Monday, March 26, 2012

កែ​ភេទ ពី​ប្រុស ជា​ស្រី ចំណាយ ៨.០០០ ដុល្លារ Popzone News | Life & Style

កែ​ភេទ ពី​ប្រុស ជា​ស្រី ចំណាយ ៨.០០០ ដុល្លារ Popzone News | Life & Style

កែ​ភេទ ពី​ប្រុស ជា​ស្រី ចំណាយ ៨.០០០ ដុល្លារ
Monday, March 26, 2012
By Mr. Chenda​​
 
 WordPressBlogger  
 
 
កែ​ភេទ ពី​ប្រុស ជា​ស្រី ចំណាយ ៨.០០០ ដុល្លារ
ភ្នំពេញ: បើ​គ្រាន់តែ​ឃើញ​ភាពស្រស់ស្អាត ស្លៀកពាក់​បែប​ស៊ិច​ស៊ី​មើល​ទៅ​ដូច​ជា ស្ដ្រី​ដទៃទៀត ហើយ​បើ​មិន​បាន​ឮ​សំឡេង​របស់​គេ​នោះទេ ពិតជា​ច្រឡំ​ថា ជា​មនុស្ស​ស្រី​ដ៏​ស្រស់​សោភា​គួរ​ជាទី​គយគន់ ហើយ​ចង់​ទំនាក់ទំនង​សុំ​លេខ​ទូរស័ព្ទ​ទៀតផង តែ​តាមពិត​ទៅ​កញ្ញា យិន ណា​ដា​រី​យ៉ា ហៅ ស្រី​កែវ ជា​មនុស្ស​ចរិត​ស្រី​សម្ដី​ស្រដៀង​ស្រីម្ញិ​ម្ញក់ ហើយ​ថែមទាំង​បាន​កែ​ភេទ ជា​មនុស្ស​ស្រី​រួច​ហើយ​ទៀតផង​។
​កញ្ញា យិន ណា​ដា​រី​យ៉ា ក្នុង​វ័យ ២៥​ឆ្នាំ ដ៏​ស្រស់​សោភា ដូច​មនុស្ស​ស្រី​ពិតៗ​នេះ បាន​រៀបរាប់​ពី​ជីវិត​ភេទ​ទី​៣ ឲ្យ​យើង​បានដឹងថា នាង​មាន​ឪពុក​ឈ្មោះ យិន ចំរើន ម្ដាយ​ឈ្មោះ ស ណាវី តែ​លោក​ទាំង​២ បាន​ស្លាប់​អស់ហើយ​។ ណា​ដា​រី​យ៉ា មាន​បងប្អូន ៣​នាក់ ក្នុងនោះ​មាន​ប្រុស ២​នាក់ ស្រី​ម្នាក់ នាង​ជា​កូនច្បង ក្នុង​គ្រួសារ ដែល​សព្វថ្ងៃ​រស់នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
ណា​រី​ដា​យ៉ា បន្ត​ឲ្យដឹងថា នាង​បាន​ក្លាយ​ជា​មាន​ចរិត​ទន់ជ្រាយ តាំងពី​នាង​មាន​អាយុ ១០​ឆ្នាំ ដែល​ពេលនោះ នាង​ស្រឡាញ់​សម្ភារៈ​សម្លៀកបំពាក់​ជា​របស់​ក្មេងស្រី​មនុស្ស​ស្រី ហើយ​ពេល​ពេញវ័យ​អាយុ ១៧​ឆ្នាំ នាង​បាន​ហ្វឹកហាត់​រៀន​តុបតែង​ផាត់​មុខ ដូចជា មនុស្ស​ស្រី​ដទៃទៀត ពេលនោះ ហើយ​ដែល​នាង​មាន​ចិត្ត​កាន់តែ​ចេះ​ស្រឡាញ់​ខ្លួនឯង ជា​មនុស្ស​ស្រី កាន់តែ​ខ្លាំង​ឡើង ហើយ​ក៏​ចេះតែ​គិតក្នុងចិត្ត​ថា តើ​ហេតុអ្វី​អភ័ព្វ​តែ​ខ្លួន​នាង​កើតមក​ជា​ប្រុស ខុស​ពី​ចិត្ត​ចង់​ក្លាយ ជា​ស្រី​ពិត​។
​តែ​ដា​រី​យ៉ា ក៏​មិន​អាក់អន់ស្រពន់ចិត្ត​នោះទេ ហើយក៏​មិន​ស្អប់​ស្រី ឬ​ស្អប់​ប្រុស​ដែរ ជាពិសេស​នោះ នាង​មិន​ខូចចិត្ត​នោះទេ​។ តែ​ផ្ទុយទៅវិញ ក្រោយ​ពី​ចូល​ហ្វឹកហាត់​អស់​រយៈពេល ៦​ខែ ចេះ​ជំនាញ​ផាត់មុខ​អ៊ុតសក់ កាត់សក់ ហើយ​នាង​ក៏​ចាប់ផ្ដើម​ចេញ​ធ្វើការ​នៅ​តាម​ហាង​នានា​មួយចំនួន ដើម្បី​ជា​បទពិសោធន៍ អស់​រយៈពេល ៨​ឆ្នាំ​ក្រោយមក នាង​បាន​ចូល​ធ្វើការ​ជាមួយ​ក្រុម​កញ្ញា ស៊ិន​ឌី ដែល​នៅ​ទីនោះ ធ្វើ​ជា​ជាង​អ៊ុតសក់ ផាត់​មុខ តែ​សម្ផស្ស​ផ្សេងៗ ជូន​ភ្ញៀវ និង​ដើរ​ម៉ូដ រាំ​សូ ជាមួយ​ក្រុម​ស៊ិន​ឌី នៅលើ​ឆាក​តាម​កម្មវិធី​ផ្សេងៗ ពេល​ក្រុមហ៊ុន​នានា ឬ​កម្មវិធី​ទូរទស្សន៍​នានា ផ្ដល់​កិត្តិយស​ឲ្យ​ឡើង​សម្ដែង​។
​យិន ណា​រី​ដា​យ៉ា ភេទ​ទី​៣ ( មនុស្ស​ខ្ទើយ ) បាន​បន្តទៀតថា នៅពេល​នាង​ដើរ​ជាមួយ​ក្រុម​ភេទ​ទី​៣ យូរៗ​ទៅ នាង​កាន់តែ​រិត​ចង់​ក្លាយ​ជា​ស្រី​ពិតប្រាកដ ដូច្នេះ​ហើយ​នាង​បាន​សន្សំ​ប្រាក់ សម្រាប់​ទុក​កែ​សម្ផស្ស​ឲ្យក្លាយ​ជាស្រី​។
​កញ្ញា​ភេទ​ទី​៣ យិន ណា​រី​ដា​យ៉ា បន្តថា នៅពេល​នាង​មាន​អាយុ ២០​ឆ្នាំ ពេលនោះ​នាង​ឃើញ​ប្រុស​ស្អាត តែងតែ​មាន​អារម្មណ៍​រំភើប ចង់​មាន​ស្នេហា តែ​មិនយូរប៉ុន្មាន នាង​ក៏​ទទួលបាន​សេចក្ដីស្នេហា​ពី​បុរស​សង្ហារ​ម្នាក់​ជា​សង្សារ ហើយ​ចេះ​ស្រឡាញ់​គ្នា​រស់នៅ និង​គេង​ជាមួយគ្នា ដូច​មនុស្ស​ប្រុស និង​ស្រី ស្រឡាញ់គ្នា​ដែរ​។ ប៉ុន្តែ​បាន​ត្រឹមតែ​នេប​និត​អោប​ថើប​ប៉ុណ្ណោះ ព្រោះថា ភេទ​ដូចគ្នា មិនដឹងថា តើ​ត្រូវ​រួមមេត្រី​បែបណា​នោះទេ​។
​តាម​ ធម្មតា ការ​រួមមេត្រី​រវាង​មនុស្ស​ខ្ទើយ និង​មនុស្ស​ប្រុស ធ្វើឡើង​តាម​មាត់ និង​តាម​រន្ធ​គូទ​។ បញ្ហា​នេះ នាំ​ឲ្យ​អ្នកជំនាញ បង្ហាញ​ការព្រួយបារម្ភ លើ​ការចម្លង​មេរោគ​អេដស៍ ដែល​មាន​អត្រា​ខ្ពស់​។ ក៏ប៉ុន្តែ​ណា​ដា​រី​យ៉ា ដែល​មាន​សង្សារ​ដៃគូ​ច្រើន បានបញ្ជាក់​ថា នាង​បាន​ប្រើ​ប្រដាប់​ការពារ​ដែរ គឺ​ពេល​រួម​មេត្រី តែងតែ​ប្រើ​ស្រោមអនាម័យ​ជានិច្ច​។​
​យិន ណា​ដា​រី​យ៉ា បន្តថា ពេល​មាន​ស្នេហា​ដំបូង ភេទ​ដូចគ្នា ( ប្រុស និង​ប្រុស ) មាន​ការលំបាក​ខ្លាំងណាស់ តែ​ចេះ​តែ​ទ្រាំ​រក​ឱកាស​ល្អ​។​
​កញ្ញា យិន ណា​ដា​រី​យ៉ា បាន​លើកឡើង​ថា ក្រោយមក​បាន​មួយ​ឆ្នាំ នាង​តែងតែ​ប្ដូរ​សង្សារ ព្រោះ​មនុស្ស​ប្រុស ស្រឡាញ់​នាង តែ​មួយ​ឆាវ ពេល​គេ​ឃើញ នាង​មាន​សម្រស់​ស្អាត​ដូច​ស្រី​។​
​ហេតុតែ​ចង់ឲ្យ​គេ​ ស្រឡាញ់​បាន​យូរ យិន ណា​ដា​រី​យ៉ា នៅពេល​អាយុ ២១​ឆ្នាំ នាង​បាន​ទៅ​កែ​សម្ផស្ស​នៅ​ប្រទេស​ថៃ ដោយ​ដំបូង​កែ​ដើមទ្រូង ធ្វើ​ឲ្យ​ឡើង​ប៉ោង​ធំ ដូចជា​មនុស្ស​ស្រី​។ ក្រោយ​ពី​កែ​សម្ផស្ស​កែ​សុដន់​រួច នាង​ក៏​មាន​សង្សារ​ម្នាក់ទៀត ដែល​គេ ក៏​ស្រឡាញ់​នាង​ខ្លាំង​ដែរ​។ តែ​សង្សារ​មុន និង​សង្សារ​ក្រោយ បានត្រឹមតែ​បបោសអង្អែល​រួមមេត្រី​ខុសពី​ធម្មជាតិ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​នាង​ក៏​ខិតខំ​ប្រឹងប្រែង​តស៊ូ ធ្វើការ​រក​ប្រាក់​សន្សំ រហូត​បាន​សម្រេច នៅ​ឆ្នាំ​២០០៨ នាង​ក៏​បាន​ទៅ​ប្រទេស​ថៃ កែ​សម្ផស្ស​ដោយ​វះកាត់​ប្រដាប់​ភេទ​ពី​ប្រុស ឲ្យទៅ​ជា​ស្រី ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៨.០០០ ដុល្លារ ( ប្រាំបី​ពាន់​ដុល្លារ )​។​
នៅ​ពេល​វះកាត់​ប្រដាប់ភេទ ប្តូរ​ពី​មនុស្ស​ប្រុស ធ្វើ​ជា​មនុស្ស​ស្រី ត្រូវបាន យិន ណា​ដា​រី​យ៉ា ឆ្លើយ​ដោយ​ឥត​លាក់បាំង អៀនខ្មាស់​ថា "​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​បានដឹង​រួច​ហើយ​ថា កញ្ញា ប៉ុប​ពី កែ​សម្ផស្ស កែ​ប្រដាប់ភេទ​មុន មិន​មាន​បញ្ហា​អ្វី​ផង ម្លោះ​ហើយ​នាង​ខ្ញុំ​ក៏​លែង​ភ័យ​ទៅ​តែ​ចំពោះ​រឿង​ឈឺចាប់​នោះ គឺ​ឈឺ​ខ្លាំងណាស់ ទោះបី​មាន​ថ្នាំស្ពឹក​ក៏ដោយ តែ​ធ្វើ​ម៉េច បើ​យើង​ចង់​ក្លាយជា​ស្រី​ពិត មានតែ​ទ្រាំ​អស់​រយៈពេល ៤ ម៉ោង ទើប​វះកាត់​រួច​។ ចំណែក​ការសោកស្ដាយ​ប្រដាប់​ភេទ​ប្រុស​នោះ មិន​ស្ដាយ​ទេ ព្រោះ​យើង​មិនមែន ជា​ចរិត​ប្រុស​។ ដូច្នេះ​ត្រូវតែ​ប្ដូរ​ចេញ​"​។​
ក្រោយ​ពី​វះកាត់ ណា​ដា​រី​យ៉ា បានឲ្យ​ដឹង​ដោយ​មាន​សំឡេង​ធំ​បែប​មនុស្ស​ប្រភេទ​ទី​៣ ឲ្យដឹងថា "​អស់​រយៈពេល​ពី ៣ ទៅ ៤​ខែ ទើប​ជា​សះស្បើយ​។ កាលពី​មិន​ទាន់​កែ​ភេទ ភេទ​ដូចគ្នា មានការ​ពិបាក​រស់នៅ ហើយ​មានកូន​ចិត្ត​មួយ​ថា គេ​មិន​អាច​ស្រឡាញ់​នាង​ខ្ញុំ បាន​យូរ​នោះ​ទេ​ដូច្នេះ ហើយ​នាង​ខ្ញុំ​គិតថា បើ​យើង​ជា​មនុស្ស​ស្រី​ពិតប្រាកដ​យ៉ាងណា ក៏​គេ ( មនុស្ស​ប្រុស ) នោះ ស្រឡាញ់​នឹង​រស់នៅ​ជាមួយ​យើង​បានយូរ ហើយ​មាន​សេចក្ដីសុខ​ក្នុង​ផ្លូវ​ស្នេហា​រួមរស់​មេត្រី ក៏​អាច​សមល្មម​នឹង​អាច​ទទួលយកបាន​។ នោះ​ជា​ការពិត ក្រោយ​ពី​នាង​ខ្ញុំ កែ​ភេទ​រួច​នាង​ខ្ញុំ​មាន​សង្សារ​ថ្មី ពិតជា​រស់នៅ​ជាមួយគ្នា​ជា​សង្សារ​មាន​សេចក្ដីសុខ​មែន ហើយ​អាច​រួមមេត្រី​ដូច​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ឯទៀត​ដែរ​"​។
ណា​ដា​រី​យ៉ា បញ្ជាក់ថា "​ថ្វី​បើ​វះកាត់​មែន តែ​នៅពេល​រួម​មេត្រី នាង​សួរ​ទៅ​ដៃគូ​ជា​សង្សារ​នាង​ថា មាន​អារម្មណ៍​បែបណា​? ពេលនោះ​គេ (​សង្សារ​នាង​) ញញឹម​រួច​ឆ្លើយថា តាមពិត​ទៅ​ល្អ​ជាង​ប្រដាប់​ភេទ​ស្រី​ពិតប្រាកដ​ទៀតផង (​ពាក្យ​សាមញ្ញ​) ថា អែម​ជាង​"​។
​នៅពេលដែល​យើង​សួរ​ទៀតថា កាលពី​មិន​ទាន់​កែ​ភេទ តើ​គូសង្សារ​កញ្ញា​ស្រឡាញ់គ្នា មាន​រយៈពេល​ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​ដែរ​?
ណា​ដា​រី​យ៉ា បាន​ឆ្លើយថា "​ចា៎​... ជា​ការពិត​ណាស់​កាលនោះ យើង​មាន​ភេទ​ស្របគ្នា ស្រឡាញ់​គ្នា​មិន​បាន​យូរ​ទេ គឺ​តែ​រយៈពេល ៣​ខែ ៦​ខែ ឬ​មួយ​ឆ្នាំ​យូរ​បំផុត ក៏​បែក​គ្នា​ទៅ​។ តែ​ការ​បែក ការជួប គឺ​មាន​ជា​ហូរហែ ហើយ​ក្រោយពី​បែក​ពី​មួយ​ទៅ​មួយ​ទៀត​នោះ គឺ​មិន​យូរ​ទេ ពេលណា​បែក​យើង​ធ្វើ​ខ្លួន​ទៅ​ដើរលេង ក៏​មាន​គេ​ចាប់អារម្មណ៍ ក៏​បង្កើត​ស្នេហា​ទៀត​ទៅ​។ ព្រោះ​យើង​ស្អាត​ដូច​មនុស្ស​ស្រី ហើយ​ងាយស្រួល​នឹង​ទំនាក់ទំនង​ជា​មនុស្ស​ស្រី​ពិតប្រាកដ​"​។​
​ជាមួយ​ នឹង​ការលើកឡើង​ដូច្នេះ ណា​ដា​រី​យ៉ា បានឲ្យដឹងថា មុន​ពេល​កែ​ភេទ នាង​មាន​សង្សារ​ប្រហែល ៣ ទៅ ៤​នាក់​។ ប៉ុន្តែ​ក្រោយពី​កែ​ដើមទ្រូង និង​កែ​ប្រដាប់​ភេទ​រួច ណា​ដា​រី​យ៉ា បញ្ជាក់ថា "​មិន​ថា ស្រី​ដូច​គ្នា​នោះទេ សូម្បី​តែ​ប្រុសៗ ពេល​ឃើញ​នាង​ហើយ​ត្រូវតែ​កោតសរសើរ​នឹង​ចាប់​អារម្មណ៍​ចំពោះ​នាង​ខ្ញុំ​ច្រើន ព្រោះ​សព្វថ្ងៃ​ទៅណា​ម កណា គេ​តាមមើល​នឹង​ស​សើរ​រហូត​"​។
​ទោះជា​ យ៉ាងណា ណា​ដា​រី​យ៉ា បានឲ្យដឹងថា សង្សារ និង​រូប​នាង បច្ចុប្បន្ននេះ មាន​គម្រោង​រៀបការ​។ តែ​រឿង​នេះ កន្លងមក​ធ្លាប់​គិត​ដែរ តែ​មិន​ទាន់​មាន​ចម្លើយ​រៀងៗ​ខ្លួន​។ សង្សារ​របស់​នាង មិនមែន​ជា​កម្លោះ​នោះទេ គឺ​បុរស​នោះ ធ្លាប់​មាន​ប្រពន្ធ និង​មាន​អាយុ ២៧​ឆ្នាំ​ហើយ​។
​ណា​ដា​រី​យ៉ា បាន​លើកឡើង​ថា "​យើង​បាន​ស្រឡាញ់គ្នា រស់នៅ​ជាមួយគ្នា​ជា​សង្សារ​អស់​រយៈពេល ៣​ឆ្នាំ មកហើយ ហើយ​ក្នុង ១​សប្ដាហ៍ យើង​គេង​នៅ​ជាមួយគ្នា ៣​ដង​។ ថ្វីបើ​មិន​រស់​នៅ​ផ្ទះ​ជាមួយ​គ្នា​ក៏​ដោយ ក៏​មាន​សេចក្ដីសុខ​ដែរ​"៕​

No comments:

Post a Comment