នាង Aoi Sola បង្ហាញរូបថតបញ្ចេញដើមទ្រូង
បញ្ចេញរូបថតដ៏សិច ស៊ីរបស់នាងជូនដល់ប្រិយមិត្តដែលនិយមគាំទ្រ តាមរយៈគេហទំព័រ Weibo ។ បើទោះបីនាងត្រូវបានទូរទស្សន៍ខ្សែកាបផ្សាយទូទាំងពិភពលោកដែល គ្រប់គ្រងដោយប្រព័ន្ធផ្សព្វផ្សាយវិទ្យុ, ខ្សែភាពយន្ត និងទូរទស្សន៍របស់រដ្ឋ ហាមឃាតយ៉ាងណាក្តី ក៏តារាសិចស៊ីថតខ្សែភាពយន្តអាសអាភាសរូបនេះមិនខ្វល់ដែរ ។ នាងបានបង្ហាញរូបថតបញ្ចេញដើមទ្រូងដ៏ធំគ្របដណ្តប់ដោយរ៉ូបម៉ូដ រាងអក្សរវី( V ) មើលទៅគួរឱ្យទាក់ទាញយ៉ាងខ្លាំង ។ នេះបើយោងតាមប្រភពពីគេហទំព័រឆាយណាបឺស ចេញផ្សាយថ្ងៃទី១៧ មេសា ឆ្នាំ២០១២ កន្លងមកថ្មីៗនេះ ។
ប្រភពដដែលបានឱ្យ ដឹងទៀតថា គ្រាន់តែនាងបញ្ចេញរូបថតនេះនៅលើគេហទំព័រ Weibo ភ្លាម ធ្វើឱ្យប្រិយមិត្តជាជនជាតិចិនដែលតែងតែនិយមគ្រាំទ្ររូបនាង រាប់លាននាក់បានចាប់អារម្មណ៍លើម៉ូដរ៉ូបដែលនាងបានស្លៀកទៅ ចូលរួមក្នុងព្រឹ ត្តិ ការណ៍មួយនៅខេត្តបួរីរ៉ាំ (Buriram) ប្រទេសថៃ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គ្រាន់តែនាងបង្ហាញរូបថតនេះភ្លាម មានប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមប្រព័ន្ធអ៊ីនធើរណេតចូល ទស្សនារាប់ពាន់ដងក្នុងមួយរំពេច ។
គួរបញ្ជាក់ថា នាង Aoi Sola កើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៨៣ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន និងមានអាជីពជាតារាម៉ូដែល ហើយនាងធ្លាប់បានទទួលពានរង្វាន់ជាច្រើនផងដែរ ៕
No comments:
Post a Comment