Monday, April 23, 2012

ការជិះកង់​ច្រើន​ពេក​ធ្វើ​ឱ្យ​អសមត្ថភាព​ផ្លូវ​ភេទ​ឬ?

ការជិះកង់​ច្រើន​ពេក​ធ្វើ​ឱ្យ​អសមត្ថភាព​ផ្លូវ​ភេទ​ឬ?

ការ​ជិះ​កង់​ច្រើនពេក​ធ្វើឱ្យ​អសមត្ថភាព​ផ្លូវភេទ​ឬ​?
ការសិក្សា​ជា​ច្រើន ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ការចំណាយ​ពេល​ច្រើន​ពេក​ក្នុងការ​អង្គុយ​លើ​កែបកង់​អាច​ប៉ះពាល់​ដល់​លិង្គ​ របស់​អ្នក​។ វា​គឺជា​ការពិត អ្នកជិះ​កង់​ដែល​ចំណាយ​ពេល​យូរ​លើ​ការ​ជិះ​កង់​មាន​គ្រោះថ្នាក់​ខ្ពស់​ដែល​ នឹង​អសមត្ថភាព​ផ្លូវភេទ​។​
​បញ្ហា​នេះ​គឺ​នៅ​ពេល​ដែល​ អ្នក​អង្គុយ​លើ​កែប​កង់ អ្នក​សង្កត់​លើ​តំបន់​ដែល​នៅ​ចន្លោះ​លិង្គ​និង​គូ​ថ និង​លើ​សរសៃប្រសាទ​និង​សរសៃឈាម​ដែល​ទទួលខុសត្រូវ​លើ​ការឡើង​រឹង​របស់​លិង្គ​ ។​
ការ​សង្កត់​ទៅលើ​តំបន់​នេះ​ ដែល​នៅ​ចន្លោះ​លិង្គ​និង​គូថ​នេះ ធ្វើឱ្យ​មាន​ការធ្លាក់ចុះ​នៃ​លំហូរ​ឈាម​ក្នុង​លិង្គ​ដែល​កាត់បន្ថយ​ អុកស៊ីហ្សែន​ក្នុង​តំបន់​នេះ​។ វា​ធ្វើឱ្យ​លិង្គ​លូតលាស់​ខុស​ពី​ធម្មតា​ដែល​បង្ករ​ឱ្យ​មាន​ការពិបាក​ក្នុង​ ការឡើង​រឹង​។​

No comments:

Post a Comment