៊ាំង​នេះ​ប្រសិនបើ​អ្នក​មាន​ប្រតិកម្ម​ ជាមួយនឹង​ស៊ុត ព្រោះ​វា​ផលិត​ឡើង​ពី​ស៊ុត​។​
គេចចេញ​ពី​កន្លែង​មាន​មនុស្ស​ច្រើន​៖ វេជ្ជបណ្ឌិត ថូ​ម៉ាស ហ្គូ​សែល (Thomas Gossel) និយាយថា ដោយសារ​តែ​មេរោគ​ជំងឺ​ផ្តាសាយ​ស្រួល​នឹង​សាយភាយ ដូច្នេះ​អ្នក​ត្រូវ​គេចចេញ​ពី​រោងកុន ផ្សារ និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​មាន​មនុស្ស​ច្រើន ក្នុងពេល​ដែល​ជំងឺ​ផ្តាសាយ​កំពុង​រាតត្បាត​។ ហើយ​អ្នក​ត្រូវ​ព្យាយាម​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​កំពុង​ក្អក​ឬ​កណ្តា​ស់​ ។​
​ផ្តាសាយ​បណ្តាលមកពី​ភាព​ត្រជាក់​ការ​ត្រូវ​នឹង​អាកាសធាតុ​ត្រជាក់​និង​សើ​មយូរ បង្កើន​ឱកាស​នៃ​ការឆ្លង​មេរោគ​។​
បោះបង់​ចោល​ទម្លាប់​មិន​ល្អ​ ការជក់បារី​និង​ទទួលទាន​គ្រឿង​ស្រវឹង​ក៏​អាច​កាត់បន្ថយ​សមត្ថភាព​របស់​អ្នក​ ក្នុង​ការប្រឆាំង​នឹង​ជំងឺ​ផងដែរ​។ វេជ្ជបណ្ឌិត ហ្គូ​សែល និយាយថា ជាពិសេស​គឺ​ការជក់បារី ព្រោះ​វា​អាច​ធ្វើឱ្យ​បំពង់ខ្យល់​មាន​របួស ដែល​ធ្វើឱ្យ​អ្នក​កាន់តែ​ងាយ​ឆ្លង​មេរោគ​ជំងឺ​ផ្តាសាយ​។​
គ្រោះថ្នាក់​នៃ​ការ​ថើប​៖ ការ​ ថើប​គឺជា​វិធី​ចម្លង​មេរោគ​ផ្តាសាយ​បានល្អ​បំផុត​។ គ្រាន់តែ​ការ​គេង​ក្នុង​បន្ទប់​ជាមួយ​គ្នា​ក៏​អាច​បង្ករ​ជា​បញ្ហា​បានដែរ ដូច្នេះ​ប្រសិនបើ​អាច អ្នក​គួរ​ប្តូរ​ទៅ​គេង​បន្ទប់​ផ្សេង​មួយ​រយៈ​។​
រក្សា​កម្លាំង​ អ្នក​មិន​ត្រូវ​ធ្វើ​អ្វី​ឱ្យ​អស់កម្លាំង​ឬ​ថមថយ​កម្លាំង​នោះ​ទេ​។​
 
ដកស្រងពត័មានពី៖ health ​(សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។)

No comments:

Post a Comment