Monday, April 23, 2012

គួរ​ទិញ​រថយន្ត​ថ្ងៃ​ណា​ទើប​ល្អ​?


សម្រាប់​អ្នក​នៅ​មាន​ជំនឿ​លើ​រឿង​នេះ​ខាងក្រោម​នេះ គឺ​ជា​ក្បួន​បុរាណ​របស់​ហុងស៊ុយ​ដែល​បន្សល់​ទុក​ជូន​មិត្ត​អ្នក អាន​គ្រាន់​បាន​ពិចារណា​ក្នុង​ការងារ​សាកល្បង​ធ្វើ​ទៅ​តាម​ការ​គួរ ។ តែ​ទោះជា​យ៉ាងណាក្តី​ប្រសិនបើ​គ្មាន​ការជឿជាក់​ទេ ក៏​មិន​គួរ​ប្រមាថមើលងាយ​នោះដែរ ។​ ជា​ការពិត​ណាស់​មនុស្ស​សម័យថ្មី​នេះ​គេ​មិនសូវ​យក ចិត្ត​ទុកដាក់​លើ​ពេលវេលា​នោះ​ឡើយ ដោយ​ម្នាក់ៗ​គេ​ពឹង ផ្អែក​ទៅលើ​ឱកាស​ទំនេរ ដែល​ពួកគេ​អាច​ឆក់​ឱកាស​ពេល ទំនេរ​ប៉ុណ្ណោះ ។ ក្នុងសម័យ​មនុស្ស​បុរាណ​រាល់​ការងារ​សំខាន់ៗ​គ្រប់​ប្រភេទ លោក​តែង​ជ្រើសរើស​រក​ពេលវេលា សិរី​មង្គល​ដើម្បី​ចាប់ផ្តើម​កិច្ចការ​ទាំង​នោះ សូម្បី​តែ​ការទិញ រថយន្ត​ធ្វើ​ស្លាក​លេខ​ឬ​ការចាកចេញ​រថយន្ត​ជាដើម ។​

មិនគួរ​ទិញ​រថយន្ត​នៅ​ថ្ងៃសីល​៖ នេះ​ជា​ជំនឿ​មួយ​មាន​តាំងពី​បុរាណ​មក​ថា មិនគួ​រទិញ រថយន្ត​ចូល​ផ្ទះ​នៅ​ថ្ងៃសីល ព្រោះ​គេ​ជឿថា របស់​ដែល​នាំចូល មក​ថ្ងៃនេះ​នឹង​នាំមក​នូវ​ជំងឺ​តម្កាត់ ឬ​មនុស្ស​ជា​ដៃគូ​ប្រជែង​ធ្វើ ឱ្យ​កើត​មាន​ការ​ចងអាឃាត​និង​ឈ្នានីស​មិនចេះ​អស់​មិនចេះហើយ ។​

​គួរ​ទិញ​រថយន្ត​នៅ​ថ្ងៃ​ចន្ទ​៖ ព្រោះ​គេ​មានជំនឿថា នរណា​ទិញ​រថយន្ត​ចូល​ផ្ទះ​ថ្ងៃ ចន្ទ ច្រើន​មាន​លាភ​សំណាងល្អ​ហូរ​ចូល​ផ្ទះ​ជាប់​មិន​ដាច់ ។ មុខ ជំនួញ​ការងារ​មាន​ភាព​រីកចម្រើន​គ្មាន​ឧបសគ្គ​រារាំង ដែល​ពេល​ខ្លះ​មាន​លាភ​ហូរ​ចូល​ច្រើន​សន្ធឹកសន្ធាប់​នឹកស្មាន​មិន​ដល់​ទៀតផង ។​

មិនគួរ​ទិញ​រថយន្ត​នៅ​ថ្ងៃ​អង្គារ​៖​ ព្រោះ​គេ​មាន​ជំនឿ​ថា​អ្នក​ដែល​ទិញ​រថយន្ត​ចូល​ផ្ទះ នៅក្នុង​ថ្ងៃ​អង្គារ​នោះ ច្រើន​កើត​មាន​រឿង​អពមង្គល​នៅក្នុង សង្គម​គ្រួសារ​មុខ​ជំនួញ​និង​ការងារ​បណ្តាលឱ្យ​មាន​ទុក្ខ​ទោស បាត់បង់​ការងារ​ទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់ រហូត​ក្នុង ករណី​ខ្លះ​កើតមាន​ហេតុការណ៍​ណាមួយ​យ៉ាង​ធ្ងន់ធ្ងរ​ទៀត ផង ។​

មិនគួរ​ទិញ​រថយន្ត​ចូល​ផ្ទះ​នៅ​ថ្ងៃ​ពុធ​៖ ព្រោះ​មាន​ជំនឿ​ថា នរណា​ទិញ​រថយន្ត​ក្នុងថ្ងៃនេះ ច្រើន​ជួបនឹង​ទុក្ខព្រួយ ឬ​បញ្ហា​ផ្សេងៗ​ដោយសារ​ប្រាក់​បំណុល គេ​មិន​ចេះ​អស់​មិនចេះហើយ​។​

មិនគួរ​ទិញ​រថយន្ត​នៅ​ព្រហស្បតិ៍​៖ ព្រោះ​គេ​មានជំនឿថា ការទិញ​រថយន្ត​ចំ​ថ្ងៃ​បែបនេះ នឹង​បណ្តាលឱ្យ​ការងារ​មុខ​ជំនួញ​ជួប​បញ្ហា​មាន​ឧបសគ្គ​រារាំង មិន​ស្រាកស្រាន្ត ជាពិសេស​កើតរឿង​អពមង្គល​នៅក្នុង​ជីវិត គូស្នេហ៍ ដោយសារ​មាន​ភាគី​ណាមួយ​លួច​ក្បត់ចិត្ត​គ្នា បើ​ពុំនោះ​ទេ មាន​មនុស្ស​ទី​បី​លូកដៃ​ចូល​មក​កកូរកកាយ​ឱ្យ​ល្អក់ កករ ។​

គួរ​ទិញ​រថយន្ត​ចូល​ផ្ទះ​នៅ​ថ្ងៃ​សុក្រ​៖ ព្រោះ​គេ​មានជំនឿថា នរណា​ទិញ​រថយន្ត​ចូល​ក្នុង​ថ្ងៃ នេះ ច្រើន​នាំមក​នូវ​លាភសក្ការៈ​សំណាងល្អ​ហូរ​ចូល​ផ្ទះ​និង ក្នុង​មុខ​ជំនួញ​ការងារ​ជាប់​មិន​ដាច់ ។ គ្រោងការ​នីមួយៗ​មាន ដំណើរ​ទៅមុខ​យ៉ាង​រលូន​ស្ទើរតែ​នឹកស្មាន​មិន​ដល់ ជាពិសេស នឹង​ទទួលបាន​កេរ្តិ៍ឈ្មោះ​កិត្តិយស​តួនាទី​កាន់តែ​ធំដុំ​ជាង​មុន ទៀតផង ។​

មិនគួរ​ទិញ​រថយន្ត​ចូល​ផ្ទះ​នៅ​ថ្ងៃ​សៅរ៍​៖ ព្រោះ​គេ​មានជំនឿថា នរណា​ទិញ​រថយន្ត​ចូល​ផ្ទះ​ក្នុង ថ្ងៃ​សៅរ៍​នេះ​ចាត់ទុកថា ជា​រឿង​សែន​ចង្រៃឧបទ្រព​បំផុត ព្រោះ​អាច​ធ្វើឱ្យ​ជួប​គ្រោះកាច​រហូតដល់​បាត់បង់​អាយុជីវិត​បាន ។​

មិនគួរ​ទិញ​រថយន្ត​ចូល​ផ្ទះ​នៅ​ថ្ងៃ​អាទិត្យ​៖ ព្រោះ​គេ​មានជំនឿថា នរណា​ដែល​ទិញ​រថយន្ត​ចូល ផ្ទះ​នៅ​ថ្ងៃអាទិត្យ​នឹង​ធ្វើឱ្យ​កើត​រឿង​រ៉ាង​ក្តៅក្រហាយ​ក្នុង គ្រួសារ​កាន់តែ​ខ្លាំង​ឡើង ។ មធ្យោបាយ​ដោះស្រាយ គឺ​ណែនាំ ឱ្យប្រញាប់​លក់​រថយន្ត​នោះ​ចេញ​វិញ រួច​ចាំ​ទិញ​ចូល​ជា​ថ្មី​វិញ ។​

ដកស្រង់ចេញពីសៀវភៅ៖ ជំនឿ & ក្បួនហ៊ុងស៊ុយ ខ្មែរ  .

No comments:

Post a Comment