វិធីបន្ថយអាការឈឺក្បាល ដោយពុំប្រើថ្នាំ ដោយសារជីវិ តប្រចាំថ្ងៃដែលប្រញាប់ប្រញាល់ ការងារដែលតានតឹង ធ្វើឱ្យមនុស្សសម័យនេះ ត្រូវប្រឈម- នឹងបញ្ហាឈឺក្បាល ជាប្រចាំ ដែលវាមិនមែនជាការល្អទេ ដែលត្រូវលេបថ្នាំបំបាត់ការឈឺចាប់គ្រប់ពេលវេលានោះ។ ដូច្នេះ សាកល្បងប្រើវិធីបន្ថយអាការឈឺក្បាល ដូចខាង- ក្រោម...។
១. បន្ថយភាពតានតឹង ៖ តិចនិកនេះ ល្អសម្រាប់ការបន្ធូរអាការឈឺក្បាល។ វិធីគឺ ការដកដង្ហើមវែងៗ ពនឿតអវយវៈផ្នែកផ្សេងៗ ជា- ពិសេស ក និងស្មា ដើម្បីបន្ធូរសាច់ដុំដែលតឹង ដែលជា- មូលហេតុនៃអាការឈឺក្បាល ឬការលាបប្រេងដែល- មានសមាសធាតុផ្សំរបស់ប្រេងក្រអូប ក៏អាចជួយបាន ដោយត្រដុសជារង្វង់បរិវេណសៀតផ្កា ខ្នង និងក ឬអាច រកពេលវេលាទៅហាត់យោគៈ ជាដើម។
២. បំបាត់ដោយភាពក្តៅ និងភាពត្រជាក់ ៖ វិធីនេះអាចជួយបន្ថយអាការឈឺក្បាលតិចតួច ដែល មិនមែនជាការឈឺក្បាលប្រកាំង ឬឈឺរហូតដៃជើងគ្មាន- កម្លាំង ដោយគ្រាន់តែយកក្រណាត់ជ្រលក់ទឹកត្រជាក់ ឬ ទឹកក្តៅ ដាក់ស្អំលើបរិវេណដែលឈឺ ម្តងមិនលើស ១៥នាទី ឬអាចឆ្លាស់គ្នារវាងទឹកក្តៅ និងទឹកត្រជាក់ ម្តង៥នាទី ដោយចាប់ផ្តើមពីទឹកត្រជាក់មុន រួចប្តូរមកជាទឹកក្តៅម្តង។
៣. កាហ្វេអ៊ីន ៖ ជាការបំបាត់ដែលសមស្របនឹងការឈឺក្បាលដែល មានអាការតឹងៗ មិនឈឺខ្លាំង ដោយកាហ្វេអ៊ីន នឹងទៅ- រាំងខ្ទប់មិនឱ្យទទួលអាដេណូស៊ីន (Adenosine) ដែល ជាសារធាតុធ្វើឱ្យសរសៃឈាមរីក និងបង្កើនសម្ពាធឈាម ទើបកាហ្វេអ៊ីន ជួយបន្ថយអាការឈឺបាន ព្រោះទៅធ្វើឱ្យ សរសៃឈាមរួមតូច។ ដូច្នេះ អ្នកចាប់ផ្តើមទទួលទាន- កាហ្វេ ១ពែង នៅពេលចាប់ផ្តើមឈឺក្បាល។ ប៉ុន្តែ ការ- បំបាត់ដោយវិធីនេះ អាចបានផលល្អ ដរាបណាអ្នកទទួល- ទានកាហ្វេ តិចជាង ១ថ្ងៃ ១៥០ម.ក្រ ឬ ១ពែង ព្រោះបើ ធម្មតា អ្នកទទួលទានកាហ្វេ ច្រើនជាងនេះ សរសៃឈាម ក៏មិនតបស្នងដែរ។
៤. តែជីរអង្កាម ៖ តែជីរអង្កា ម សមស្របសម្រាប់អ្នកដែលឈឺក្បាល ដោយមានអាការមិនស្រួលពោះ រួមជាមួយផង ព្រោះមាន ភ័ស្តុតាងថា ជីរអង្កាម អាចជួយកាត់បន្ថយអាការប្រឹង របស់ប្រព័ន្ធផ្លូវអាហារ ដែលជួយឱ្យអាការឈឺក្បាល- ថយចុះបាន។ លើសពីនេះ ការផ្លាស់ប្តូររបស់សារធាតុគីមី ក្នុងខួរក្បាល ដែលធ្វើឱ្យកើតអាការឈឺក្បាល អាចទៅ- ប៉ះពាល់ដល់ចំណុចមួយចំនួនរបស់ខួរក្បាល រហូតជំរុញ ឱ្យកើតអាការរមូលពោះ ដោយជីរអង្កាម មានគុណ- សម្បត្តិដែលជួយបន្ថយអាការរមូលពោះ ក្អួតបាន។ ប៉ុន្តែ សម្រាប់ស្ត្រីដែលកំពុងមានគភ៌ អាចត្រូវពិភាក្សាជាមួយ គ្រូពេទ្យ មុនទទួលទានរុក្ខឱសថ អាហារបំប៉ន រួមទាំងថ្នាំ ផ្សេងៗ...៕ |
No comments:
Post a Comment