Thursday, April 26, 2012

ក្រសួង​សេដ្ឋ​កិច្ច ប្រាប់​ប្រ​ជា​ជន កុំ​ឲ្យ​ទិញ​ផ្ទះ នៅ​បុរី និង​សំណង់​ផ្ទះ​ល្វែង ចំនួន ៧

ក្រសួង​សេដ្ឋ​កិច្ច ប្រាប់​ប្រ​ជា​ជន កុំ​ឲ្យ​ទិញ​ផ្ទះ នៅ​បុរី និង​សំណង់​ផ្ទះ​ល្វែង ចំនួន ៧

សេចក្តីជូនដំណឹងរបស់ក្រសួង​សេដ្ឋ​កិច្ច
បុរី និងសំណង់ ផ្ទះល្វែងចំនួន ៧ រួមមាន ១. បុរី រុងរឿង, ២. Luxurious Apartment 240, ៣. បុរី អាកាសចរណ៍, ៤. សំ​ណង់​ផ្ទះ​ល្វែង​ ម៉ៅឃីម, ៥. សំណង់ផ្ទះល្វែងតុលលន, ៦. បុរី មនោរម្យ (ឫស្សីកែវ) និង ៧. បុរី សូនី ត្រូវបានក្រសួងសេដ្ឋកិច្ច និង ហិរ​ញ្ញ​វត្ថុ​ ប្រកាសថា ពុំមានអាជ្ញាប័ណ្ណ ស្របច្បាប់ ហើយបានប្រាប់ ឲ្យប្រជាជន កុំទិញបុរី ដែលគ្មានអាជ្ញាបណ្ណ័ទាំងនេះ ព្រោះអាច ខាត​បង់ ប្រាក់ ។

យោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២ បុរី​ផ្ទះ​ល្វែង​ទាំង​នេះ​ កំពុងប្រកាសលក់លំនៅ ឋានរបស់ខ្លួន ពុំមានអាជ្ញាប័ណ្ណ ប្រកប អាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុ ពីក្រសួងសេដ្ឋកិច្ច និង​ហិ​រញ្ញ​វត្ថុ ស្របតាមប្រកាសលេខ ១២២២ សហវ.ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីការគ្រប់គ្រង អាជីវកម្មអភិវឌ្ឍន៍ អ​ច​ល​ន​វត្ថុ​ឡើយ​។

http://news.popzone.asia/NewsDetail2.aspx?2012-04-26120426063902

No comments:

Post a Comment