Sunday, March 25, 2012

អ្នក​គួរ​ប្រើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ដូច​ម្តេច​? Popzone News | Life & Style

អ្នក​គួរ​ប្រើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ដូច​ម្តេច​? Popzone News | Life & Style

អ្នក​គួរ​ប្រើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ដូច​ម្តេច​?
Monday, March 26, 2012
បញ្ជូលអត្ថបទដោយ៖ ចិន្តា
 
 WordPressBlogger  
 
 
អ្នក​គួរ​ប្រើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ដូច​ម្តេច​?
តើ​ប្រភេទ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​អ្វីខ្លះ​ដែល​អាច​ប្រើ​បាន​?
ថ្នាំ ​បន្ធូរ​ការ​តឹង​ច្រមុះ​ដែល​មិន​មាន​វេជ្ជបញ្ជា​ជួយ​បន្ថយ​ការ​ស្ទះ​ច្រមុះ​ ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ផ្តាសាយ​ដោយ​ពពួក​វីរុស​ ឬ​ជំងឺ​ផ្តាសាយធំ​,​ ជំងឺ​រលាក​ឆ្អឹងច្រមុះ​ ឬ​អា​ឡែ​ស៊ី​ជាដើម​។​ ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ដែល​ទម្រង់​ជា​ថ្នាំ​គ្រាប់​ដែល​មាន​លក់​គឺ​ រួម​មាន​ phenylephrine​ (​ឈ្មោះ​ថ្នាំ​:​ Sudafed​ PE)​ និង​ pseudoephedrine​ (​ឈ្មោះ​ថ្នាំ​:​ Sudafed​ 12​ Hour)​ ។​
ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ក្រោម​ទម្រង់​ជា​ស្ព្រៃ​បាញ់​ ឬ​ទឹក​សម្រាប់​បន្តក់​ក៏​មាន​លក់​ផង​ដែរ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ ផលិតផល​ទាំងនេះ​មិន​គួរ​ត្រូវ​បាន​គេ​ប្រើ​លើស​ពី​៣​ថ្ងៃ​នោះ​ទេ​ដោយសារ​តែ​ ខ្លួន​របស់​អ្នក​អាច​ក្លាយជា​ត្រូវការ​វារ​ហូត​។​ ប្រសិនបើ​អ្នក​ក្លាយជា​ពឹង​ថ្នាំ​ទាំងនេះ​រហូត​,​ ច្រមុះ​របស់​អ្នក​អាច​មាន​អារម្មណ៍​ថា​ស្ទះ​ជាប់​នៅ​ពេល​ដែល​អ្នក​ឈប់​ប្រើ​ វា​។
តើ​ពពួក​ថ្នាំ​ pseudoephedrine​ មាន​សុវត្ថិភាព​ដែរ​ឬទេ​?​ ហេតុ​អ្វី​បានជា​វា​ត្រូវ​បាន​គេ​លក់​ដោយ​ការ​លាក់បាំង​?
ប្រាកដ ​ណាស់​,​ ថ្នាំ​ pseudoephedrine​ គឺ​ផ្តល់​សុវត្ថិភាព​ និង​មាន​ប្រសិទ្ធភាព​ដល់​ការ​តឹង​ច្រមុះ​នៅ​ពេល​ដែល​វា​ត្រូវ​បាន​គេ​ ប្រើប្រាស់​ត្រឹមត្រូវ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ មនុស្ស​មួយ​ចំនួន​ប្រើ​ថ្នាំ​ pseudoephedrine​ នេះ​មិន​ស្របច្បាប់​ដោយ​លាយ​វា​ជាមួយនឹង​ផលិតផល​ដទៃ​ទៀត​ដើម្បី​បង្កើត​ បានជា​ថ្នាំ​ methamphetamine,​ ដែល​ជា​ថ្នាំ​មិន​ស្រប​ច្បាស់​ និង​មាន​គ្រោះថ្នាក់​នៅ​លើ​ទីផ្សារ​។​ ដើម្បី​ជួយ​ការពារ​មនុស្ស​ពី​ការ​បង្កើត​ថ្នាំ​ methamphetamine​ នេះ​,​ ថ្នាំ​មិន​មាន​វេជ្ជបញ្ជា​ដែល​ផ្សំ​ពី​ pseudoephedrine​ នេះ​ត្រូវ​បាន​គេ​លក់​ដោយ​លាក់បាំង​។​ ដូចនេះ​,​ សូ​ម្បី​តែ​អ្នក​មិន​ត្រូវការ​ថ្នាំ​មិន​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​របស់​ អ្នក​ដើម្បី​ទិញ​ថ្នាំ​ទាំងនេះ​ក៏​ដោយ​,​ អ្នក​ក៏​នៅ​តែ​សួរ​ឪ​ស​ថ​ការី​អំពី​រឿង​នេះ​ផង​ដែរ​។​

តើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​មាន​សកម្មភាព​យ៉ាងដូចម្តេច​?
ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​មាន​សកម្មភាព​ដោយ​ធ្វើ​អោយ​សរសៃឈាម​រួម​តូច​នៅ ​ក្នុង​ស្រទាប់​នៃ​ច្រមុះ​។​ នេះ​បន្ថយ​លំហូរ​ឈាម​មួយ​ចំនួន​ដែល​មក​ទីតាំង​ដែល​ជាលិកា​ហើម​នៅ​ខាងក្នុង​ ច្រមុះ​ អោយ​ខ្យល់​អាច​ឆ្លង​កតា់​បាន​យ៉ាង​ងាយស្រួល​។​

តើ​ផល​ប៉ះពាល់​នៃ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ដែល​កើត​មាន​ជា​ទូទៅ​មាន​អ្វីខ្លះ​?
អ្នកមាន​សុខភាព​ល្អ​ដែល​ប្រើប្រាស់​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​តែ​មួយ​មុខ ជា​ធម្មតា​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ អ្នក​រាល់គ្នា​អាច​មាន​ផល​ប៉ះពាល់​នៃ​ថ្នាំ​នេះ​។​
ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​អាច​បណ្តាល​អោយ​ភ័យ​ខ្លាច​,​ វិលមុខ​ និង​បញ្ហា​នៃ​ការ​គេង​កើត​មាន​មួយ​រយៈ​។​ ពួក​វា​អាច​បណ្តាល​អោយ​ញ័រ​ទ្រូង​ផង​ដែរ​ ឬ​ឡើង​សម្ពាធ​ឈាម​។​
នរណា​ដែល​មិន​គួរ​ប្រើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​នេះ​?
ប្រសិនបើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ អស់កម្លាំង​ ឬ​ធ្វើ​អោយ​អ្នក​ពិបាក​គេង​,​ អ្នក​អាច​ប្រហែលជា​ចង់​បន្ថយ​បរិមាណ​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​អ្នក​បាន​ ទទួលទាន​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​នេះ​។​ សូមកុំ​អោយ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​នេះ​ទៅ​កុមារ​ដែល​មាន​អាយុ​ក្រោម​៤ ​ឆ្នាំ​។​
សូមកុំ​ប្រើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម​ដែល​មិន​អាច​គ្រប់គ្រង​បាន​។​
សូម​និយាយ​ទៅ​កាន់​គ្រូពេទ្យ​មុន​នឹង​ប្រើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព​ដូច​ខាងក្រោមៈ​
-​    ​ជំងឺលើសឈាម​
-​    ​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​
-​    ​បញ្ហា​បេះដូង​
-​    ​ជំងឺ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
-​    ​ជំងឺ​ទឹកនោមផ្អែម​
-​    ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​

តើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​នេះ​អាច​ធ្វើ​អោយ​មាន​បញ្ហា​ជាមួយនឹង​ថ្នាំ​ដែល​ខ្ញុំ​កំពុង​ប្រើប្រាស់​ឬទេ​?
ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​អាច​មាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ជា​ច្រើន​ ដែល​អ្នក​ប្រើប្រាស់​។​ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​ខាងក្រោម​នេះ​,​ សូម​និយាយ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​:
-​    ​ថ្នាំ​ចំពោះ​ជំងឺហឺត​
-​    ​ថ្នាំ​សម្រាប់​តម​អាហារ​
-​    ​ថ្នាំ​សម្រាប់​ជំងឺលើសឈាម​
ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​ជា​រឿយៗ​ត្រូវ​បាន​គេ​លាយ​ជាមួយនឹង​ថ្នាំ​ ប្រឆាំង​នឹង​អ៊ី​ស្តា​មីន​ ឬ​ថ្នាំ​បន្ថយ​ការ​ឈឺ​ ចាប់​។​ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​មួយ​នៃ​ថ្នាំ​ដែល​លាយ​ទាំងនេះ​,​ វា​ជា​រឿង​សំខាន់​ដើម្បី​យល់​ពី​សមាស​ ធាតុ​ផ្សំ​ និង​ប្រតិកម្ម​ដែល​ពួក​វា​អាច​មាន​ជាមួយនឹង​ថ្នាំ​ដទៃ​ទៀត​ដែល​អ្នក​ប្រើ​។​
ជា​ទូទៅ​,​ សូម​ព្យាយាម​ជៀសវាង​ថ្នាំ​លាយ​ដែល​ព្យាបាល​រោគ​សញ្ញា​ជា​ច្រើន​ក្នុង​ពេល​តែ ​មួយ​អោយ​សោះ​។​ ឧទាហរណ៍​,​ អ្នក​អាច​ប្រើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​សម្រាប់​ការ​តឹង​ច្រមុះ​។​ សូមកុំ​ប្រើ​ថ្នាំ​បន្ធូរ​ការ​តឹង​ច្រមុះ​លាយ​ជាមួយនឹង​ថ្នាំ​ដទៃ​ទៀត​ដូច​ ជា​ថ្នាំ​ក្អក​,​ ថ្នាំ​ប្រឆាំង​នឹង​អ៊ី​ស្តា​មីន​ ឬ​អា​សេ​តា​មី​ណូ​ហ្វេ​ន​ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា​អ្នក​កំពុង​តែ​មិន​ ប្រើ​ថ្នាំ​ដទៃ​ទៀត​ដែល​ផ្សំ​ពី​សមាសធាតុ​ផ្សំ​ទាំងនោះ​។​ នេះ​នឹង​ជួយ​អ្នក​ពី​ការ​ប្រើ​ច្រើន​ពេក​នៃ​សមាសធាតុ​ផ្សំ​ទាំងនោះ​។​
សូម​ប្រាកដ​ថា​មិន​ប្រើ​ថ្នាំ​ pseudoephedrine​ ច្រើន​ពេក​។​ ថ្នាំ​ផ្តាសាយ​ និង​ថ្នាំ​អា​ឡែ​ស៊ី​ និង​ថ្នាំ​មាន​វេជ្ជបញ្ជា​ជា​ច្រើន​ផ្សំ​ពី​ pseudoephedrine​ នេះ​។​ ប្រសិនបើ​អ្នក​លាយ​ជាមួយនឹង​ថ្នាំ​ទាំងនេះ​,​ អ្នក​នឹង​ប្រើ​នូវ​កម្រិត​ច្រើន​ជាង​អ្វី​ដែល​អ្នក​ចង់បាន​។​
តើ​អ្វី​ដែល​ខ្ញុំ​គួរ​និយាយ​ទៅ​កាន់​គ្រូពេទ្យ​?
សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ប្រសិនបើ​ការ​តឹង​ច្រមុះ​របស់​អ្នកមាន​រយៈពេល​លើស​ ពី​២​ស​ប្តា​ហ៍​,​ ប្រសិនបើ​អ្នកមាន​គ្រុនក្តៅ​ ឬ​ប្រសិនបើ​អ្នក​មានការ​ឈឺ​ធ្ងន់ធ្ងរ​នៅ​លើ​មុខ​ ឬ​ឆ្អឹងច្រមុះ​។​ ប្រសិនបើ​អ្នក​កំពុង​តែ​ប្រើ​ស្ព្រៃ​បន្ធូរ​ការ​តឹង​ច្រមុះ​ជា​ទៀងទាត់​,​ សូម​និយាយ​ទៅ​កាន់​គ្រូពេទ្យ​អំពី​ការ​ព្យាបាល​ផ្សេង​ទៀត​ដែល​មាន​ សុវត្ថិភាព​ជាង​នេះ​។​

No comments:

Post a Comment