Tuesday, April 24, 2012

តា​​រា​​ម៉ូ​ដែល​​សិង្ហ​បុ​រី​​ស្រក់​​ទឹក​​ភ្នែក​​ដោយ​​សារ​​គេហ​​ទំ​ព័​រ​អាស​អា​ភាស​

តា​​រា​​ម៉ូ​ដែល​​សិង្ហ​បុ​រី​​ស្រក់​​ទឹក​​ភ្នែក​​ដោយ​​សារ​​គេហ​​ទំ​ព័​រ​អាស​អា​ភាស​

តា​រា​ម៉ូដែល​សិង្ហបុរី​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​គេហ​ទំព័រ​អាសអាភាស
យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​ដេលីឈីលី ចេញ​ផ្សា​យ​ថ្ងៃ​ទី២២ មេសា ២០១២ ឱ្យ​ដឹង​ថា តា​រា​ម៉ូដែលកំពុង​ពេញ​និយមរបស់​សិង្ហបុរី គឺ​នាង Jvnne Zheng បាន​ទៅ​ប្តឹង​ប៉ូលិសប្រឆាំង​នឹង​គេហទំព័រ​អាស​អាភាសដែល​បង្ហូច​កេរ្តិ៍​ ឈ្មោះ​របស់​នាង ។
នាង​បាន​ប្តឹង​ថា គេហ​ទំព័រ​អាសអាភាស​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​យក​រូប​ថត​របស់​នាង​ទៅ​ដាក់​ក្នុង​គេ​ហ​ទំព័រ​នោះ​ដោយ​គ្មាន​ការ​ អនុញ្ញាត​ពី​នាង នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ  កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​នាងយ៉ាង​ខ្លាំង ។
នាង​បាន​រៀប​រាប់​ប្រាប់​អ្នក​កាសែត​ថា នាង​បាន​ផ្ញើ​សារ​ទៅ​កាន់​គេហទំព័រ​នោះ សុំ​ឱ្យ​លុប​រូប​ថត​របស់​នាង​ចេញ​ ព្រោះ​វា​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​នៅ​ប្រទេស​សិង្ហបុរី ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​បាន​ទៅ​ពឹង​ពាក់​មិត្ត​ជិត​ស្និទ្ធ​មួយ​ចំនួន​ដើម្បី​ឱ្យ​ជួយ​ដោះ​​ ស្រាយយក​រូប​ថត​ទាំង​នេះ​ចេញ​ពី​គេហទំព័រ​អាស​អាភាស​នោះ ប៉ុន្តែ​ត្រូវ​មិត្ត​ភក្តិ​ទាំង​នោះ​​ប្រាប់​នាង​ថា គ្មាន​សង្ឃឹមទេ ដោយ​សារ​ពួក​គេ​បាន​ព្យាយាម​អស់​លទ្ធភាពហើយ តែ​ត្រូវ​បរាជ័យ ព្រោះ​​ម្ចាស់​គេ​ហ​ទំព័រ​នោះមិន​មែន​ទៅ​ប្រទេស​សិង្ហបុរី ។ ដោយឡែក​ប៉ូលិស​ក៏​ពុំ​ទាន់​ស្រាវ​ជ្រាវ​ និង​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​ល្មើស​បាន​នៅ​ឡើយ​ដែរ ៕

No comments:

Post a Comment