Wednesday, April 11, 2012

សារសំខាន់​នៃ​ជំនាញ​ក្នុង​ការ​សម្ភាសន៍​ការងារ​ Popzone News | Life & Style

សារសំខាន់​នៃ​ជំនាញ​ក្នុង​ការ​សម្ភាសន៍​ការងារ​ Popzone News | Life & Style



ការសម្ភាសន៍ ​ការងារ​ដែល​អ្នក​ចង់​ធ្វើ​អាច​ផ្តល់​ទាំង​អារម្មណ៍​រំភើប​និង​ ភ័យ​។ ប៉ុន្តែ មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ជួយ​រក្សា​អារម្មណ៍​របស់​អ្នក ហើយ​ធ្វើឱ្យ​អ្នក​ប្រព្រឹត្ត​បាន​ល្អ​បំផុត​ក្នុង​ពេល​សម្ភាសន៍​។ ការសម្ភាសន៍​ការងារ​អាច​ជួយ​ឱ្យ​អ្នកទទួលបាន​ការងារ​នោះ ដូច្នេះ​ហើយ​វា​គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ដើរ​ចូល​ទៅ​សម្ភាសន៍​ រាល់ពេល​ជាមួយនឹង​អារម្មណ៍​នៃ​ភាពជឿជាក់​និង​ការត្រៀមខ្លួន​រួចរាល់​។​

ការស្រាវជ្រាវ​មុន​ពេល​សម្ភាសន៍​
​ ការ​ដឹង​ពី​របៀប​និង​អ្វី​ ដែល​ត្រូវ​ស្រាវជ្រាវ​ក្នុង​រយៈពេល​មុន​ថ្ងៃ​ទៅ​សម្ភាសន៍​អាច​ជួយ​អ្នក​ឱ្យ​ ធ្វើ​បាន​ល្អ​នៅពេល​ដែល​អ្នក​ដើរចូល​ទៅ​កន្លែង​សម្ភាសន៍​។ ចូរ​ចំណាយពេល​ប៉ុន្មាន​ម៉ោង​ទៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ដែល​អ្នក​ នឹងត្រូវ​សម្ភាសន៍​។ សិក្សា​ពី​ឱ្យ​ច្បាស់​ពី​ដែល​ក្រុមហ៊ុន​ថា​តើ​ក្រុមហ៊ុន​នេះ​ធ្វើ​អ្វីខ្លះ នរណា​ខ្លះ​ជា​អតិថិជន​របស់​វា និង​មើល​ព័ត៌មាន​ថ្មីៗ​ដែល​ពួកគេ​អាច​នឹង​ដាក់​បង្ហាញ​ក្នុង​គេហទំព័រ​របស់​ ពួកគេ​។ វា​ប្រហែលជា​មាន​ប្រយោជន៍​ដល់​អ្នក​ក្នុង​ការបង្កើត​រចនាសម្ព័ន្ធ​ ឋានានុក្រម​របស់​ក្រុមហ៊ុន និង​ឋានៈ​នៃ​ការងារ​ដែល​អ្នកនឹង​សម្ភាសន៍​នៅក្នុង​រចនាសម្ព័ន្ធ​នោះ​។ បន្ថែម​ពីលើ​នេះ​ទៀត ការ​ធ្វើ​ការស្រាវជ្រាវ​ទូទៅ​លើ​អ៊ី​ន​ធើរ​ណេត​ពី​ក្រុមហ៊ុន​នោះ​អាច​ជួយ​ ផ្តល់​ព័ត៌មាន​ឬ​ដំណឹង​ផ្សេងៗ​ដែល​មិន​មាន​នៅក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន ​។ ការប្រើប្រាស់​ព័ត៌មាន​ទាំងនេះ​នៅក្នុង​ពេល​សម្ភាសន៍ ដើម្បី​ឆ្លើយ​នឹង​សំណួរ​ដែល​ទាក់ទង​ទៅនឹង​ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើការ​ នៅក្នុង​ក្រុមហ៊ុន​នោះ នឹង​ជួយ​បង្ហាញ​អ្នក​សម្ភាសន៍​របស់​អ្នក​ថា អ្នក​ពិតជា​ប្រាកដប្រជា​ជាមួយនឹង​ការងារ​នេះ​។​

សំណួរ​ពេល​សម្ភាសន៍​
​ប្រើ​ការស្រាវជ្រាវ​មុន​ពេល​ សម្ភាសន៍​របស់​អ្នក​ដើម្បី​បង្កើត​សំណួរ​មួយ​ចំនួន​សម្រាប់​សួរ​អ្នក​ សម្ភាសន៍​របស់​អ្នក​។ ការ​សួរ​សំណួរ​បង្ហាញ​ថា​អ្នក​ពិតជា​ចាប់អារម្មណ៍​នឹង​ការងារ​ក៏​ដូចជា​ ក្រុមហ៊ុន​ផងដែរ​។ ប្រភេទ​សំណួរ​មួយចំនួន​ដែល​អ្នក​គួរ​ពិចារណា​ដើម្បី​បង្កើត​គឺ​សំណួរ​ដែល​ ទាក់ទង​ទៅនឹង​ព័ត៌មាន​ផលិតផល​របស់​ក្រុមហ៊ុន ព័ត៌មាន​សហគ្រាស ឬ​គោលបំណង​ទៅ​ថ្ងៃ​អនាគត​របស់​ក្រុមហ៊ុន​។ អ្នក​ក៏​អាច​សួរ​ពី​ការរីកចម្រើន​រប​ស់បុ​គ្គល​នៅពេលដែល​ធ្វើការ​ក្នុង​ ក្រុមហ៊ុន​ផងដែរ​។​

បទពិសោធន៍​ដែល​ទាក់ទង​
មុន​ពេល​សម្ភាសន៍ អ្នក​គួរ​សិក្សា​ពី​ប្រវត្តិរូប​សង្ខេប​របស់​អ្នក និង​សិក្សា​ឡើងវិញ​ពី​បទ​ពិសោធន៍​ពី​មុន​របស់​អ្នក ដែល​ទាក់ទង​ទៅនឹង​ការងារ​ដែល​អ្នក​នឹងត្រូវ​សម្ភាសន៍​។ អ្នក​ដឹង​ពី​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​កាន់តែច្បាស់ អ្នក​កាន់​តែ​អាច​ឆ្លើយ​នឹង​សំណួរ​ពិបាក​ដែល​អាច​មាន​នៅក្នុង​ពេល​សម្ភាសន៍​ កាន់តែ​ល្អ​។ ការ​អាច​គិត​បាន​លឿន​ក្នុង​ពេល​សម្ភាសន៍ គឺជា​ជំនាញ​ដ៏​សំខាន់​មួយ ព្រោះ​អ្នក​មិនដឹង​ថា​អ្នក​នឹងត្រូវ​គេ​សួរ​សំណួរ​អ្វី​ខ្លះ​នោះ​ទេ​។ ការ​ដឹង​ច្បាស់​ពី​បទ​ពិសោធន៍​ការងារ​របស់​អ្នក​ពី​មុន​នឹង​ជួយ​អ្នក​ក្នុង​ ការបង្កើត​ជំនាញ​មួយ​នេះ​។

No comments:

Post a Comment