Wednesday, April 11, 2012

ភាពទុក្ខសោក បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង Popzone News | Life & Style

ភាពទុក្ខសោក បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង Popzone News | Life & Style


ភាពទុក្ខសោក បង្កើនការប្រឈមនឹងជំងឺបេះដូង
យោ​ង​តា​ម​កា​រ​សិ​ក្សា​មួ​យ​ ​រ​ប​ស់​ក្រុ​ម​អ្ន​ក​ស្រា​វ​ជ្រា​វ​ ​ម​ក​ពី​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​បា​ន​ឱ្យ​ដឹ​ង​ថា​ ​ភា​ព​ទុ​ក្ខ​សា​ក​ ​ដោ​យ​សា​រ​តែ​ម​នុ​ស្ស​ជា​ទី​ស្រ​លា​ញ់​បា​ត់​ប​ង់ជី​​វិ​ត​ ​អា​ចធ្វើ​​-​ ​ឱ្យ​អ្នក​​ប្រ​ឈ​ម​នឹ​ង​ជំ​ងឺ​គាំ​ង​បេះ​ដូ​ង​ ​ជា​ពិ​សេ​ស​ ​ក្នុ​ង​អំ​ឡុ​ង​-​ ​ពេ​ល​ដំ​បូ​ង​ៗ​។

តា​ម​កា​រ​ចុះ​ផ្សា​យ​រ​ប​ស់ព្រឹត្តិបត្រ សមាគមជំងឺបេះដូង អាមេរិក (Journal of the American Heart Association) ​បា​ន​ឱ្យ​ដឹ​ង​ថា​ ​កា​រ​សិ​ក្សា​ដែល​បា​នធ្វើឡើង លើមនុស្សជំទង់ ប្រមាណ ២.០០០នាក់ ដែលនៅរស់ បន្ទាប់​ពី​កើត​មាន​អាការ​គាំង​បេះ​ដូង​ ​ប​ន្ទា​ប់​ពី​ដឹ​ង​ដំណឹ​ង​ ​បា​ត់​ប​ង់ជីវិតមនុស្សជាទីស្រលាញ់ ដូចជា គ្រួសារ ឬមិត្តភក្តិ បានរកឃើញថា អាត្រា​ប្រឈម​នឹង​ជំងឺ​គាំង​​បេះដូង ​បា​ន​កើ​ន​ឡើ​ង​រ​ហូ​ត​ដល់​២​១​%​ ​​ខ្ពស់​ជា​ង​ធម្មតា នាថ្ងៃដំបូងនៃការទទួលដំណឹង។ ដោយក្នុ​ង​រយៈពេល​សប្តាហ៍ ដំបូង ​អ​ត្រា​នេះ​ធ្លា​ក់​ចុះ​ស​ល់​ត្រឹ​ម​៦​%​ និ​ង​ប​ន្ត​ធ្លា​ក់ចុះទៀត។​

​មូ​ល​ហេតុ​គឺ​ប​ណ្តា​ល​ម​កពីការកើនឡើងខ្ពស់នៃចង្វាក់បេះដូង សម្ពាធឈាម កម្រិតអ័រម៉ូននៃភាព- តានតឹង និង​ការកក​ឈាម​ផង​ដែរ ​បូ​ក​រួ​ម​ជា​មួ​យ​នឹ​ងការគេងមិនបានគ្រប់គ្រាន់ ខ្វះសមាធិ និងទទួលទានបាន តិចជាងមុន។​
​លោ​ក​ស្រី​អេ​លី​ហ្សា​បេ​ត ម៉ូស្តូហ្វស្គី (Elizabeth Mostofsky) ជាអ្នកនិពន្ធសំខាន់នៃការសិក្សានេះ បានឱ្យដឹងថា មិត្តភក្តិ ​និ​ង​ក្រុ​ម​គ្រួ​សា​រ​ ​គឺ​ជា​ម​នុ​ស្ស​ដ៏​សំ​ខា​ន់ក្នុ​ងការជួយលួងលោមពួកគេ ពីទុក្ខសោក ជាពិសេស ក្នុង​អំឡុង​ពេល​ដំបូង​នៃ​ការ​ទទួល​ដំណឹង​

No comments:

Post a Comment