Sunday, April 8, 2012

កុំព្យូទ័រ Mac ជាង​ ៦០០ ០០០ គ្រឿង​រង​គ្រោះ​ដោយ​មេរោគ​ FlashBack Popzone News | Technology

កុំព្យូទ័រ Mac ជាង​ ៦០០ ០០០ គ្រឿង​រង​គ្រោះ​ដោយ​មេរោគ​ FlashBack Popzone News | Technology
កុំព្យូទ័រ Mac ជាង​ ៦០០ ០០០ គ្រឿង​រង​គ្រោះ​ដោយ​មេរោគ​ FlashBack
តាម​មតិ​ដែល​យើង​តែង​តែ​និយាយ​ថា​ “ផលិត​ផល​ Macs ទាំង​អស់​គ្មាន​មេរោគ​វាយ​ប្រហារ​” នៅ​ពេល​នេះ​វា​គឺ​ជា ​មតិ​មួយ​ដែល​គេ​លែង​ទទួល​ស្គាល់​ទៀត​ហើយ។​ តាម​ពិត​ទៅ​ពពួក​មេរោគ​ malware របស់​ Macs បាន​វាយ​លុក​មួយ​រយៈ​ពេល​កន្លង​ទៅ​ហើយ​ ទើប​តែ​ពេល​ថ្មី​ៗ​នេះ​ការ​វាយ​ប្រហារ​មាន​លក្ខណ​ជា​ទ្រង់​ទ្រាយ​កាន់​តែ​ធំ ​ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​វា​បាន​វាយ​លុក​ទៅ​ក្នុង​ផ្នែក​តូចៗ​ហើយ​ បាន​បង្ក​ឡើង​ជា​បញ្ហា​ដ៏​ស្មុគស្មាញ។
គេ​បាន​រក​ឃើញ​ថា​ពពួក​ trojan horse ​ក៏​កំពុង​តែ​វាយ​ប្រហារ​លើ​កុំព្យូទ័រ​ Mac​ ប្រមាណ​ជា​ជាង​ ៦០០ ០០០​គ្រឿង​នៅ​ទូទាំង​ពិភព​លោក​ ក្នុង​ខណៈ​ពេល​ដែល​ពួក​ Hackers កំពុង​តែ​បាញ់​តម្រង់​គោល​ដៅ​ទៅ​លើ​ Windows Pcs​,យ៉ាង​សកម្ម។​ តាម​រយៈ​កម្មវិធី​កម្ចាត់​មេរោគ​របស់​រុស្សី​ ដែល​មាន​ឈ្មោះ​ថា​ Dr. Web ​បាន​រក​ឃើញ​ថា​មាន​មេរោគ​ malware ​មួយ​ឈ្មោះ​ BackDoor.Flashback.39 ​គឺ​កំពុង​តែ​វាយ​ប្រហារ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ Mac ​ទាំង​នោះ។​ មេរោគ​ Trojan ​នេះ​មាន​សមត្ថភាព​ប្រើ​ប្រាស់​នូវ​ចំនុច​ខ្សោយ​របស់​ Java ​ដើម្បី​ចាប់​យក​នូវ​ លេខ​កូដ​សម្ងាត់​ និង​ទិន្នន័យ​សម្ងាត់​ផ្សេង​ទៀត​ ហើយ​ធ្វើ​ការ​បញ្ជូន​ព័ត៌មាន​ទាំង​នោះ​ត្រឡប់​ទៅ​កាន់​ បុគ្គល​ណា​ម្នាក់​ ឬ​ក្រុម​ដែល​បង្កើត​វា​ឡើង។
អ្នក​ជំនាញ​នៅ​ F-Secure ​បាន​ប្រកាស​ជា​សាធារណៈ​នូវ​វិធី​សាស្ត្រ​ដើម្បី​ជួយ​ដល់​អតិថិជន​ Mac ដែល​បាន​ទទួល​រង​គ្រោះ​ ក៏​ដូច​ជា​អ្នក​ដែល​មិន​ទាន់​មាន​បញ្ហា​ផង​ដែរ៕

No comments:

Post a Comment