Tuesday, April 24, 2012

ប្រជាសហគម​ន៍​បង្ក្រាប​បទ​ល្មើស ព្រៃ​ឈើ​ដោយ​គ្មាន​សមត្ថ​កិច្ច​ចូល​រួម

ប្រជាសហគម​ន៍​បង្ក្រាប​បទ​ល្មើស ព្រៃ​ឈើ​ដោយ​គ្មាន​សមត្ថ​កិច្ច​ចូល​រួម

យុទ្ធនាការ​ចុះ​បង្ក្រាប​ បទល្មើស​នៅ​តំបន់​ព្រៃឡង់​ធ្វើ​ឡើង​ដោយ​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​ព្រៃឈើ​បាន​ បញ្ចប់​ហើយ​នៅ​ថ្ងៃ​ពុធ​​នេះ​ដោយ​មាន​ការ​ចូលរួម​ឃ្លាំមើល​ពី​មន្ត្រី​ អង្គការ​សិទ្ធិ​មនុស្ស​និង​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​ ២០០​នាក់។
កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​ មុន​នេះ​ប្រជា​ពលរដ្ឋ​បួន​ខេត្ត​មក​ពី​ខេត្ត​ក្រចេះ ​ស្ទឹងត្រែង ​កំពង់ធំ ​និង​ព្រះវិហារ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ ​ដោយ​មាន​ការ​ឃ្លាំមើល​ពី​អង្គការ​សង្គម​ស៊ីវិល​បាន​ចុះ​យុទ្ធនាការ​រយៈពេល​ ប្រាំ​ថ្ងៃ​ដើម្បី​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។
រយៈពេល​ប្រាំ​ថ្ងៃ ​បន្ទាប់​ពី​បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ដុត​បំផ្លាញ​ឈើ​ខុស​ច្បាប់​ប្រមាណ​ជាង ​៣០០​ ម៉ែត្រ​គូប​និង​បាន​ចុះ​ទៅ​ដល់​គោលដៅ​នៃ​រោងចក្រ​កែច្នៃ​ឈើ ​របស់​លោក ​សេង សារ៉ាវុធ។
លោក ​សេង ​សារ៉ាវុធ ​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ នៅ​ក្រសួង​មហាផ្ទៃ​បាន​ទទួល​អាជ្ញាបណ្ណ​ពី​ក្រសួង​កសិកម្ម ​ក្នុង​ការ​បង្កើត​រោងកច្រ​កែច្នៃ​ឈើ​សម្រាប់​ធ្វើ​គ្រឿង​សង្ហារឹម​ នៅ​ឃុំ​មានរិទ្ធ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ ​រយៈពេល​ពីរ​ឆ្នាំ ​ពី​ឆ្នាំ​២០១០ ​រហូត​ដល់​ឆ្នាំ​ ២០១១។
 
នៅមានត! សូមចុចខាងក្រោមដើម្បីអានអត្ថបទបន្ត៖
http://www.news.popzone.asia/NewsDetail1.aspx?2012-04-24120424061535
 

No comments:

Post a Comment