Tuesday, April 24, 2012

សា​​​រ៉ា​​​ប៉ូ​​​វ៉ា​​​សំ​​ឡឹ​ង​​រ​ក​​​​ពាន​​​ជើង​​​ឯក​​​ក្រ​ប​​ខណ្ឌ​​ធំ​ Frenc​h ​Open​​ក្នុ​ង​​​ឆ្នាំ​​​​ថ្មី​​

សា​​​រ៉ា​​​ប៉ូ​​​វ៉ា​​​សំ​​ឡឹ​ង​​រ​ក​​​​ពាន​​​ជើង​​​ឯក​​​ក្រ​ប​​ខណ្ឌ​​ធំ​ Frenc​h ​Open​​ក្នុ​ង​​​ឆ្នាំ​​​​ថ្មី​​


សា​​រ៉ា​​ប៉ូ​​វ៉ា​​សំ​ឡឹ​ង​​រក​​​ពាន​​ជើង​​ឯក​​ក្រប​​ខណ្ឌ​ធំ French Open​ក្នុង​​ឆ្នាំ​​​ថ្មី​
នាង ​​ម៉ា​​រី​​យ៉ា សារ៉ា​​ប៉ូ​​វ៉ា​​កំពុង​​ឈាន​​​ឆ្ពោះ​​ទៅ​រក​ភាព​ជោគជ័យ​បន្ថែម​​ទៀត​ក្នុង​ អា​ជីព​ជា​មួយ​នឹង​ពាន​ជើង​ឯក​ក្រប​ខណ្ឌ​ធំ​មួយ​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ​​​ ខណៈ​នាង​​ចាប់​ផ្តើម​កំ​​ដៅ​សាច់​ដុំ​ក្នុង​កម្ម​វិធី​ប្រ​កួត​លើ​ទី​លាន​ដី ​ក្រហម​សប្តាហ៍​នេះ​។​
កីឡាការិនី​វ័យ​២៥​ឆ្នាំ​របស់​រុស្ស៊ី​រូបនេះ​បាន​ ដាក់​បញ្ចូល​ការ​ប្រ​កួត​នៅ​ក្រុង​Stuttgartទៅ​ក្នុង​គម្រោង​​ប្រ​កួត​កម្ម​ វិធី​កំ​ដៅ​សា​ច់​​ដុំ​នៅ​ទី​ក្រុង​រ៉ូម​ ប្រ​ទេស​អ៊ីតា​លី​និង​ទី​ក្រុង​ម៉ា​ឌ្រីដ​ប្រ​ទេស​អេស្ប៉ាញ​របស់​ខ្លួន​ ដើម្បី​ត្រៀម​យក​ជ័យ​ French Openនៅ​ដំ​ណាច់​ខែ​ឧស​ភា​។ French Openជា​ក្រប​ខណ្ឌធំ​តែ​មួយ​គត់​ដែល​សា​រ៉ា​ប៉ូ​វ៉ា​មិន​ទាន់​បាន​​យក​ឈ្នះ​ ពាន​ជើង​ឯក​នៅ​ឡើយ​។
បន្ទាប់​ពី​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រប ​ខណ្ឌ​ធំ Australian Openកាល​ពី​ខែ​ មក​រា​កន្លង​មក​ សា​រ៉ា​ប៉ូ​វ៉ា​បាន​និយាយ​ថា គោល​បំណង​របស់​ខ្លួន​គឺ​ធ្វើ​យ៉ាង​ណា​បង្កើន​កម្លាំង​ឡើង​វិញ​បន្ទាប់​ពី​ បាន​ធ្លាក់​ចុះ​ក្រោយ​ពី​វះ​កាត់​​របួស​ស្មា​ក្នុង​ឆ្នាំ​២០០៩​។ កីឡាការិនី​លំ​ដាប់​ទី​២​ពិភព​លោក​រូបនេះ​​បន្ត​ថា​៖«គោល​ដៅ​របស់​ខ្ញុំ​គឺ​ ស្តារ​ឡើង​វិញ​នូវ​កម្លាំង​កាយ​។ ពេល​នេះ​ខ្ញុំ​អាច​ឈរ​ប្រ​កួត​បាន​យូរ​។ ខ្ញុំ​បាន​ប្រ​សើរ​ជាង​មុន​ច្រើន​ តែ​យ៉ាង​ណា ខ្ញុំ​នៅ​តែ​ត្រូវ​រៀន​សូត្រ​ពី​ការ​ប្រ​កួត​លើ​ទី​លាន​ដី​ក្រហម​ ខណៈ​បច្ចេក​ទេស​ប្រ​កួត​មាន​ការ​ខុស​គ្នា​ខ្លះ​ៗ​»

No comments:

Post a Comment