ការណាត់ជួប
តើអ្នកចង់ទទួលបានការណាត់ជួបដ៏ជោគជ័យជាមួយនឹងដៃគូរបស់អ្នក ឬទេ? តើមានវិធីសាស្រ្តណាខ្លះទៅដែលអាចធ្វើឱ្យអ្នកទទួលបានការណាត់ ជួបដ៏ជោគជ័យទៅ? ជាការពិតណាស់ដើម្បីទទួលបានការណាត់ជួបដ៏ជោគជ័យនោះ អ្នកអាចសាកល្បងអនុវត្តតាមវិធីសាស្រ្តមួយចំនួនដែល POPZONE បានបង្ហាញនៅខាងក្រោមនេះ វាមិនមែនជាវិធីសាស្រ្តដែលពិបាកនោះទេ ដូច្នេះសូមតាមដាននៅវិធីសាស្ត្រងាយៗទាំងនោះ ជាមួយនឹង POPZONE ទាំងអស់គ្នា៖
១. ពិនិត្យលើការតែងខ្លួនរបស់អ្នក : នៅ ពេលដែលអ្នកមានការណាត់ជួប អ្នកប្រាកដជាខិតខំរៀបចំខ្លួនរបស់អ្នក ប៉ុន្តែអ្នកត្រូវគិតឱ្យបានច្បាស់ថាតើសម្លៀកបំពាក់ដែលអ្នកបាន ស្លៀក វាសាកសមនិងខ្លួនរបស់អ្នកដែរ ឬទេ?
២. ពេលវេលា : អ្នក ត្រូវតែកំណត់ឱ្យបានច្បាស់ពីពេលវេលា នៃការណាត់ជួបរបស់អ្នក លើសពីនេះអ្នកក៏ត្រូវតែទៅឱ្យទាន់ពេលផងដែរ ព្រោះថាវាជារឿងសំខាន់បំផុត។
៣. បង្ហាញពីចំណាប់អារម្មណ៍របស់អ្នក : នៅ ពេលដែលមានការណាត់ជួបអ្នកគួរតែបង្ហាញឱ្យគេដឹងពីចំណាប់ អារម្មណ៍របស់អ្នកចំពោះការណាត់ជួបនេះ ថាតើអ្នកមានការចាប់អារម្មណ៍យ៉ាងណាដែរ? លើសពីនេះទៅទៀតអ្នកគួរតែបង្ហាញឱ្យគេដឹងពីភាពស្មោះត្រង់របស់អ្នក ដើម្បីឱ្យគេមានភាពជឿជាក់ទៅលើអ្នកកាន់តែខ្លាំង។
៤. ប្រសិនបើការ ណាត់ជួបមិនមានដំណើរការល្អនោះ អ្នកគួរតែរក្សាភាពវិជ្ជមាន អ្នកមិនគួរបង្ហាញពីអត្តចរិករបស់អ្នកឱ្យគេដឹងឡើយ។
ចំណុចល្អៗ ខាងលើនេះ អាចជាគន្លឹះមួយដើម្បីជាជំនួយដល់អ្នកនៅក្នុងការណាត់ជួបដើម្បី ទទួលបានភាពជោគជ័យ ប៉ុន្តែ ការណាត់ជួបនោះបានល្អយ៉ាងណាអាស្រ័យទៅលើវិធីសាស្រ្តរបស់អ្នក។ POPZONE សូមជូនពរឱ្យអ្នកទទួលបានជោគជ័យនៅក្នុងដំណើរជីវិតរបស់អ្នក ប្រកបដោយរស្មីភ្លឺត្រចះត្រចង់។
No comments:
Post a Comment