Friday, March 23, 2012

សារាយ ស​ក្ខ​ណា បាត់​ឱកាស​ជា​តួឯក​ Popzone News | Life & Style

សារាយ ស​ក្ខ​ណា បាត់​ឱកាស​ជា​តួឯក​ Popzone News | Life & Style
សារាយ ស​ក្ខ​ណា បាត់​ឱកាស​ជា​តួឯក​
Friday, March 23, 2012
By Mr. Chenda​​
 
WordPressBlogger  
 
 
សារាយ ស​ក្ខ​ណា បាត់​ឱកាស​ជា​តួឯក​
 
ភ្នំពេញ: ​សា​រ៉ា​យ ស​ក្ខ​ណា ដែល​កំពុង​ឈរលើ​កំពូល​តារាង នៃ​លំដាប់​អ្នក​សម្តែង និង​បង្ហាញ​ម៉ូដ ហើយក៏​កំពុងតែ​មមាញឹក​ជាមួយ​ការងារ​ក្នុងស្រុក​នោះ ឥឡូវ​ត្រូវ​ផ្អាក​មួយរយៈ​សិន ព្រោះ​តារា​រូបនេះ នឹង​ឆ្លង​ទ្វីប​ទៅ​សម្តែង និង​ច្រៀង​នៅ​អាមេរិក ដើម្បី​បម្រើ​អារម្មណ៍​បងប្អូន​ខ្មែរ ដែល​រស់នៅ​ឯនាយសមុទ្រ​បាន​ទស្សនា ក្នុងកំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​យ​ខែ្មរ​ខាងមុខ​។

​ការបង្ហូរ​ ទឹកភ្នែក និង​កាយវិការ​ដ៏​រស់​រវ៉ើក ភាពប៉ិនប្រសព្វ​របស់​តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់ សារាយ ស​ក្ខ​ណា បានធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​ក្មេង ទាំងចាស់ ក៏ដូចជា ទាំង​ក្នុងស្រុក និង​ទាំង​ក្រៅ​ស្រុក តែងតែ​ចង់ឃើញ​ពី​ភាពប៉ិនប្រសព្វ​របស់​តារា​រូបនេះ​។

មួយរយៈ​នេះ សារាយ ស​ក្ខ​ណា រវល់​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន នាង​បាន​បដិសេធ​ការអញ្ជើញ​របស់​ផលិតកម្ម​មួយចំនួន​ដែរ ព្រោះតែ​នាង​បាន​សម្ភាសន៍​ជាប់​ទៅ​អាមេរិក ដើម្បី​សម្តែង និង​ច្រៀង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខាងមុខនេះ​។​

No comments:

Post a Comment