Tuesday, April 24, 2012

តម្លៃ​មាស​ធ្លាក់​ចុះ ខណៈ​ដុល្លារ​ឡើង

តម្លៃ​មាស​ធ្លាក់​ចុះ ខណៈ​ដុល្លារ​ឡើង
បាងកកៈ តម្លៃ​មាស​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ថ្លៃ​រយៈ​ពេល​បី​ថ្ងៃ​ជាប់ៗ គ្នា​ជា​លើក​ដំបូង ខណៈ​ដែល​ការ​ឡើង​ថ្លៃ​ប្រាក់​ដុល្លារ អាមេរិក​បាន​ទប់​ស្កាត់​តម្រូវការ​មាស​របស់​វិនិយោគិន​សម្រាប់​ជា ជម្រើស​ក្នុង​ការ​វិនិយោគ។
ដុល្លារ​បាន​ឡើង​ថ្លៃ​ធៀប​នឹង​អឺរ៉ូ ដោយ​សារ​តែ​មាន​ក្តី​បារម្ភ​ថា លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​ជ្រើស​ប្រធានាធិបតី​បារាំង នឹង​បង្អាក់​ដល់​កិច្ច​ប្រឹងប្រែង​សម្រាប់​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់ ​អឺរ៉ូ។
កិច្ច​ប្រជុំ​របស់​IMF ដែល​ទើប​នឹង​បញ្ចប់​កាល​ពីថ្ងៃ​អាទិត្យ​នៅ​វ៉ាស៊ីតោន បាន​ស្នើ​ឡើង​នូវ​ថវិកា​ជាង​៤៣០​ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ការពារ​សេដ្ឋកិច្ច​សកល។
លោក Bernard Sin  ប្រធាន​រូបិយប័ណ្ណ និង​ពាណិជ្ជកម្ម​លោហៈ​មាន​តម្លៃ​ នៅ​ក្រុមហ៊ុន MKS Finance SA ក្នុង​ទីក្រុង​ហ្សឺណែវ​បាន​និយាយ​ថា៖ «វា​មាន​ផល​ប៉ះពាល់​ពេល​អឺរ៉ូ​ធ្លាក់​ចុះ ហើយ​ដុល្លារ​ឡើង​ថ្លៃ ដូច្នេះ​ហើយ​បាន​ជា​យើង​ឃើញ​ថាមាស​រង​នូវ​សម្ពាធ​»។​
តម្លៃ​មាស​គីឡូ​សម្រាប់​នាំចេញ​ភ្លាមៗ​បាន​ធ្លាក់​ចុះ​ ០,៥​ភាគរយ​មក​នៅ ត្រឹម​១ ៣៦៤,៦៨​ដុល្លារ​ក្នុង​មួយអោន​(២៨,៣ក្រាម)​នៅ​ទីក្រុង​ឡុងដ៍​កាល​ពីថ្ងៃ​ ចន្ទ។
កាល​ពី​សប្តាហ៍​មុន​តម្លៃ​បាន​ធ្លាក់​ចុះ​០,៩​ភាគរយ។ នៅ​ទីក្រុង​ញូវយ៉ក​តម្លៃ​មាស​បាន​ធ្លាក់​ចុះ​០,៥​​ភាគរយ​នៅ​ត្រឹម​១ ៦៣៥,៣០​ដុល្លារ​ក្នុង​មួយ​អោន​។
ធនាគារ​កណ្តាល​អាមេរិក​នឹង​របាយការណ៍​ទាក់ទង​ទៅ​នឹង​គោល​នយោបាយ​រូបិយវត្ថុ​នៅ​ថ្ងៃ​ទី​២៥​ មេសា​នេះ។
តម្លៃ​ប្រាក់​បាន​ធ្លាក់​ចុះ​១,១​ភាគរយ​ មក​នៅ​៣១,៣៥​ដុល្លារ ប្លាទីន​ធ្លាក់​ចុះ​០,៩​ភាគរយ​មក​នៅ​៦៦៩,២៥​ដុល្លារ៕

No comments:

Post a Comment