Tuesday, April 24, 2012

កញ្ញា​​​ឯក​ សុវ​ណ្ណា​​រ័ត្ន​ ​កំ​ពុង​​​​កសាង​​​​កេរិ៍្ត​​ឈ្មោះ​​ក្នុង​​ពិ​​ភព​​សិល្បៈ​​


កញ្ញា​​ឯក សុវណ្ណា​រ័ត្ន​ កំពុង​​​កសាង​​​កេរិ៍្ត​ឈ្មោះ​ក្នុង​ពិ​ភព​សិល្បៈ​
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​កញ្ញា​ឯក​ សុវ​​​​​​​ណ្ណា​រ័ត្ន​​​​ ក្នុង​វ័យ​​​២២ឆ្នាំ​ ជា​អ្នក​​​ចម្រៀង​​​និង​​សម្តែង​​​កាយ​វិការ​​ខារ៉ា​អូ​ខេ​​ និង​ភាព​​យន្ត​និង​​ជា​ប្អូន​​ជី​ដូន​មួយ​​​តារា​​ចម្រៀង​​​ឯក​ ស៊ីដេ ។ ពេល​នេះ​នាង​កំពុង​​​តែ​​​​ប្រឹង​ប្រែង​​​​រះ​ឡើង​​​លើ​វេហា​ស៍​សិល្បៈ​​​ ។
​​
កញ្ញា​ឯក​ សុវណ្ណា​រ័ត្ន​ បាន​បង្ហាញ​​ខ្លួន​​ និង​ទឹក​ដម​​សំ​នៀង​​​យ៉ា​ង​ពីរោះ​​រណ្តំ​​ចិត្ត​តាម​រយៈ​​បទ​​​រសប់​​រាជិ​ នី​សំ​ឡេង​​មាសរស់ សេរី​​សុទ្ធា​ និង​បទ​​ចម្រៀង​ថ្មី​​​របស់​កញ្ញា​​​សុខ ពិសី ​នៅ​តាម​​ស្ថានីយ​ទូរ​ទស្ស​ន៍​​នានា​ជារឿយ​ៗ​ ។ ​នាង​​​បាន​​ចូល​ប្រឡូក​​ក្នុង​វិ​ស័យ​​សិ​ល្បៈ​សម្តែង​​ និង​ចម្រៀង​​តាំង​ពី​ឆ្នាំ​​​២០០០​​ គឺ​មក​ដល់​​ពេល​នេះ​​អស់​រយៈ​ពេល​​​ជាង​​១០​ឆ្នាំ​​​ហើយ ​តែ​មិន​​ច្រៀ​ង​​​នៅ​តាម​​​ភោជ​នីយ​ដ្ឋាន​​​ទេ ​គឺ​ច្រៀង​​​តែ​នៅ​តាម​​​កម្ម​វិធី​​ជប់​លៀង​​ មង្គល​​ការ​​ ឬ​ក៏​កម្ម​វិធី​​ប្រគំ​​​តន្ត្រី​​​បែប​ទេស​ចរណ៍​​​​​តាម​បណ្តា​ខេត្ត​​ និង​តាម​​​​កម្ម​វិធី​​ទូរ​ទស្សន៍​​​ប៉ុណ្ណោះ ។ ក្រៅ​ពី​​នេះ នាង​ចូល​​រួម​សម្តែង​​​កាយ​​​វិការ​​​ខារ៉ា​​អូ​​ខេ​​ ឱ្យ​​ផលិត​​កម្ម​​ក្រៅ​ប្រទេស ។
កញ្ញា​ឯក​ សុវណ្ណា​រ័ត្ន​​​ ​​​ឱ្យ​​ដឹង​ថា ​ក្រៅ​ពី​ច្រៀង​​​ និង​សម្តែង​​​​កាយ​វិការ​ខារ៉ា​អូ​ខេ​​ នាង​​ធ្លាប់​​​ចូល​រួម​​​សម្តែង​​​​​ក្នុង​ខ្សែ​ភាព​​យន្ត​​ ដូច​ជា​​​រឿង​​ «សង្គ្រាម​​ស្នេហ៍» ​រឿង​«តុលាការ​​អាទិទេព» និង​រឿង​«ចៅ​ស្រទប​ចេក» ជា​ដើម​​​ ។ ​ទោះ​បី​​ជាង​​១០​ឆ្នាំ​មក​នេះ​​​នាង​មិន​ទាន់​​​ទទួល​​កេរ្តិ៍​ឈ្មោះ​ល្បី​ ​​លេច​ធ្លោ​​ក្នុង​វិស័យ​សិល្បៈ​​​យ៉ាង​ណា​ក៏​ដោយ​​ ក៏​នាង​​​នៅ​តែ​​មា​ន​ចិត្ត​​​សប្បា​យ​រីក​រាយ​​​និង​មិន​ធុញ​ទ្រាន់​​​​ សិល្បៈ​​ទេ​ ។ ​​កន្លង​មក​​នាង​​ធ្លាប់​​មាន​​ឱ​កាស​​​​ចេញ​​ទៅ​​ច្រៀង​នៅ​​​ឯ​ប្រទេស​ ជប៉ុន​​ កាល​ពី​​ឆ្នាំ​​២០១១    ហើយ​ក្នុង​ឆ្នាំ​២០១២​នេះ កំពុង​​​តែ​​ត្រៀម​​ខ្លួន​​​ចេញ​ទៅ​​​ច្រៀង​​នៅ​​ឯ​ក្រៅ​ប្រទេស​​ម្តង​​ទៀត​ ប៉ុន្តែ​​​មិន​ទាន់​កំណត់​​ថា​នៅ​​ថ្ងៃ​ណា​​ទេ​​ ព្រោះ​សមាគម​​​នានា​នៅ​ក្រៅ​ប្រទេ​ស​​​មក​ទំនាក់​ទំ​នង​​​ច្រើន ដូច​នេះ​​មិន​ទាន់​សម្រេច​​​​នៅ​ឡើយ​ ។ ​
កញ្ញា​​ឯក សុវណ្ណា​រ័ត្ន​ និយាយ​​​​ថា នាង​​​អាច​ចូល​ប្រឡូក​​​​ក្នុង​វិស័យ​សិល្បៈ ​មិន​ត្រឹម​តែ​​មាន​​​និ​ស្ស័យ​​​​​ពី​កំណើត​​​​ទេ​ គឺ​នាង​​​​បាន​ខិត​ខំ​ប្រឹង​ប្រែង​​​​​ហាត់​​​​នៅ​ក្នុង​ក្លឹប​​​សិល្បៈ​​ អស់​រយៈ​ពេល​​​​​​ជិត​​១ឆ្នាំ​​ ។ ទោះ​បី​ជា​​​យ៉ា​ង​ណា​ក៏​ដោយ​​​​ពេល​នេះ​​ សុវ​ណ្ណា​រ័ត្ន​ ​​បាន​ត្រឹម​តែ​​​​សម្តែង​ជា​តួ​​រ​ង​ប៉ុណ្ណោះ តែ​នាង​​​មិន​អស់​សង្ឃឹម​​​ទេ ​​ហើយ​ថែម​ទាំង​កំណត់​​នៅ​ថ្ងៃ​​​អនា​គត​​​នឹង​​​ក្លាយ​ជា​​តួ​​​ឯក​​ និង​ជា​អ្នក​ចម្រៀង​​​មាន​កេ​រិ៍្ត​ឈ្មោះ​​ល្បី​​​​ដូច​​បង​ជី​ដូន​មួយ​​​​​ របស់​នាង​​​ជាក់់​ជាមិន​ខាន​​ ។ ក្នុង​វ័យ​​២២​ឆ្នាំ​តារា​​ច​ម្រៀង​​​​ខ្មៅ​ស្រអែម​​​​ស្រស់​​ ទឹក​មុខ​ញញឹម​​​ជា​និច្ច​​​រូប​នេះអះ​អា​ង​ថា រឿង​​​គូ​ស្រក​រ​ទុក​ឱ្យ​​ព្រហ្ម​លិខិត​​​និង​​ឪ​ពុក​ម្តាយ​​​រៀបចំ​​​ គឺ​​​មិន​យក​ទេ​​សង្សារ​ បើ​យក​​​​គឺ​យក​​ប្តី​​តែ​ម្តង​​ខ្លា​ច​​សង្សា​រ​ធ្វើបាប ៕

No comments:

Post a Comment