Tuesday, April 10, 2012

ម្ដាយ​ខ្វះ​អាហារ​អាច​ឲ្យកូ​ន​កើត​ទឹក​នោម​ផ្អែម​ Popzone News | Life & Style

ម្ដាយ​ខ្វះ​អាហារ​អាច​ឲ្យកូ​ន​កើត​ទឹក​នោម​ផ្អែម​ Popzone News | Life & Style


ម្ដាយខ្វះអាហារអាចឲ្យកូនកើតទឹកនោមផ្អែម
អ្នក​វិទ្យាសាស្រ្ដ​មួយ​ក្រុម​បាន​រក​ឃើញថា​ ​ម្ដាយ​ដែល​ខ្វះ​របប​អាហារ​អំឡុង​ពេល​មាន​គក៌​​ អាចធ្វើ​ឲ្យ​​កើន​ឡើង​នូវ​គ្រោះ​ថ្នាក់​​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​ទឹក​នោម​ ផ្អែម​របស់​កូន​ក្នុង​ផ្ទៃ​ នៅ​ពេល​ពួក​គេឈាន​ដល់​វ័យ​​ចាស់​​។
ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ ការ​ទទួល​អាហារ​ត្រឹម​ត្រឹម​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​។
ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ បាន​បង្ហាញ​ថា ការ​ទទួល​អាហារ​ខ្វះ​ជីវ​ជាតិ​​ អាច​ធ្វើ​ឲ្យ​​​បាត់​បង់​នូវ​ហ្សែន​ម៉្យាង​ដែល​មាន​ឈ្មោះ​ថា Hnf4a ដែល​​ជា​ហ្សែន​ដែល​ដើរ​តួនា​ទី​សំខាន់​ក្នុង​ការ​ការ​ពារ​កុំឲ្យ​កើត​ជំងឺ​ ទឹក​នោម​ផ្អែម​។

អ្នក​ស្រី​ វេជ្ជ​បណ្ឌិត Susan Ozanne មក​ពី​សាកល​វិទ្យា​ល័យ​ ខេម​ប្រ៊ីជ​ ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​និយាយ​ថា ការ​ស្រាវ​ជ្រាវ​នឹង​នៅ​តែ​បន្ត​ធ្វើ​ត​ទៅ​ទៀត​។ អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា ការ​ទទួល​ទាន​អាហារ​ដែល​ត្រឹម​ត្រូវ​ គឺ​មាន​សារៈ​ប្រ​យោជន៍​ខ្លាំង​ណាស់​ចំពោះ​មនុស្ស​គ្រប់​រូប​ ប៉ុន្តែ​ការ​ទទួល​ទាន​អាហារ​ដែល​ត្រឹម​ត្រូវ​ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ គឺ​កាន់​តែ​មាន​ប្រ​យោជន៍​ថែម​ទៀត​ ពី​ព្រោះ​វា​ទាក់​ទង​ដល់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​។

ដោយ ​សារ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​តេសន៍​លើ​ស្រ្ដី​មាន​ផ្ទៃ​ពោះ​ ទើប​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​យក​សត្វ​កណ្ដុរ​មក​ជំនួស​វិញ​។ ពួក​គេ​បាន​ឲ្យ​ចំណីរ​ដែល​ខ្វះ​ជីវ​ជាតិ ប្រូតែន​​ឲ្យ​ទៅ​សត្វ​កណ្ដុរ​ដែល​កំពុង​មាន​កូន​ ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា មាន​អត្រា​នៃ​ការ​ផ្ទុក​​​​នូវ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី​២ ទៅ​លើ​កូន​កណ្ដុរ ដូច​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រំពឹង​ទុក​។

No comments:

Post a Comment