Tuesday, April 10, 2012

តែ​៧​មុខ​រុក្ខ​ឱសថ ​ព្យាបាល​បញ្ហា​សុខភាព Popzone News | Life & Style

តែ​៧​មុខ​រុក្ខ​ឱសថ ​ព្យាបាល​បញ្ហា​សុខភាព Popzone News | Life & Style

តែ​រុ​ក្ខ​ជា​តិ​ផ្សេ​ង​ៗ​ ​ជួ​យ​ឱ្យ​អ្ន​​ក​មា​ន​អា​រ​ម្ម​ណ៍​ស្រ​ស់​​ស្រា​យ​ ​ជួ​យ​​ស​ម្រួ​ល​ដ​ល់​ប្រ​ព័​ន្ធ​រំ​លា​យ​អា​ហា​រ​ ​ថែ​ម​ទាំ​ង​ ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​ជួ​យ​កែ​ខៃ​ ​និ​ង​ប​ង្កា​រ​ប​ញ្ហា​សុ​ខ​ភា​ព​បា​ន​ ​ទៀ​ត​ផ​ង​.​​.​.​។​
​តែ​អុ​ប​ឆឺ​យ​ ​៖​ ​ជួ​យ​ប​ណ្តេ​ញ​ញើ​ស​ ​ប​​ណ្តេ​ញ​ខ្យ​ល់​ ​ប​ន្ថ​យ​អា​កា​រ​ហើ​ម​ពោះ​ ​ចុ​ក​សៀ​ត​ណែ​ន​ពោះ​ ​ព្យា​បា​ល​វិ​ល​​មុ​ខ​ ​និ​ង​ក្អួ​ត​ច​ង្អោ​រ​។
ប្រ​សិ​ន​បើ​ដា​ក់​ទឹ​ក​ឃ្មុំ​​ចូ​ល​ ​ប​ន្ថែ​ម​ទៀ​ត​ ​កា​ន់​តែ​ល្អ​។​
​តែ​ជី​​រ​អ​ង្កា​ម​ ​៖​ ​ជួ​យ​ក​ម្ចា​ត់​ក្លិ​ន​មា​ត់​ ​​ហើ​យ​ក្លិ​ន​ក្រ​អូ​ប​ ​ប្រ​ហើ​រ​រ​ប​​ស់​ជី​រ​អ​ង្កា​ម​ ​ជួ​យ​ប​ន្ថ​យ​អា​​កា​រ​ឈឺ​ក្បា​ល​ ​ពុ​ល​-​ ​រ​ថ​យ​​ន្ត​ ​ពុ​ល​កា​ណូ​ត​ ​ធ្វើ​ឱ្យ​គេ​ង​ឆា​​ប់​ល​ក់​។​
​តែ​ម្ជូ​រ​ល្ម​ម​ ​ឬ​ម្ជូ​រ​បា​រាំ​ង​ ​៖​ ​ទ​ទួ​ល​ទា​ន​ដើ​ម្បី​បំ​បា​ត់​កា​​រ​ ​ស្រេ​ក​ទឹ​ក​ ​បំ​បា​ត់​ស្ងួ​​ត​ក​ ​កា​ត់​ស្លេ​ស្ម​ ​ប​​ញ្ចុះ​ទឹ​ក​នោ​ម​ ​អា​ច​ប​ន្ថ​យ​ ​និ​ង​ប​ង្កា​រ​កំ​ណ​​ក​ខ្លា​ញ់​ក្នុ​ង​ឈា​ម​​ ​ប​ន្ថ​យ​ស​ម្ពា​ធ​​ឈា​ម​។​
​តែ​ស្លឹ​ក​គ្រៃ​ ​​៖​ ​មា​ន​គុ​ណ​ស​ម្ប​ត្តិ​ជួ​យ​រំ​លា​យ​អា​ហា​រ​ ​ព្យា​បា​ល​ហើ​ម​ពោះ​ ​ចុ​កសៀ​​ត​ ​ព្យា​បា​ល​វិ​ល​មុ​ខ​ ​ប​ន្ថ​យ​-​ ​អា​កា​រ​ណែ​ន​ទ្រូ​ង​ ​ព្យា​បា​ល​ផ្តា​សា​យ​ ​ព្យា​បា​ល​ក្អ​ក​។​
តែ​ម៉ា​ល់​បឺ​រ​រី​ ​ឬ​តែ​ស្លឹ​ក​ម​ន​ ​៖​ ​ជំ​នួ​យ​ស​រ​សៃ​ស​ក់​ ​ក្រ​ច​ក​ ​និ​ង​ឆ្អឹ​ង​ ​ប្រ​ឆាំ​ង​នឹ​ង​រ៉ា​ឌី​កា​ល់​សេ​រី​ ​ប​ន្ថ​យអត្រាកើតទឹកនោមផ្អែម ​ព្រោះ​ស្លឹ​ក​ម​ន​ ​ប​ន្ថ​យ​កា​រ​បឺត​ស្រូប ជាតិស្ករ។​
​តែ​ផ្កា​កុ​លា​ប​ ​៖​ ​ក្លិ​ន​ក្រអូបរបស់ផ្កាកុលាបក្រៀម ជួយបន្ថយភាពតានតឹង ជួយឱ្យមានអារម្មណ៍ធូរស្រាល ឆាប់ គេងលក់ ​ប​ន្ថ​យ​​​​ស​ម្ពា​ធ​ឈា​ម​ ​ជំ​នួ​យ​រ​ដូវ និងជំនួយស្បែក។​
​តែ​ព្នៅ​ ​៖​ ​បំ​បា​ត់​ក្តៅ​ក្នុ​ង ល្ហិតល្ហៃ ធ្វើឱ្យមានអារម្មណ៍ ស្រស់ស្រាយ និងជំនួយកម្លាំង បង្កើនប្រសិទ្ធភាពដល់ប្រព័ន្ធរំលាយ​អាហារ ​ប​ន្ថ​យ​អា​កា​រ​ចុ​ក​សៀ​ត​ ​និ​ង​កា​ត់​ស្លេស្ម។​
​ទោះ​បី​ជា​យ៉ា​ង​នេះ​ក្តី​ ​មិ​ន​គួរទទួលទានទឹកតែ ក្នុងពេលពោះទទេ នោះទេ ព្រោះអាចធ្វើឱ្យអ្នកខ្លះមានអាការ ទល់លាមក ​ពិ​បា​ក​ប​ន្ទោ​ប​ង់​៕

No comments:

Post a Comment