Tuesday, April 10, 2012

ហ្គេម​កុំព្យូទ័រ​ប៉ះ​ពាល់​ក្មេងៗ Popzone News | Life & Style

ហ្គេម​កុំព្យូទ័រ​ប៉ះ​ពាល់​ក្មេងៗ Popzone News | Life & Style


ហ្គេមកុំព្យូទ័រប៉ះពាល់ក្មេងៗ
ក្រុម​គ្រូ​បង្រៀន​នៅ​ប្រ​ទេស​អង់​គ្លេស​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា កុមារ​​ជា​ច្រើន​​មាន​ការ​ងងុយ​ដេក​ខ្លាំង​នៅ​សាលា​រៀន​ ដោយ​សារ​តែ​ពួ​ក​គេ​លេង​ហ្គេម​កុំ​ព្យូ​ទ័រ​រហូត​ដល់​យប់​ជ្រៅ​។
សាស្រ្ដាចារ្យ​ រី​ឆាត​ ហ្គ្រីប​បល​ (Richard Gribble) បាន​និយាយ​ថា ក្មេងៗ​ដែល​មាន​អាយុក្រោម​ ១០ឆ្នាំ​ ជា​ច្រើន​ បាន​ញៀន​នឹង​ការ​លេង​ហ្គេម​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ហត់​នឿយ​ ហើយ​គេង​លក់​នៅ​ពេល​កំពុង​រៀន​។​ គាត់​បាន​រក​ឃើញ​ថា មាន​សិស្ស​របស់​គាត់​ប្រ​មាណ​ ៣ភាគ​៤ ​បាន​លេង​ហ្គេម​រៀង​រាល់​យប់​ ហើយ​សិស្ស​ប្រ​មាណ​ ១ភាគ​៣ ទៀត​លេង​មុន​ពេល​មក​សាលា​។

សាស្រ្ដាចារ្យ​ដដែល​នេះ​បានបង្ហាញ​នូវ​ការ​បារម្ភ​របស់​គាត់​ចំពោះ​បញ្ហា ​នេះ​ នៅ​ក្នុង​ព្រឹត្ត​បត្រ​របស់​សាលា​ ផ្ញើ​ទៅ​ឪពុក​ម្ដាយ​របស់​សិស្ស​ចំនួន ៦០០នាក់​នៅ​សាលា​បឋម​សិក្សា​ Widey Court ស្ថិត​នៅ​ទីក្រុង​ Plymouth។​ គាត់​បាន​សរសេរ​ថា បុគ្គលិក​របស់​សាលា​ បាន​ឃើញ​ពី​កំណើន​សិស្ស​ដែល​គេង​នៅ​យប់​ជ្រៅ​ ​ងងុយ​គេង​ពេល​នៅក្នុង​ថ្នាក់​ គ្មាន​លទ្ធ​ភាព​នឹង​យក​ចិត្ត​ទុក​ដាក់​រៀន​ ហើយ​តែង​តែ​ជជែក​​គ្នា​អំពី​បញ្ហា​ហ្គេម​នៅ​ម៉ោង​រៀន​។

អ្នក​ស្រី​ សារ៉ា​ ម៉ាយ​ដេន​ (Sarah  Maiden)​ ដែល​ជា​អ្នក​ប្រឹក្សា​យោ​បល់​ជាមួយ​ឪពុក​ម្ដាយ​សិស្ស​ បាន​និយាយ​ថា មាន​សិស្ស​ខ្លះ​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ​ ៤០​ម៉ោង​ ក្នុង​មួយ​សប្ដាហ៍​ក្នុង​ការ​លេង​ហ្គេម​។ គាត់​បាន​បន្ថែម​ទៀត​ថា សិស្ស​មួយ​ចំនួន​បាន​លេង​ហ្គេម​រហូត​ដល់​ម៉ោង​ ៤​ទៀប​ភ្លឺ​ ហើយ​ឪ​ពុក​ម្ដាយមិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ​។ ឪ​ពុក​ម្ដាយ​របស់​សិស្ស​ទាំង​នោះ​ គួរ​តែ​តាម​ដាន​កូន​ឲ្យ​បាន​ម៉ត់​ចត់​ជាង​នេះ​។

លោក​ George Muirhead ប្រធាន​សមា​គម​គ្រូ​បង្រៀន​កម្រិត​បឋម​ប្រចាំ​ អង់​គ្លេស ក៏​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​របស់​លោក​ថា ក្មេង​ទាំង​នោះ​មិន​ត្រឹម​តែ​មាន​ការ​នឿយ​ហត់​នឹង​ការ​លេង​ហ្គេម​ទាំង​នោះ​ ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ឲ្យ​ពួក​គេ​អនុវត្ត​តាម​ហ្គេម​ដែល​បង្ហាញ​អំពី​អំពើ​ ហិង្សា​កាប់​ចាក់​ទាត់​ធាក់​ ទាំង​នោះ​ទៀត​ផង​។ អា​ណា​ព្យា​បាល​គួរ​ណែ​នាំ​កូន​អំ​ពី​បញ្ហា​នេះ ហើយ​ត្រួ​ត​ពិនិត្យ​នូវ​ម៉ោ​ង​ចូល​គេង​របស់​ពួក​គេ​ ៕

No comments:

Post a Comment