Tuesday, April 24, 2012

តើ​ស្រ្តីអត់​កូន ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី ​?

តើ​ស្រ្តីអត់​កូន ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី ​?


តើស្រ្តីអត់កូន បណ្តាលមកពីមូលហេតុអ្វី ?
វាគ្មិន​នៅ​ក្នុង​កម្មវីធី​ថ្ងៃ​នេះគឺ​លោក​វេជ្ជបណ្ឌិត​ លី ចេងហ៊ុយ ជា​នាយកពិន្ធ​នៃ​ទស្សនាវដ្ដី​សុខ​ភាព​យើង។ នៅ​ក្នុងកម្មវិធី​ថ្ងៃនេះ​យើង​បាន​ទទួល​សំណួរ​ពី​បិ្រយ​មិត្ត​ដូច​ខាង​ក្រោម ​នេះ។ សូម​លោក​អ្នក​តាម​ដាន​​ស្ដាប់​​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត​​ចំពោះ​ សំណួរ​ទាំង​នោះ​ដោយ​មេត្រី។
១. តើ​ស្រ្តី​ដែល​កាត់​ដៃ​ស្បូន​​អាច​មាន​​វីធី​ណា​ធ្វើ​ឲ្យ​មាន​កូនវិញ​បាន​​ ដែរឬទេ? តើ​ការ​រួម​ភេទ​យូរ​ដល់​មួយ​ម៉ោង​អាច​ប៉ពាល់​ដល់​សុខភាព​ស្រ្តី​ដែរ​ឬទេ?​ (លោក​សារ៉ាវុទ្ធ ពី​ខេត្ត​ប៉ៃលិន)
២. បើគ្មាន​កូន អាច​ទៅ ពិគ្រោះ​ជាមួយ​ផ្នែក​អ្វី​ខ្លះ​ហើយ​ប្រើ​ថ្នាំ​ថ្នាំ​អ្វី​ខ្លះធ្វើ​ឲ្យ​មាន​កូន?​ (លោក ខៀវ​ ពី​ខេត្ត​ឧត្តរមានជ័យ)
៣. តើ​សេវាទូរស័ព្ទអាច​បង្ក​ការ​ប៉ះពាល់​ដល់​មេជីវិត​សម្រាប់​ការ​បន្តពូជ​ឬ​ទេ?​ (លោក សុជាតិ ពី​ខេត្ត​ក្រចេះ)
៤. តើ​ការ​បាត់​ជើង​មាន​ឈឺ​ម្ដុំៗ​ប្រដាប់ភេទ តើ​បណ្ដាល​មក​ពី​អ្វី? បុរស​ចូល​ចិត្ត​រួម​ភេទ រយៈពេល​យូរ​ហើយ​ថាតើ​ស្រ្តី​មាន​ចំណង់​ភេទ​ប៉ុនណា​ដែរ? (លោក​ចាន់ថុន ពិ​ខេត្ត​កំពត)
៥. តើ​រួម​ភេទ​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍​អាច​ប៉ះពាល់​សុខ​ភាព​ដែរ​ឬ​ទេ?​ (លោក​ តារ៉ា ពី​ខេត្ត​សៀមរាប)
៧. អ្នក​ស្រីធ្លាប់​មាន​កូន ប៉ុន្តែ​ធ្លាប់​រម្លូត​កូន​ម្ដង​តែ​ឈប់​មាន​កូន​ទៀត​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ? តើ​ហេតុអ្វី? (អ្នក​ស្រី​ខួច ពីខេត្ត​សៀម​រាប)
៨. គូស្វាមីភរិយា ​មួយការ​អស់​ពេល​១០​ឆ្នាំ​តែ​គ្មាន​កូន​ឡើយ​ហើយ​​សុំ​កូន​មក​ចិញ្ចឹម ហើយ​ក្រោយ​បើ​គាត់​មាន​កូន តើទាក់​ទង​នឹងអារម្មណ៍​យ៉ាង​ម៉េច​ដែរ? (លោក​ខឿន​ ពី​ខេត្ត​ស្វាយ​រៀង)
តាម ​ការ​កត់​សម្គាល់​អត្ថបទ​ផ្សព្វផ្សាយ​របស់​ទស្សនាវដ្ដី​សុខ​ភាព​នៅ​លើ ​វ៉ិបសាយថ៍ health cambodia.com គឺថា "តួ​លេខ​អន្ដរជាតិ​ បានឱ្យ​ដឹងថា​ក្នុងចំណោម​ស្វាមី​ភរិយា​មាន​ចំនួន​១០% ដែល​មិនអាច​មានកូន ពោល គឺ​ប្ដីប្រពន្ធ​១០០គូ មាន១០គូ​ដែលមិន​អាចមា​នកូនបាន។ ក្នុងចំណោម​គូដែល​មិនមាន​កូនគេ​ឃើញ៤០%​បណ្ដាលមក​ពី​ភរិយា ៣០% បណ្ដាល​មកពី​បុរស​ជាប្ដី​និង​៣០%​ទៀត បណ្ដាលមក​ពីអ្នក​ទាំងនាក់ពីរ។"

No comments:

Post a Comment