Friday, April 27, 2012

ការធ្វើសមាធិ និងសុខភាពផ្លូវចិត្ត

ការធ្វើសមាធិ និងសុខភាពផ្លូវចិត្ត
  

រូបភាព៖ បរទេស
មនុស្សធ្វើសមាធិក្នុងគោលបំណងផ្សេងៗគ្នា អ្នកខ្លះចង់បានសន្តិភាព អ្នកខ្លះទៀត ចង់ចេះគ្រប់គ្រង ខ្លួនឯង ឯអ្នកខ្លះទៀត ចង់បានថាមពលពីការធ្វើសមាធិ និងចង់បានភាពស្ងប់ស្ងាត់។ ក្នុងចំណោម ហេតុផលទាំងនេះ មានហេតុផលមួយដែល មនុស្សគ្រប់រូបតែងចង់បានគឺ សន្តិភាព ឫសន្តិភាពក្នុង ចិត្ត។ សមាធិពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ សមាធិជួយអោយយើង មានអារម្មណ៍ស្រស់ ស្រាយ រឹងប៉ឹង មិនចុះញមនឹងបញ្ហា ជួយអោយយើងមានអារម្មណ៍ស្ងប់ ។ វិធីសាស្រ្តមួយចំនួនក្នុងការ ធ្វើសមាធិ៖​ 

ទីមួយ៖ ការតាំងសមាធិយ៉ាងសាមញ្ញតាមរយះ សមាធិមួយដែលមានឈ្មោះថា៖ RaJa Yogo ការពិភាក្យានិងពិសោធន៍ ជាមួយនឹងគំនិតស្តីពីការធ្វើអោយ បទពិសោធន៍ ដែលទទួលបានតាមរយះ សមាធិកាន់តែមានភាពស៊ីជំរៅនិងប្រសើទ្បើង។ 

ទីពីរ៖ រៀនពីវិធីសាស្រ្តដែលជាមួលហេតុនាំអោយ មានភាពតានតឹងក្នុងជីវិត យល់ដឹងនឹងផ្លាស់ប្តូរ មូលហេតុដែលជាឫគល់ ដោយប្រើប្រាស់ថាមពលដែលទទួលបានពីការធ្វើសមាធិ និងការស្វែងយល់ អោយកាន់តែច្បាស់ តើយើងអាច បំលែង អារម្មណ៍សន្តិភាពអោយទៅជា សកម្មភាពសនិ្តភាពតាម របៀបណា? ដែលមានន័យថាការធ្វើអោយមានសន្តិភាពផ្លូវចិត្ត និងជាបទពិសោធន៍មួយក្នុងចិត្ត៕

No comments:

Post a Comment