Monday, April 23, 2012

មនុស្ស​ស្លាប់​ដោយសារ​ការ​ព្រួយបារម្ភ និង​ការ​ភ័យ​ខ្លាច?

មនុស្ស​ស្លាប់​ដោយសារ​ការ​ព្រួយបារម្ភ និង​ការ​ភ័យ​ខ្លាច?


មនុស្ស​ស្លាប់​ដោយសារ​ការ​ព្រួយបារម្ភ និង​ការ​ភ័យ​ខ្លាច?
ដើមឈើ​ដែល​ពុក​ផុយ គឺ​ដោយសារ​តែ​មាន​ដង្កូវ​ដួង ខ្មូត និង​សត្វល្អិត​មួយ​ចំនួន​ទៀត​នៅ​ខាងក្នុង​ដើមឈើ ចំណែក​ហេតុ​ខាងក្រៅ​ដែល​នាំ​ឱ្យ​ដើមឈើ​ពុក​នោះ​គឺ​កម្ដៅថ្ងៃ ខ្យល់ ទឹកភ្លៀង​។ មនុស្ស​យើង​ក៏​មាន​លក្ខណៈ​ដូច​ដើមឈើ​ពុក​ដែល​ត្រូវ​សត្វល្អិត​នៅ​ខាងក្នុង​ ចោះ​ស៊ី​នោះ​ដែរ​។
ដើមឈើ​ចាប់ផ្ដើម​ពុក​ពី​ខាងក្នុង​ចេញ​មក​ក្រៅ​។ សេចក្ដី​ព្រួយបារម្ភ​របស់​មនុស្ស​ក៏​ចាប់ផ្ដើម​ចេញពី​ក្នុង ហើយ​ធ្វើ​ឱ្យ​មុខ​មិន​ស្រស់ថ្លា ស្បែក ជ្រីវជ្រួញ គ្មាន​បុគ្គលិកលក្ខណៈ​រីករាយ​។
ការ​ភ័យ​ខ្លាច​ព្រួយ​ កង្វល់​ធ្វើ​អោយ​កោសិការ​ខាងក្នុង​ស្លាប់​ជា​ច្រើន ហើយ​ចាប់ផ្ដើម​បង្ក​អោយទៅ​ជា​រោគ​យ៉ាងនេះ​យ៉ាងនោះ​។ រីឯ​កម្ដៅថ្ងៃ ខ្យល់ និង​ទឹកភ្លៀង​គឺជា​កត្ដា​ខាងក្រៅ​ដូច​ជា​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ​រិះគន់ ច្រណែន​យើង បៀតបៀន​ធ្វើទុក្ខ​ដល់​យើង​។

ការ​ព្រួយបារម្ភ​គឺជា​គ្រឿង​រំខាន​ជីវិត​ដ៏​ធំ​បំផុត ធ្វើ​អោយ​ចិត្ដ​មិន​បាន​សុខ​។ ការ​ព្រួយបារម្ភ​កើត​ចេញពី​ការ​ភ័យ​ខ្លាច ញាប់​ញ័រ​នៃ​ចិត្ដ​ដ៏​កំសាក​របស់​យើង​។

មួយ​ជីវិត​យើង​រស់នៅ​ដើម្បី​សងបំណុល​ចំពោះ​ការ​ព្រួយបារម្ភ​។ ការ​ព្រួយបារម្ភ​តែងតែ​ទារ​របស់​នេះ របស់​នោះ ដើម្បី​បំពេញតម្រូវការ​ជីវិត​។ នៅ​ពេល​ឮ​រឿង​អាក្រក់​ភ្លាម​ចាប់ផ្ដើម​ភ័យ ដោយ​មិន​យកវិចារណញ្ញាណ​មក​ធ្វើការ​ពិចារណា និង​មិន​បាន​ធ្វើការ​ស្វែង​យល់​អំពី​រឿងរ៉ាវ​នោះ​។ ការ​ព្រួយបារម្ភ​គឺ ដូច​ជា​ច្រេះ​ដែល​កើត​ពី​ដែក ហើយ​ធ្វើ​ឱ្យ​ដែក​ពុក​ផុយ​ទៅ​ម្ដង​បន្ដិច​ៗ។ ការ​ព្រួយបារម្ភ​ធ្វើ​អោយ​ជីវិត​យើង​ពុក​ផុយ​ម្ដង​បន្ដិច​ៗ​។ ការ​ព្រួយបារម្ភ​ធ្វើ​អោយ​យើង​បាត់បង់​ទំនុកចិត្ដ​ខ្លួនឯង និង​បាត់បង់​សតិ​សម្រាប់​ធ្វើការ​ពិចារណា​ហេតុផល​។

No comments:

Post a Comment