វិធីសាស្រ្ត៤យ៉ាង ស្តារការចងចាំ
សម្រាប់អ្នកធ្វើការងារក្រៅផ្ទះ ការប្រឹងប្រែងធ្វើការធ្ងន់ៗជាប់ជាប្រចាំ ដោយគ្មាន ថ្ងៃសម្រាក ក៏អាចធ្វើឱ្យសតិបញ្ញា និងការចងចាំរបស់អ្នក ចុះខ្សោយបាន។ ដូច្នេះ អ្នកគួរ រកវិធីមកបន្ថែមភាពឆ្លាតវៃ និងស្តារការចងចាំ ដូចខាងក្រោម...។
១. បរិភោគវីតាមីន B ៖
ប្រសិនបើអ្នកបរិភោគអាហារដែលមានវីតាមីន B តិចពេក អាចធ្វើឱ្យការចងចាំ របស់អ្នក ខ្វះភាពរហ័សរហួន។ ពពួកអាហារក្នុងក្រុមវីតាមីន B រួមទាំងអាស៊ីដហ្វូលិក វីតាមីន B1, B6, B12 តែងមានសារសំខាន់ជួយដល់ប្រព័ន្ធប្រសាទ គំនិត និងការចងចាំ បានល្អឡើង។ អ្នកអាចរកវីតាមីន B បាន ពីបាយសំរូប អង្ករបុកដោយដៃ ធញ្ញជាតិ ស៊ុត ថ្លើម និងសាច់សត្វផ្សេងៗ។
២. បរិភោគថ្នាំរុក្ខជាតិ ៖
ថ្នាំយិនស៊ិន គឺជាថ្នាំរុក្ខជាតិថែរក្សាសុខភាព ជាង២ពាន់ឆ្នាំមកហើយ ព្រោះសារធាតុ សំខាន់ក្នុងយិនស៊ិន នឹងបញ្ចោញប្ញទ្ធិដល់ការចងចាំ ជំនួយដល់ការធ្វើការរបស់ប្រព័ន្ធប្រសាទ។ លើសពីនេះ វាមានគុណសម្បត្តិជួយសម្របសម្រួលរាងកាយ និងចិត្ត អារម្មណ៍ ឱ្យអត់ធន់នឹងភាពតានតឹងបាន ហើយថែមទាំងជួយជំរុញការដុតបំផ្លាញថាមពលក្នុង រាងកាយ ឱ្យបញ្ចោញថាមពលបានកាន់តែច្រើន ដែលធ្វើឱ្យយើងមិនងាយហត់នឿយ និង មានអំណត់ក្នុងការងារ។
៣. ធ្វើការសមាធិ និងពិសាស៊ុបមាន់ចម្រាញ់ ៖
ការប្រើប្រាស់ខួរក្បាលច្រើនពេក អាចធ្វើឱ្យសតិបញ្ញាចុះខ្សោយបាន ព្រោះក្នុងកាតព្វកិច្ចការងារ អ្នកត្រូវតែជួបប្រទះនូវបញ្ហា ហើយត្រូវប្រើខួរក្បាល ដោះស្រាយវា ជាប្រចាំ។ ដូច្នេះ អ្នកត្រូវតែរកជំនួយខ្លះហើយ។ តាមការស្រាវជ្រាវខាងវិទ្យាសាស្ត្រ សុខភាព ក្នុងប្រទេសជាច្រើន បានរកឃើញថា ការពិសាស៊ុបមាន់ចម្រាញ់ ជាប្រចាំមានឥទ្ធិពលកាត់បន្ថយភាពនឿយហត់ចន្លោះពេលធ្វើការ ធ្វើឱ្យមានសមាធិ និងបង្កើន ប្រសិទ្ធភាពការយល់ដឹង និងភាពចងចាំរបស់ខួរក្បាល។
៤. បំបាត់ភាពតានតឹង ៖
សូមកុំធ្វើអារម្មណ៍តានតឹងពេក ចូរសម្លឹងមើលទៅពិភពលោកក្នុងផ្លូវល្អ សម្រាក ឱ្យបានគ្រប់គ្រាន់ និងសន្សំសេចក្តីសុខឱ្យដល់ខ្លួនឯងច្រើនបំផុត។ ដែលសេចក្តីសុខ ទាំងឡាយ នៅជិតៗខ្លួនយើងទេ ឱ្យតែយើងព្រមទទួលយក នោះជីវិតរបស់យើង នឹង- មានភាពស្រស់ថ្លាជាមិនខាន៕
No comments:
Post a Comment