Friday, March 30, 2012

ការកសាងសមត្ថភាព ដើម្បីត្រៀមខ្លួនចាប់ផ្តើមអាជីកម្ម Popzone News | Money

ការកសាងសមត្ថភាព ដើម្បីត្រៀមខ្លួនចាប់ផ្តើមអាជីកម្ម Popzone News | Money
ដោយ៖ ទេព ធីតា
 
ការកសាងសមត្ថភាព ដើម្បីត្រៀមខ្លួនចាប់ផ្តើមអាជីកម្ម
កសាងសមត្ថភាពនិងជំនាញដោយបង្កើតអោយមានភាពឆ្នើមនៅ រាល់​​កិច្ចការដែលអ្នកបាននិងកំពុងធ្វើ​(Do the best in whatever you do). បើអ្នកកំពុងតែបំពេញកិច្ចការងារអ្វី ត្រូវធ្វើដោយអស់ពីចិត្ត ព្រមទាំងបំពេញ ការងារ ដោយ​ យកចិត្តទុកដាក់និងមានគោលដៅ ការងារអោយបានច្បាស់លាស់ ថាតើអ្នកចង់បានលទ្ធផលអ្វីពីការងារ ​ត្រូវយកអ្នកណាម្នាក់ជាគំរូ(Idol) ហើយព្យាយាមរៀនសូត្រ អោយអស់​លទ្ធភាព។​
ដូចសុភាសិតបរទេសមួយឈ្លានិយាយថាៈ “ If you want to be a manager, copy a manager”. បើសិន ជាអ្នកចង់ក្លាយជា អ្នក គ្រប់គ្រង​ ចូរអ្នកព្យាយាមមើលអ្នកគ្រប់គ្រង ថាតើគាត់ធ្វើអ្វី? ហើយ​ព្យាយាមធ្វើតាមគាត់​ បើគាត់ចេះអ្វី ត្រូវព្យា​យាម​រៀនជំនាញនោះ អោយចេះដូចគាត់ បើគាត់ពូកែខាងទំនាក់ទំនងអតិថិជន ត្រូវបង្កើន ជំនាញទំនាក់ទំនងអោយពូកែដូចគាត់​ នៅ​ពេល​ដែលជួបប្រទះនឹង ឧបសគ្គការងារត្រូវដោះស្រាយ ដោយ ឆ្លាតវៃ។​ ខ្ញុំជឿថាបើយើងអាច ធ្វើការងាររបស់ប្រធាន រឺអ្នកគ្រប់គ្រង យើងចេះនូវអ្វីដែលពួកគាត់ចេះ ដោះស្រាយបញ្ហាដោយភាពឆ្លាតវៃនិងគតិបណ្ឌិត មិនយូរមិន​ឆាប់ អ្នកនឹងក្លាយ ទៅជាអ្នកគ្រប់គ្រង​(Manager) ជាមិនខាន។ នៅពេលបំពេញការងារ​ កុំធ្វើការដើម្បីតែលុយរឺប្រាក់ខែ ត្រូវតាំងចិត្ត​ធ្វើការដោយយក​ចិត្តទុកដាក់និង​តាំងចិត្ត​ ធ្វើការងារគឺដើម្បីរៀនសូត្រ។​ (Do not work for money but learning) ព្រោះបើយើង ដាក់ចិត្ត ធ្វើការងារដើម្បីរៀននោះ​ យើង​នឹង​បើកចិត្តទូលាយដើម្បីរៀនសូត្រ រៀន​​ពីប្រព័ន្ធគ្រប់គ្រង របស់ ក្រុមហ៊ុន ពីរបៀបនិងយុទ្ធសាស្រ្តរើស  បុគ្គលិក ការគ្រប់គ្រងបុគ្គលិក យុទ្ធសាស្រ្តទីផ្សារ ដើម្បីជាគ្រឹះកសាង ក្នុងការកសាងសមត្ថភាព និងជំនាញ ធ្វើជាទុនសំរាប់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ។ល។​

ដកស្រង់ចេញពីសៀវភៅ  យុទ្ធសាស្រ្តចាប់ផ្តើមអាជីវកម្ម ដោយប្រើធនធានតិច
និពន្ធដោយលោក៖ ឃឺរី ទ្បេង

1 comment: