Wednesday, April 11, 2012

វិធីជ្រើសរើស ពណ៌ថ្នាំក្រចកតាមសម្បុរស្បែក Popzone News | Life & Style

វិធីជ្រើសរើស ពណ៌ថ្នាំក្រចកតាមសម្បុរស្បែក Popzone News | Life & Style

វិធីជ្រើសរើស ពណ៌ថ្នាំក្រចកតាមសម្បុរស្បែក
ភាព​ស្រស់ស្អាត​នៃ​ការ​តុប​តែង​ខ្លួន​របស់​មនុស្សមា្នក់​ៗ​ត្រូវ​ការគួប​ ផ្សំគ្នា​ពីកត្តាជាច្រើនយ៉ាង​ដូច​ជា ការ​ស្លៀកពាក់  សក់  តុបតែងមុខ  ស្បែក និង​ក្រចក។ ក្រចក​ក៏ជាផ្នែក​ដ៏សំខាន់​មួយ​នៃភាព​ទាក់ទាញ​សម្រស់​របស់​អ្នក​ផងដែរ។ វិធី ជ្រើសរើសពណ៌ថ្នាំ ​ក្រចក​ដើម្បី​មក​តុប​តែង​លម្អលើ​ក្រចក​របស់​អ្នក​នោះ​ ត្រូវ​ការ​ឱ្យ​វា​សម​ស្រប​តាម​សម្បុរ​ស្បែក​របស់​អ្នក​ផងដែរ។ ដោយ​យល់​ឃើញ​ថា​ វាជាផ្នែក​ដ៏សំខាន់​ដូច្នេះ​ហើយ​ បាន​ជាពេល​នេះ POPZONE ចង់​បង្ហាញ​ជូន​ដល់​ប្រិយ​មិត្តទាំងអស់គ្នាអំពី​វិធី​សាស្ត្រនៃការជ្រើស​រើស ​ពណ៌ថ្នាំ​ក្រចក​ឱ្យ​សម​ស្រប​តាម​សម្បុរស្បែក​របស់​លោក​អ្នក។
១.ស្បែក​ស : សម្រាប់​អ្នក​ដែល​មាន​ស្បែក​សនោះ​គ្មាន​អ្វី​ដែល​លំបាក​នៅ​ក្នុង​ការជ្រើស​ រើ​ស​ពណ៌​ថ្នាំ​ក្រចក​នោះទេ ព្រោះ​ថាអ្នក​អាចជ្រើសរើស​ពណ៌​ប្រភេទ​ណាក៏បាន​ដែរ ព្រោះថា​វា​សាក​សម​និង​ស្បែក​របស់​អ្នកទាំងអស់​ ប៉ុន្តែអ្នកគួរ​តែ​ជ្រើស​រើសប្រភេទពណ៌ណាដែរមាន​ភាព​ភ្លឺ​ដើម្បី​ឱ្យ​កាន់​តែ ​មាន​ភាព​លេចធ្លោ​ថែម​ទៀត។
២.សម្រាប់សម្បុរស្រអែម : អ្នកគួរ​តែ​ជ្រើសរើស​ប្រភេទ​ថ្នាំ​ក្រចក​ណាដែល​មានពណ៌​រាង​ក្រម៉ៅ​បន្តិច​ ដើម្បី​ឱ្យ​វាសាក​សម​និង​សម្បុរ​ស្បែក​របស់​អ្នក។​ អ្នកគួរ​ចង​ចាំថា​អ្នកមិន​គួរ​ប្រើពណ៌ណា​ដែ​លឆើត​ពេកនោះទេ។
៣.សម្រាប់​អ្នក​ដែល​មាន​ស្បែក​លឿង : សម្រាប់​សម្បុរស្បែក​ប្រភេទ​នេះ​ អ្នកគួរ​ជ្រើសរើស​ថ្នាំ​ក្រចក​ណាដែល​មាន​ពណ៌មាស  ពណ៌​ត្នោត  ពណ៌ទឹក​ក្រូចបែក​ក្រហមបន្តិច  នោះ​និង​អាចធ្វើ​ឱ្យ​សម្បុរ​ស្បែក​របស់​អ្នក​កាន់​តែមានភាព​លេចធ្លោ​ថែម​ ទៀត។
៤.សម្រាប់​ស្បែក​ខ្មៅ : អ្នកគួរ​តែ​ជ្រើស​រើស​ពណ៌ទឹក​ប្រាក់ ព្រោះ​ថា​វាអាចធ្វើ​ឱ្យ​ដៃ​របស់​អ្នក​មាន​ភាព​ភ្លឺផ្លេកតាម​ពណ៌​នៃ​ថ្នាំ​ ក្រចក​នោះដែរ។​
ការជ្រើស​រើស​ពណ៌​នៃ​ថ្នាំ​ក្រចក​អាចចាត់​ទុក​ជារឿង​សំខាន់​មួយ​ដែ​រនៅ​ ក្នុង​ការ​តុប​តែង​​លម្អរូប​សម្រស់​របស់​អ្នកឱ្យ​មានភាព​ស្រស់ស្អាត  ព្រោះ​ថានៅ​ពេល​ដែល​អ្នកជ្រើស​រើ​សពណ៌​ថ្នាំ​ក្រចក​ឱ្យ​សម​ស្របតាម​សម្បុរ​ ស្បែក​របស់​អ្នកនោះ វានឹង​អាចជួយ​បន្ថែម​សម្រស់​របស់​អ្នក​ឱ្យ​មានភាព​ស្រស់​ស្អាតទៅ​តាមនោះដែរ។

No comments:

Post a Comment