Saturday, April 28, 2012

ទាក់ទិនទៅនឹង ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ


កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទីថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១២ គន្លង​មក​នេះ​ មាន​ករណី​បាញ់​សម្លាប់ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ ខណៈ​ដែល​លោក​និង​អ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីរ​នាក់​ទៀត​កំពុង​ល្បាត​មើល​ការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​នៅ​ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង។ លោក ឈុត វុទ្ធី គឺ​ជា​អ្នក​ការពារ​បរិស្ថាន​មួយ​រូប​ដ៏​លេច​ធ្លោ ដែល​លោក​ធ្លាប់​ធ្វើ​ការ​ឲ្យ​អង្គការ​ការពារ​បរិស្ថាន Global Witness និង​អង្គការ​អភិរក្ស​អន្តរជាតិ​នានា ហើយ​ចុង​ក្រោយ​នេះ​លោក​មក​កាន់​តួនាទី​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដោយ​ជ្រើស​រើស​យក​របៀប​ធ្វើ​ការងារ​ខុស​ពី​គេ នោះ​គឺ​ការ​ល្បាត​តាម​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ពី​សំណាក់​ឈ្មួញ​ដោយ​ ប្រើ​មធ្យោបាយ​តាម​រថយន្ត ម៉ូតូ និង​ពេល​ខ្លះ​តាម​ឧទ្ធម្ភាគចក្រ ដែល​ការ​នេះ​ធ្វើ​ឲ្យ​លោក​រង​នូវ​ការ​ខឹង​សម្បារ​ពី​ក្រុម​អ្នក​កាប់​ឈើ​ទាំង ​នោះ។

No comments:

Post a Comment