Wednesday, April 11, 2012

មូលហេតុធ្មេញលឿង និង​វិធី​កែ​ច្នៃ Popzone News | Life & Style


មូលហេតុធ្មេញលឿង និងវិធីកែច្នៃ
 
មូ​ល​ហេ​តុ​ប​ណ្តា​ល​ឱ្យ​ធ្មេ​ញ​លឿ​ង​​ ​៖​
​ធ​ម្ម​តា​ ​ធ្មេ​ញ​ម​នុ​ស្ស​យើ​ង​ ​​ស​​​ភ្លឺ​​​ចែ​​​ង​​​ចាំ​​​ង​​​ ​​​ប៉ុ​​​ន្តែ​​​ ​​​អ្ន​​​ក​​​ខ្លះ​​​បែ​​​រ​​​ជា​​​មា​​​ន​-​​​ ​​​ធ្មេ​​​ញ​​​លឿ​​​ង​​​ ​​​ឬ​​​ក្រ​​​មៅ​​​។​ ​នេះ​ប​ណ្តា​ល​ម​ក​ពី​ទ​ទួ​ល​ទា​ន​អា​ហា​រ​ ​ឬ​​ភេ​ស​ជ្ជៈ​ ​ដែ​ល​មា​ន​ព​ណ៌​ជា​ប្រ​ចាំ​ ​ដូ​ច​ជា​ ​កា​ហ្វេ​ ​តែ​ ​ជា​ដើ​ម​។
​កា​រ​ជ​ក់​បា​រី​ ​ក៏​ជា​ ​មូ​ល​ហេ​តុ​មួ​យ​ផងដែរ។ ការដុសធ្មេញ ពុំបានស្អាត នាំឱ្យមានកម្ទេច- អាហារ បាក់តេរី និងកំណកកំបោរ ​តោ​ង​​នៅ​ជា​ប់​ធ្មេ​ញ​ ​បន្តិចម្តងៗ យូរៗទៅ បណ្តាលឱ្យឡើងពណ៌លឿង ពណ៌ត្នោត ឬពណ៌ខ្មៅ នៅតាម ចន្លោះធ្មេញ និង​តួ​ធ្មេញ​។​ ម៉្យាងទៀត ​មូ​ល​ហេ​តុ​ដែ​លប​ណ្តាលឱ្យធ្មេញ លឿង ក៏ដោយសារការទទួលទានថ្នាំតេត្រាស៊ីគ្លីន ដែលធ្វើឱ្យប៉ះពាល់ ដល់​ពណ៌​របស់​ធ្មេញ ​ផ​ង​ដែ​រ​។​
​កែ​ប​ញ្ហា​ធ្មេ​ញលឿ​ង ដោយប្រើចេល ៖​
​ចេ​ល​ ​ស​ម្រា​ប់លាបបំពោកលើធ្មេញ អាចរកទិញបាន នៅតាម ឱសថស្ថានស្របច្បាប់នានា។​

​វិ​ធី​ប្រើ​ ​៖​
​ដុ​ស​ស​ម្អា​ត​ធ្មេ​ញឱ្យស្អាត បន្ទាប់មក យកជក់ជ្រលក់ទៅក្នុងចេល នោះ រួចហើយយកមកលាបលើធ្មេញដែលមានបញ្ហា។ ​រួ​ច​រា​ល់​ហើ​យ​ ​ទុ​ក​ចោ​​ល​ប្រ​មាណ​ ១៥-៣០នាទី សឹមលាងសម្អាតចេញ។ គួរធ្វើ- ដូចនេះ ឱ្យបាន ១-៣សប្តាហ៍ ដោ​យ​ចាប់​ផ្តើម​ពី​ធ្មេញ ​​ជួ​រ​ខា​ង​លើ​មុ​ន​ ​រួ​ច​សឹមជួរខាងក្រោមតាមក្រោយ។ ក្រោយពេលប្រើរួច ត្រូវបិទគម្រប- ចេល ឱ្យជិត ឯជក់ លាង​ទឹក​ឱ្យ​ស្អាត ​ហើ​យ​ហា​ល​​ឱ្យ​ស្ងួ​ត​។​ ​ប​ន្ទា​ប់​ពី​ ​ធ្មេ​ញ​ស​ ​តាម​​ចិ​ត្ត​ច​ង់បានហើយ អ្នកត្រូវប្រើបន្តទៀត ឱ្យជាប់ជាប្រចាំ ដើម្បីឱ្យ​ធ្មេញ​នៅ​តែ​សជាប់ជានិច្ច៕

No comments:

Post a Comment