Tuesday, April 24, 2012

ការប្រច័ណ្ឌហួសហេតុ មាន​ផល​​វិបាក​អ្វីខ្លះ?

ការប្រច័ណ្ឌហួសហេតុ មាន​ផល​​វិបាក​អ្វីខ្លះ?

រូបភាពការប្រច័ណ្ឌ
តើអ្នកឆ្ងល់ទេថានៅពេល​ដែលអ្នកប្រច័ណ្ឌវាអាចធ្វើ ឱ្យមានផល​វិបាក​អ្វីខ្លះទៅ? ហើយចុះផល​វិបាក ទាំង នោះ​វាជះ​ឥទ្ធិពល​អ្វីខ្លះ​នៅពេលខាងមុខ? ជាក់ស្តែង​មនុស្សម្នាក់ៗតែងតែ​ជួប​ប្រទះ​នៅបញ្ហា គ្រាន់​តែថា​តើ​នៅ​ពេល​ដែល​ជួប​នៅបញ្ហា​នោះ​គេចេះ​ដោះស្រាយវា​បាន​បណ្ណា​តែប៉ុណ្ណោះ។ នៅពេលដែលមនុស្សពីរនាក់​ស្រលាញ់គ្នាតែងតែជួប​ប្រទះនៅបញ្ហាណាមួយ​ដោយ​​ជៀសមិនផុត ក្នុងនោះ​ការ​ប្រច័ណ្ឌការ​នៅក្នុង​ចំណោម​បញ្ហានោះដែរ។​ ខាង​ក្រោមនេះ​គឺផលអាក្រក់មួយចំនួន​ដែល​កើត​មក​​ពីការប្រច័ណ្ឌ៖
១. ខាតពេលវេលា : នៅពេលដែលអ្នកខឹង​គ្នា​អ្នក​ប្រាកដជារិះរក​នៅវិធីសាស្រ្តណាមួយ​ ដើម្បី​លួង​លោមគ្នា ដែល​ជាហេតុ​ធ្វើ​ឱ្យ​ខាតពេលវេលាយ៉ាងខ្លាំង។
២. មិនទុកចិត្តគ្នានៅពេលក្រោយ : ទៅថ្ងៃក្រោយទៅអ្នកអាចទៅជាមិនទុកចិត្តគ្នា ឬមិនយល់​ពីអ្វី​ដែល​ដៃគូរ​របស់​អ្នក​កំពុង​តែ​ប្រព្រឹត្ត។
៣. បាត់បង់កិត្តិយស : ដោយសារតែការប្រច័ណ្ឌអាចធ្វើឱ្យមនុស្សមិនបានគិតវែងឆ្ងាយ គិត​ខុស លែងដឹងខ្មៅស ល្អ និង​     អា​ក្រក់​។
៤. ឈានដល់ការបែកបាក់ : ពេលខ្លះព្រោះតែរឿង​តិចតួចដែលកើត​ឡើង​មក​ពីការ​ប្រច័ណ្ឌ​នោះ  វាអាចបណ្តាលឱ្យអ្នក និង​ដៃគូ​ឈានទៅរកការបែកបាក់គ្នាក៏ថាបាន។
ចំណុចខាងលើនេះសុទ្ធសឹងតែជាផល​អាក្រក់​នៃការប្រច័ណ្ឌ ប្រសិនបាន​ដឹងនៅ​ផល​អាក្រក់​នៃការ​ប្រច័ណ្ឌហើយ អ្នកគួរ​តែកម្ចាត់​ភាពប្រច័ណ្ឌឱ្យអស់​ពីក្នុងចិត្តរបស់អ្នក ដើម្បី​ឱ្យ​ស្នេហារបស់អ្នកបានស្ថិតស្ថេរបានយូរអង្វែង និងគង់វង្ស។

No comments:

Post a Comment