Tuesday, April 24, 2012

ដាញ់ ​ម៉ូនី​កា ​ដាក់​​កំ​ហិត​​យក​​កូន​​ឲ្យ​​បាន​​ក្នុង​​ឆ្នាំ​​រោង ​

ដាញ់ ​ម៉ូនី​កា ​ដាក់​​កំ​ហិត​​យក​​កូន​​ឲ្យ​​បាន​​ក្នុង​​ឆ្នាំ​​រោង ​


ដាញ់ ម៉ូនីកា ដាក់​កំហិត​យក​កូន​ឲ្យ​បាន​ក្នុង​ឆ្នាំ​រោង
ភ្នំពេញ : ខណៈ​មហា​សង្ក្រាន្ត​ឆ្នាំ​រោង​ចូល​មក​បន្ត​ឆ្នាំ​ថោះ​មិន​ទាន់​បាន​ប៉ុន្មាន ​ថ្ងៃ​ផង​ ពេល​នេះ ​អ្នក​នាង​ ដាញ់​ ម៉ូនីកា ​បាន​និយាយ​ប្រាប់​មិត្ត​ភក្កិ​នៅ​ក្នុង​ facebook​ ថា ​«ឆ្នាំ​រោង​នេះ​នាង​នឹង​ផ្តល់​កំណើត​កូន​ទី២​ឲ្យ​បាន​»
ដោយ​ដឹង​ថា ​ឆ្នាំ​រោង​ឆ្នាំ​២០១២​នេះ​ជា​ឆ្នាំ​គម្រប់​ខួប​ឆ្នាំ​នាគ​រាជ​នោះ ​អតីត​តារា​សម្តែង​ល្បី​ឈ្មោះ​អ្នក​នាង ដាញ់​ ម៉ូនីកា​ បាន​ពន្យល់​ប្រាប់​ទៅ​មិត្ត​ភក្កិ​ក្នុង​ facebook​ ថា​ រាល់​១២​ឆ្នាំ ​នឹង​វិល​ចូល​គម្រប់​ខួប​ឆ្នាំ​នាគ​រាជ​នោះ​ ត្រូវ​បាន​គេ​ជឿថា​ ជា​ប្រភេទ​ឆ្នាំ​មួយ​ នាំ​មក​នូវ​សិរី​សួស្តី​ល្អ​ដល់​ក្រុម​គ្រួសារ​ និង​នាំ​មក​នូវ​ទ្រព្យ​សំណាង​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់។​
ជាមួយ ​ការ​ពន្យល់​នោះ​អ្នក​នាង​ក៏​បាន លើក​ឡើង​ដែរ​ថា ​សម្រាប់​លោក​អ្នក​ដែល​មាន​គូស្នេហ៍​ ឬ​សង្សារ​ដែល​បែក​គ្នា​កាលពី​មុន​នឹង​វិល​ត្រឡប់​ជួប​គ្នា​ជា​ថ្មី​ធ្វើ​ឱ្យ ​លោក​អ្នក​មាន​ភាព​ស្និទ្ធស្នាល​កាន់តែ​ខ្លាំង​។ ដោយ​ហេតុ​នេះ​ហើយ​ទើប​ខ្ញុំ​ និង​ស្វាមី​សម្រេច​ផ្តល់​កំណើត​កូន​ទី២​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​រោង​នេះ​។
កាល ​ដែល​អតីត​តារា​សម្តែង​រូប​នេះ​ប្រកាស​ផ្តល់​កំណើត​កូន​ទី២​នេះ​ ក៏​មាន​មិត្តភក្តិ​នាង​មួយ​ចំនួន​លើក​ឡើង​ដែរ​ថា ​វា​ប្រាកដ​ណាស់​ ម៉ូនីកា​ គួរ​តែ​ដល់​ពេល​ផ្តល់​កំណើត​ឲ្យ​កូន​បន្ទាប់​ទៀត​ហើយ​ ព្រោះ​ថា​ ពេល​នេះ​កូន​ស្រី​ច្បង​របស់​នាង​មាន​អាយុ​ជិត​២ខួប​ហើយ​ហ្នឹង​ ហើយ​មួយ​ទៀត​មើល​ទៅ​នាង​ក៏​មាន​លទ្ធភាព​គ្រប់គ្រាន់​ដែរ​ ក្នុងការ​បន្ត​យក​កូន​ទី២​នោះ ​ព្រោះ​ថា ​សព្វ​ថ្ងៃ​នេះ​គេ​ដឹង​ច្បាស់​ណាស់​ នាង​មិន​ត្រឹម​តែ​មាន​ស្វាមី​ល្អ​ចេះ​ស្រឡាញ់​ថ្នាក់​ថ្នម​យល់​ចិត្ត​នោះ​ទេ ប្តី​នាង​បាន​ទិញ​វីឡា​តម្លៃ​ថ្លៃ​រាប់​ម៉ឺន​ដុល្លារ​ឲ្យ​នាង​រស់​នៅ​យ៉ាង​ មាន​ក្តី​សុខ​ទៀត​ផងនៅ​អូស្រ្តាលី​នោះ៕

No comments:

Post a Comment