Thursday, March 22, 2012

ដៃគូ​ពាក់ព័ន្ធ​ពិភាក្សា​គ្នា​ពីការបង្កើន​​​ការការពារ​កុមារ​ងាយ​រងគ្រោះ Popzone News | Social

ដៃគូ​ពាក់ព័ន្ធ​ពិភាក្សា​គ្នា​ពីការបង្កើន​​​ការការពារ​កុមារ​ងាយ​រងគ្រោះ Popzone News | Social

ភ្នំពេញៈ កិច្ច​ផ្តួច​ផ្តើម​មួយ ដែលបាន​រៀបចំ​ឡើង ក្នុង​គោល​បំណង បង្កើន​ការការពារ​កុមារ នៅតាម​ខេត្ត​ចំនួន ៥ របស់​កម្ពុជា ត្រូវបាន​គេដាក់ឲ្យ​ដំណើរការ កាលពី​ថ្ងៃ​អង្គារ​។
កម្មវិធី​ភាព​ជាដៃគូ ដើម្បី​ការការពារ​កុមារ ដែល​រដ្ឋាភិបាល​កម្ពុជា អង្គការ UNICEF និង​អង្គការ Friends International ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​សំខាន់ៗ​ចំនួន ៩ ទៀត បាន​ជួប​ប្រជុំគ្នា នៅ​រាជធានី​ភ្នំពេញ​នេះ គឺ​មាន​បំណងផ្តល់​ការថែទាំ សម្រប​សម្រួល ឲ្យបាន​កាន់តែ​ប្រសើរ​ដល់​កុមារ​ងាយរងគ្រោះ​។
គម្រោង​ដែល​ផ្តល់​មូនិធិ ដោយ​អង្គការ​សហប្រជាជាតិ​មួយនេះ មាន​រយៈពេល ៣ ឆ្នាំ​។
ទន្ទឹម​នឹងនោះ​ដែរ ការកំណត់​ស្តង់ដារ ចំពោះ​ការការពារ​កុមារ និង​ការ​បង្កើន​សមត្ថភាព ប្រកប​ដោយ​និរន្តភាព សម្រាប់​ការ​ផ្តល់​សេវា​ការពារ​កុមារ និង​ជាគោលបំណង​នៃ​កម្មវិធី ភាព​ជាដៃគូនេះ គឺ​ដើម្បី​សម្រប​សម្រួល ដល់​ការប្រមូល​ទិន្នន័យ​សម្រាប់​បញ្ហា​ការពារ​កុមារ ដើម្បី​ផ្តល់​ដំណឹង និង​ជំរុញ​ដល់ការបង្កើត​គោលនយោបាយ​របស់​រដ្ឋាភិបាល​។
លោក David Harding អនុប្រធាន​អង្គការ Friends International ជឿជាក់ថា កម្មវិធី​ភាព​ជាដៃគូនេះ​នឹង​បង្ហាញ​នូវ​គំនិតថ្មី​។ លោក​បន្តថា​៖ «​យើងមាន​សមាគម និង​ដៃគូ​ជាច្រើន​រួចទៅហើយ ដោយ​មាន​ការសហការ ពី​ក្រសួង ដើម្បី​បង្កើត​ក្របខ័ណ្ឌ​ការងារ និង​គោល​បំណង​ឲ្យ​បាន​រឹងមាំ​»

No comments:

Post a Comment