Wednesday, April 25, 2012

ខ្ញី និង​ប្រយោជន៍​​ចំពោះ​​សុខភាព​

ខ្ញី និង​ប្រយោជន៍​​ចំពោះ​​សុខភាព​

ខ្ញី និងប្រយោជន៍ចំពោះសុខភាព
 
 -​ប្រយោ​ជ​ន៍​ទូ​ទៅ​ ​៖​ខ្ញី​ ​ជួ​យ​បំ​បា​ត់​ក្លិ​ន​ឆ្អា​ប​ក្នុ​ង​អា​ហា​រ​ ​ព្យា​បា​ល​អា​កា​រ​ហើ​ម​ពោះ​ ​ឆ្អ​ល់​ពោះ​ ​ជួ​យ​ដេ​ញ​ខ្យ​ល់​ ​ព្យា​បា​ល​ ​ក្អ​ក​ ​ជួ​យ​ឱ្យ​ប្រ​ព័​ន្ធ​រំ​លា​យ​អា​ហា​រ​ ​ធ្វើ​កា​រ​បា​ន​ល្អ​ ​កែ​អា​កា​រ​ពុ​ល​រ​ថ​យ​ន្ត​ ពុ​ល​កា​ណូ​ត​ ​កែ​រា​ក​មូ​ល​ ​ប​ន្ថ​យ​កូ​លេ​ស្តេ​រ៉ូ​ល​ ​ក្នុ​ង​ថ្លើ​ម​ ​ប​ន្ថ​យ​ស​ម្ពា​ធ​ឈា​ម​ ​ធ្វើ​ឱ្យ​រ​បួ​ស​មិ​ន​រ​លា​ក​ ​និ​ង​ជួ​យ​ព្យា​បា​ល​អា​កា​រ​ឈឺ​ស​ន្លា​ក់​ ​ឈឺ​ឆ្អឹ​ង​ឆ្អែ​ង​ ​ជា​ពិ​សេ​ស​ ​ចំ​ពោះ​អ្ន​ក​ដែ​ល​មា​ន​ជំ​ងឺ​ស​ន្លា​ក់​។​

-​ជ​ន​ជា​តិ​ចិន​ ​៖​ ចូ​ល​ចិ​ត្ត​ខ្ញី​ច្រើ​ន​បំ​ផុ​ត​ ​ទាំ​ង​ប្រើ​ដើ​ម្បី​ព្យា​បា​លជំ​ងឺ​ ​និ​ង​ដើ​ម្បី​ប៉ូ​វ​ក​ម្លាំ​ង​ ​ដោ​យ​យ​ក​ខ្ញី​ ​ទៅ​ដាំ​ជា​មួ​យ​ស្ក​រ​អំ​ពៅ​ ​ដើ​ម្បី​ព្យា​បា​ល​ផ្តា​សា​យ​។​ ​បើ​ប្រើ​ខ្ញី​ស្រ​ស់​ ​ម​ក​បិ​ទ​នៅ​នឹ​ង​សៀ​ត​ផ្កា​ទាំ​ង​ស​ង​ខា​ង​ ​នឹ​ង​ជួ​យ​បំ​បា​ត់អាការឈឺក្បាល ហើយបើយកខ្ញី ដាក់នៅក្រោមអណ្តាត នឹង ជួយបំបាត់អាការក្អួតចង្អោរបានល្អ។
 
-ជនជាតិជប៉ុន មានវិធីសម្រកជាតិខ្លាញ់ ដោយយកខ្ញីស្រស់ មកកោសជាសរសៃតូចៗ រួចយកមកម៉ាស្សា ឱ្យស​ព្វ​ភ្លៅ​ ​ឬ​ប​រិ​វេ​ណ​ដែ​ល​មា​ន​ជា​តិ​ខ្លា​ញ់​សែលលុយឡៃ នោះវានឹងកម្ចាយខ្លួន ធ្វើឱ្យស្បែករាបរលីងល្អ និងរាងស្វែល ជាងមុន។
 
-ជនជាតិឥណ្ឌា  អាហាររបស់ជនជាតិឥណ្ឌា និយមប្រើខ្ញីក្រៀម ជាគ្រឿងទេស ព្រោះមានជំនឿថា ខ្ញី​ជួ​យ​ប​ង្កើ​ត​ដំ​ណើ​រ​កា​រ​ឈា​ម​រ​ត់​ ​ឱ្យ​កា​ន់តែប្រសើរឡើង បន្ថយការរលាយរបស់ថ្លើម បំបាត់ការឈឺចាប់ បន្ថយអាការហើមទឹក ជា​ថ្នាំ​ជួ​យ​រំលាយអាហារ ជួយបណ្តេញខ្យល់ ក្នុងពោះវៀន ធ្វើឱ្យមាត់ និងក ជ្រះស្អាត បំបាត់អាការក្អួតចង្អោរ និង​ជា​ថ្នាំ​ជំ​នួ​យ​ស​ម្រា​ប់​អ្ន​កចង់មានកូន ទៀតផង៕

នៅមានត! សូមចុចខាងក្រោមដើម្បីអានអត្ថបទបន្ត៖
http://news.popzone.asia/NewsDetail2.aspx?2012-04-25120425042938

No comments:

Post a Comment