Sunday, April 29, 2012

កម្ពុជា​អាច​នឹង​អន្តរាយ​ដោយសារ​ការ​ផ្តល់​សម្បទាន​ដី​ដោយ​គ្មាន​តម្លាភាព

កម្ពុជា​អាច​នឹង​អន្តរាយ​ដោយសារ​ការ​ផ្តល់​សម្បទាន​ដី​ដោយ​គ្មាន​តម្លាភាព


អ្នក​ភូមិ​ដែល​រងគ្រោះ​ដោយ​ការ​ បាត់បង់​ដី​នៅ​ព្រៃឡង់ នៅ​ភាគ​ខាងជើង​ប្រទេស បួងសួង​នៅ​ឯទីសក្ការៈ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ សីហា ២០១១។ រូបថត៖ VOA - R. Carmichael
របាយការណ៍​ចុង​ក្រោយ​មួយ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស ​អាដហុក ​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ ឯកជន​ជា​ច្រើន​ ដែល​មិន​មាន​តម្លាភាព ​និង​អាច​ជា​ការ​បំផ្លាញ​ផលប្រយោជន៍​ក្នុង​ប្រទេស​នា​ពេល​អនាគត​ទៀត​ផង។ ​ក៏ប៉ុន្ដែ​មន្ដ្រី​រដ្ឋាភិបាល ​បាន​ច្រានចោល​ទិន្នន័យ​ក្នុង​របាយការណ៍​នោះ។

របាយការណ៍​ស្ដីពី​សិទ្ធិ​ដីធ្លី​ និង​លំនៅដ្ឋាន​ដែល​បាន​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​គូស​ បញ្ជាក់​ថា ​រហូត​មក​ដល់​ឆ្នាំ​២០១១​ ដី​សម្បទាន​សេដ្ឋកិច្ច​បាន​កើន​រហូត​ដល់​ចំនួន​ជិត២,៣​លាន​ ហិកតា ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​២២៥ ​សម្រាប់​ធ្វើ​ការ​វិនិយោគ​ ក្នុង​វិស័យ​កសិឧស្សហកម្ម ​ជាពិសេស​ដំណាំ​កៅស៊ូ ​និង​ការ​រុករក​ធនធានរ៉ែ។ ក៏​ប៉ុន្តែ ​ដី​សម្បទាន​ពិតប្រាកដ​អាច​នឹង​មាន​ចំនួន​ច្រើន​ជាង​នេះ។ នេះ​បើ​តាម​ការ​ប៉ាន់ប្រមាណ​ក្នុង​របាយការណ៍។

នៅមានត! សូមចុចខាងក្រោមដើម្បីអានអត្ថបទបន្ត៖
http://www.news.popzone.asia/NewsDetail2.aspx?2012-04-29120429214221



No comments:

Post a Comment