Tuesday, April 24, 2012

វិធីការពារ​គ្រុន​ផ្តាសាយ ​នៅ​​កន្លែង​ធ្វើការ​

វិធីការពារ​គ្រុន​ផ្តាសាយ ​នៅ​​កន្លែង​ធ្វើការ​


វិធីការពារគ្រុនផ្តាសាយ នៅកន្លែងធ្វើការ
អា​កា​ស​ធា​តុ​ ​ប្រែ​ប្រួ​ល​ក្តៅ​ត្រ​ជា​ក់​ៗ​បែ​ប​​នេះ​ ​គឺ​ជា​ពេ​ល​ឆ្ល​ង​រា​ល​ដា​ល​រ​ប​ស់​ជំ​ងឺ​ផ្តា​សា​យ​ ​ប្រ​ភេ​ទ​ផ្សេ​ង​ៗ​ ​ព្រោះ​រា​​ង​កា​យ​ស​ម្រួ​ល​ស​ភា​ព​មិ​ន​ទា​ន់​ ​ទើ​ប​ពេ​ល​នេះ​ឃើ​ញ​ ​ក្មេ​ង​ជា​ច្រើ​ន​មិ​ន​ ​ស្រួ​ល​ខ្លួ​ន​។​ ​ចំ​ណែ​ក​ឯ​ម​នុ​ស្ស​ធំ​ ​ទោះ​បី​មា​ន​ប្រ​ព័​ន្ធ​កា​រ​ពា​រ​រា​ង​កា​យ​រឹ​ង​មាំ​ជា​ង​ ​ប៉ុ​ន្តែ​ ​មិ​ន​គួ​រ​ ​ធ្វេ​ស​ប្រ​ហែ​ស​ឡើ​យ​ ​ត្រូ​វ​ចេះ​កា​រ​ពា​រ​ ​និ​ង​ថែ​ទាំ​ខ្លួ​ន​ឯ​ង​ជា​និ​ច្ច​​។
ដូ​ច​គ្នា​ដែ​រ​នៅ​ក​ន្លែ​ងធ្វើការ អ្នកត្រូវតែយកចិត្តទកដាក់លើភាពស្អាត មានអនាម័យឱ្យបានច្រើន ដើម្បីការពារជំងឺគ្រុនផ្តា- សាយ ​ព្រោះ​ក្នុ​ង​កា​រិ​យាល័យ ក៏ជាប្រភពសាយភាយ មេរោគដ៏ខ្លាំងដូចគ្នា...។​
  • កា ​រ​អ​ង្គុយនៅក្នុងកន្លែងរួមគ្នា ជាមួយមិត្ត រួមការពារ ដែលមានអាការក្អក កណ្តាស់ ហៀរ-សំបោរ ​គួ​រ​តែ​ណែ​នាំ​ឱ្យ​មិ​ត្ត​ស​ម្រា​ក​នៅ​ផ្ទះ​ល្អ​ជា​ង​។​ ​ប៉ុន្តែ ប្រសិនបើមិនអាចធ្វើបាន គួរណែនាំឱ្យមិត្ត ភក្តិពាក់ម៉ាសក៍ អនាម័យបិទមាត់ ដើម្បីកុំឱ្យ​​មេរោគគ្រុន ផ្តាសាយ​រា​ល​ដា​ល​ដ​ល់​អ្នក​ជិតខាង ប៉ុន្តែ ត្រូវឱ្យអ្នកដែលជិតស្និទ្ធិទៅខ្សឹបប្រាប់ ដើម្បីកុំឱ្យជា ការខូច​អារម្មណ៍​ចំពោះគ្នា។​
  • ក​រ​ណី​ដែលត្រូវអង្គុយប្រជុំ ឬធ្វើការរួមបន្ទប់ ជាមួយអ្នកមិនស្រួលខ្លួន ព្យាយាមចៀសវាងការ អង្គុយទល់មុខគ្នា ​ទើ​ប​មិ​ន​ទ​ទួ​ល​ដ​ង្ហើ​ម​គ្នា​ដោ​យ​ ​ផ្ទាល់ និងការចៀសវាងទិសរបស់ទឹកសំបោរ ឬ ទឹកមាត់ ដែលអាចខ្ទាតដាក់ពីការក្អក និង​កណ្តាស់​។ បើអាចទៅរួច ​គួ​រ​ជ្រើ​ស​អ​ង្គុ​យជជែកនៅកន្លែងដែល ស្រឡះ និងមានខ្យល់អាកាសចេញចូលល្អបំផុត។​
  • តា​មមារយាទផ្នែកសង្គម ការញីសសំបោរ គួរធ្វើនៅកន្លែងផ្ទាល់ខ្លួន ដូច្នេះ ក្នុងអំឡុងពេលធ្វើការ គួរដើរចេញ​​ពីទី​កន្លែង ​ដែ​ល​កំ​ពុ​ង​អ​ង្គុ​យ​ធ្វើ​កា​រ ដើម្បី ទៅចាត់ការធុរៈផ្ទាល់ខ្លួនឱ្យរួចរាល់ ក្នុងកន្លែងស្ងាត់ ដែលគ្មានមនុស្សម្នា ឬក្នុង​​បន្ទប់ទឹកក៏បាន ទើបអ្នក ​ដ​ទៃ​មិ​ន​ស្អ​ប់​ខ្ពើ​ម​រ​អើបអ្នក ដែលចំណុចនេះ គួរបាន ទទួលការផ្សព្វផ្សាយពីអ្នកគ្រប់គ្រងក្រុមហ៊ុន។​

No comments:

Post a Comment