Tuesday, April 24, 2012

ក្រុម​​អគ្គ​ស្នង​​ការ​​​ដ្ឋាន​​​ន​គរ​បាល​​​ជាតិ​​មាន​​ពិន្ទុ​​​​នាំ​​មុខ​​​ ក្រោយ​​​​​ឈ្នះ​​​ព្រះ​​ខ័ន​​​រាជ្យ​​3-​2​

ក្រុម​​អគ្គ​ស្នង​​ការ​​​ដ្ឋាន​​​ន​គរ​បាល​​​ជាតិ​​មាន​​ពិន្ទុ​​​​នាំ​​មុខ​​​ ក្រោយ​​​​​ឈ្នះ​​​ព្រះ​​ខ័ន​​​រាជ្យ​​3-​2​


ក្រុម​អគ្គស្នង​ការ​​ដ្ឋាន​​នគរបាល​​ជាតិ​មាន​ពិន្ទុ​​​នាំ​មុខ​​ ក្រោយ​​​​ឈ្នះ​​ព្រះ​ខ័ន​​រាជ្យ​3-2
រាជ​ធានី​ភ្នំពេញ​​​​​​ ៖​​ ក្រុម​​អគ្គ​ស្នងការ​ដ្ឋាន​​នគរបាល​ជាតិ​​ បាន​ក្លាយ​​ជា​ក្រុម​​​​​នាំ​មុខ​​គេ​នៅក្នុង​​​តា​រាង​​ជា​បណ្តោះ​​អាសន្ន​ ​​ បន្ទាប់​​ពីបាន​ប្រកួត​​​ឈ្នះ​​ព្រះ​ខ័ន​រាជ្យ​​៣-២ ​កាល​ពី​​​រសៀល​​ថ្ងៃអាទិត្យ​​​​ ទី​​២២ មេសា ខណៈណាហ្គា​ខប​​បាន​ឡើង​​​​​មក​​នៅ​លេខ​​​រៀង​ទី​​២ ពេល​​​​យក​ឈ្នះ​​សាកល​វិទ្យាល័យ​​​វេស្ទើ​​ន​​​​៤-១ ។ អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​​​លេ​ង​បាន​​​​ល្អ​​នៅ​តង់​ទី​​​១ ​​យក​ឈ្នះ​​ព្រះ​ខ័ន​​រាជ្យ​​២-០​​នាំមុខ​​មុន លុះ​​ចូល​​ដល់​​តង់​ទី​​​២ ក្រុម​​អគ្គ​ស្នងការដ្ឋាន​​នគរបាល​​ជាតិ​រក​​​​បាន​​១គ្រាប់​​ទៀត​​​ ប៉ុន្តែ​​ត្រូវ​ក្រុម​​ព្រះ​ខ័នរាជ្យ​​រក​បាន​២​គ្រាប់​​សង​វិញ​​ ។
អគ្គស្នង​ការ​ដ្ឋាន​​នគរបាល​ជាតិ​​ ពេល​នេះ​​លេង​បាន​​៦​ប្រកួត​ ឈ្នះ​​៤ ស្មើ​​១​ ចាញ់​​​១ មាន​​​១​៣ពិន្ទុ​​ ចំណែក​​​​ព្រះ​ខ័ន​រាជ្យ​​​​​​ កំពុង​តែ​ឈរ​​នៅ​លេខ​​រៀង​ទី​​៦​ជាបណ្តោះ​អាសន្ន​​ ដែល​​ការ​ប្រកួត​​ទាំង​​៤លើក​​​របស់​គេ​​កន្លង​មក​​ ឈ្នះ​​​​​២​​ មិន​ដែល​ស្មើ​ និង​​ចាញ់​​​២​ មាន​​​​​៦ពិន្ទុ​ ។ ក្រុម​​ ​​ណាហ្គា​ខប​​ ​​បាន​​ធ្វើ​ឱ្យ​សាកល​វិទ្យាល័យ​វេស្ទើ​​ន​​​​​​​ខក​ចិត្ត​​​យ៉ា​ងខ្លាំង​​ ខណៈ​ពេល​​​ក្រុ​​ម​​ថ្មី​មួយ​​នេះ​ មាន​​ឱកាស​​រក​បាន​គ្រាប់​​បាល់​​​១-១​ស្មើគ្នា​​​ក្នុង​តង់​​ទី​​១ ប៉ុន្តែ​​នាទី​បន្ទាប់​មក​​ណាហ្គាខប​​​រក​បាន​​​​​៣គ្រាប់​​ទៀត​​នាំ​​ មុខវេស្ទើន​​​​ដាច់​​តែម្តង ។ ណាហ្គាខប​​ ពេល​នេះ​​លេង​​បាន​​៦ប្រកួត​​​ ឈ្នះ​​​៤​ ស្មើ​​១ ចាញ់​​១ មាន​១៣ពិន្ទុ​​​ ។ សាកល​វិទ្យាល័យ​​វេ​ស្ទើន​​បាន​​ឈរ​​នៅ​លេខ​រៀង​​ទី​​​​៧ក្នុងតារាង​​ លេង​បាន​​​​៦ប្រកួត​​ស្គាល់​ឈ្នះ​​​​តែ​​១ប្រកួត​​​ប៉ុណ្ណោះ ស្មើ​​១​​​​​ ចាញ់​​​​​៣​ប្រកួត​​ មាន​​៤ពិន្ទុ​​​​ ។
ចំណែក ​​នៅ​ថ្ងៃ​ពុធ​​ ទី​​​២៥​​ ​​មេសា នេះ​​សាកល​​វិទ្យាល័យ​​​វេស្ទើន​​ ​ត្រូវ​​​​មក​ប៉ះ​​ក្រុម​​ខ្លាំង​​អគ្គ​ស្នងការ​​ដ្ឋាន​​​​​​នគរបាល​​​ជាតិ​ ជា​​ប​ន្ត​ទៀត​ ប៉ុន្តែ​​​មើល​​ទៅ​ពិបាក​សង្ឃឹម​​​ខ្លាំង​ណាស់​​​ ព្រោះ​ក្រុម​នេះ​​មិន​ងាយ​​នឹង​​​​រក​​ក្រុម​​​​​ឯទៀត​​មក​​​​​ទប់​ទល់​​
បំផុត​ ៕​

No comments:

Post a Comment