Tuesday, April 24, 2012

រឿង ៖ ប្រវត្តិរបស់សត្វឆ្មារ

រឿង ៖ ប្រវត្តិរបស់សត្វឆ្មារ


រឿង ៖ " ដើមកំណើត សត្វឆ្មា "
អតីត ​ក្នុង​កាលនោះ​មាន​មហាឫស្សី​មួយ​អង្គ គង់នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ​វុ​ឌ្ឍី​ប​ពិត តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ ជាអង្វែង​ឆ្នាំ​មក​។ នៅ​កន្លែង​នោះ​មាន​ស្រះ​បួន គឺ​ទិស​បូព៌ា​១ ទក្សិណ​១ បស្ចិម​១ និង ឧត្ដរ​១ ។ ស្រះ​នោះមាន​ទឹកថ្លា មាន​ដុះ​ឈូកក្រហម ឈូកស និង​បុប្ពា​ផង​ទាំងពួង​ជាទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប ឯ​មាត់ច្រាំង​ក៏​ជ្រាល​មុខគួរ​ឱ្យសប្បាយ​ពេក​ណាស់​។ ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​មួយ​យោជន៍ ព្រះ​ឥសី​ក៏​ធ្លាប់តែ​ទៅ​ស្រង់ទឹក​រាល់ដង​ផង​។ មាន​សម័យ​ថ្ងៃមួយ ព្រះ​ឥសី​គង់​ចម្រើន​មេត្ដាភាវនា ដោយ​ញាណ​ឈាន​លោកិយ​សព្វគ្រប់​ទៅ​ឃើញ​ថា ៖ ឱ ! មាន​ទេព​ធិ​តា​មក​ចាប់កំណើត​ក្នុង​ផ្កា​ឧត្បល ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្ដរ​បាន​អាយុ​៩​ថ្ងៃ​ហើយ​តើ អាត្មាអញ​ក៏​ខានទៅស្រង់​ទី​កឯ​ស្រះ​នោះ​៩​ថ្ងៃ​ហើយ​ដែរ​។ ព្រះ​ឥសី​ក៏​ដាក់​ស្មិង​ស្មា​ធ​គិត​ថា​អាត្មាអញ​គួរ​ទៅ​យក​មក​ចិ​ញ្ចឹម​ បីបាច់​ថែរក្សា​ចុះ គិត​ហើយ​ក៏​រៀប​អង្គ​ផ្ចង​ដំណើរ​តម្រង់​ទៅ​ទិសឧត្ដរ ដល់​ស្រះ​ហើយព្រះ​ឥសី​ឈរ​សំឡឹង​មើលគ្រប់​ផ្កា​ឧត្បល​មួយ​ធំ ខ្ពស់ ឃើញ​នាង​ទេវធីតា​អង្គុយ​ក្នុង​ផ្កា​នោះ ព្រះ​ឥសី​ក៏​ចុះ​ទៅ​កាច់​យក​ផ្កា​នោះ​មក ហើយ​និមន្ដ​ត្រឡប់​មក​កាន់អាស្រម​វឹ​ញ ចិ​ញ្ចឹម​ថែរក្សា​ជា​សុខ​សប្បាយ។

លុះដល់​នាង​ធំ ក៏​ឱ្យឈ្មោះ​ថា
“​ឧត្ដរ​បុប្ពា លុះ​បាន​អាយុ​១៥​វស្សា លោកតា​ក៏​ភ្នក​ព្រះ​ទ័យ​នឹក​អាណិត​ចៅស្រី ព្រោះ​ពេញ​រូបរាង​ទៅ​ហើយ នៅ​កំព្រា​ឥត​គ្នីគ្នា​នឹង​លេង​ប្រឡែង​ឯកឯង អផ្សុក​វិតក្ក​ចិត្ដ ដូច្នេះ​គួរតែ​អញ​យក​បុប្ពា​មួយ​ទង​មក​ជប់​ឱ្យ​កើតជា​គ្នា​គ្រាន់​បានជា​ពីរ​នាក់។ ព្រះ​ឥសី​គិត​ហើយ ឈ្វេងយល់​ថា ឥឡូវ​បើ​យក​ផ្កា​ដទៃ​ផ្សេង​មក​ជប់​ជា​មនុស្ស​ទៅ​ឃើញ​ថា ជា​ជាតិ​ផ្កា​ដូច​គ្នា ដូច្នេះ​ចាំ​យកជាតិ​ដែលកើត​ចេញពី​នាង​ផ្ទាល់​វិញ។ ឥសី​គិត​ហើយ​ក៏​ហៅ​នាង​ឧត្ដរ​បុប្ពា​មក​ផ្ដាំ​ថា បើកាលណា​នាង​ធំ​ពេញ​រាង​ហើយ​មាន​រដូវ ចូរ​នាង​ផ្ដិត​សំឡី​ទុក​ឱ្យ​តា​ៗ​នឹង​ជប់​ឱ្យ​បាន​គ្នា​គ្រាន់​នឹង​លេង​ពីរ​នាក់​។ នាង​ឧត្ដរ​បុប្ពា​បានឮ​លោកតា​មាន​ពុទ្ធដីកា​ហើយក៏​ត្រេកអរ​ពន់ពេក លុះដល់​គម្រប់​ពេល​មាន​រដូវ​កាលណា​ហើយ នាង​ក៏​យក​ទៅ​ថ្វាយ​លោកតា​តាម​បណ្ដាំ​។


នៅមានត! សូមចុចខាងក្រោមដើម្បីអានអត្ថបទបន្ត៖

No comments:

Post a Comment