Wednesday, April 11, 2012

សិច​​នៅ​​អាយុ​​ច្រើន​​ជាង​​​៥០​​​ល្អ​​​ទេ? ​ Popzone News | Life & Style

សិច​​នៅ​​អាយុ​​ច្រើន​​ជាង​​​៥០​​​ល្អ​​​ទេ? ​ Popzone News | Life & Style


វិធីសម្រកទម្ងន់ ១ខែ បាន២គីឡូ


ថ្មី ​ៗ នេះ​មាន​ការ​សិក្សា​មួយ​ស្ដី​អំពី​ថា​តើ បុរស​-ស្ត្រី​គួរ​តែ​មាន​ការ​រួម​ភេទ​ក្នុង​ពេល​ដែល​ខ្លួន​មាន​​អាយុ​ច្រើន​ ជាង​ហាសិប​ឆ្នាំ​ឬ​យ៉ាង​ណា? ចម្លើយ​ដែល​គេ​ទទួល​បាន​នោះ​គឺ ប្រាកដ​ណាស់​អាច​ ដោយ​​សារ​មូល​ហេតុ​ប្រាំ​បី​យ៉ាង​ដូច​តទៅ៖
1- មិន​បារម្ភ​ពី​ការ​មាន​កូន
លោក​ស្រី​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​ គឺ​ ម៉ាហ្គារ៉េត វ៊ើមេន (Magaret E. Wierman) បាន​មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ស្ត្រី​មាន​អាយុ​ក្នុង​ចន្លោះ​ពី​សែសិប​ទៅ​ហាសិប​​ អាច​មាន​ឱកាស​មាន​កូន​បាន។ តែ​ការ​ព្រួយ​បារម្ភ​នេះ​បាន​បាត់​ទៅ​វិញ​ក្រោយ​ស្ត្រី​នោះ​ បាន​បាត់​រដូវ។ ដូច្នេះ​មិន​បាច់​បារម្ភ​​ក្នុង​ការ​មាន​កូន​ទេ។
2- បញ្ហា​ក្នុង​ពេល​រួម​សង្វាស
នៅ​ពេល​ដែល​លោក​អ្នក​មាន​អាយុ​ចាប់​ពី​ហាសិប​ឆ្នាំ​ទៅ កូន​ៗ​របស់​លោក​អ្នក​នឹង... ​មិន​រំខាន​ពេល​ដំណេក​របស់​អ្នក​ឡើយ ឬក៏​គេ​មិន​ក្រោក​នា​ពាក់​កណ្ដាល​យប់​ទេ ព្រោះ​គេ​ធំ​ៗ​ហើយ។ កូន​ៗ​មាន​ភាព​ឯករាជ​របស់​គេ​ម្នាក់​ៗ ហើយ​ប្ដី​ប្រពន្ធ​មាន​ពេល​វេលា​ច្រើន​សម្រាប់​ខ្លួន​ឯង។​​
ពេល​វេលា​ ជា​កត្តា​ធំ​ណាស់​ក្នុង​ជីវភាព​នៅ​លើ​គ្រែ​របស់​ប្ដី​ប្រពន្ធ។
3- ដឹង​អ្វី​ដែល​ចង់​បាន
ប្រាកដ​ណាស់​អ្នក​​នឹង​មិន​អៀន​ប្រៀន​ដូច​កាល ​ពី​នៅ​ក្មេង​នោះ​ឡើយ។ ខ្លួន​អ្នក​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ជីវិត និង​មាន​សកម្មភាព​ដ៏​រស់​រវើក។
4- អ្នក​ចង់​បាន​កាន់​តែ​ច្រើន
មាន​អ្នក​ជំនាញ​ជា​ច្រើន​បាន​ប្រាប់​លោក​អ្នក ​ថា នៅ​ពេល​ដែល​យើង​មាន​អាយុ​ច្រើន នោះ​ការ​ផលិត​អ័រម៉ូន​នៅ​ក្នុង​រាង​កាយ​យើង​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​តាម ​នោះ​ដែរ។ ប្រសិន​បើ​មាន​បញ្ហា​ចំណង់ លោក​អ្នក​អាច​ប្រើ​ថ្នាំ​ជំនួយ​បាន​​ តែ​​ពេល​ខ្លះ​វា​អាច​មាន​ឥទ្ធិពល​មិន​ល្អ​លើ​សុខភាព​យើង។ សូម​ទៅ​ប្រឹក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ។
5- អ្នក​មិន​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ
សម្រាប់​ប្រជា​ជន​នៅ​បណ្ដា​ប្រទេស​លោក​ខាង​ លិច ក្រោយ​ពី​ការ​ធ្វើ​ការងារ​អស់​រយៈ​ពេល​យ៉ាង​​យូរ​នោះ គេ​គ្រប់​គ្នា​មាន​ប្រាក់​សោធន​និវត្ត​សម្រាប់​ចំណាយ រួម​ទាំង​ប្រាក់​សន្សំ​ដែល​រក​បាន​កាល​ពី​មុន។ លោក​អ្នក​បាន​ធ្វើ​ការ​ងារ​ច្រើន​ហើយ​កាល​ពី​មុន ឥឡូវ​នេះ​ជា​ពេល​ដែល​ត្រូវ​ចំណាយ​លើ​ជីវិត​ដ៏​ស្រស់​ស្អាត​របស់​លោក​អ្នក។
6- ត្រូវ​ការ​ទឹក​រំអិល
វា​ជា​ការ​ពិត​ណាស់ ការ​ប្រែប្រួល​របស់​អ័រម៉ូន​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ស្ងួត​ចំពោះ​កន្លែង​ អវៈយវៈ​ភេទ​របស់​ស្ត្រី។ ចាំ​បាច់​ត្រូវ​ប្រើ​ទឹក​រំអិល​ដើម្បី​ជៀស​វាង​ការ​ឈឺ​ចាប់​ពី​ការ​ដាច់​ រលាត់​ផ្សេង​ៗ ក៏​ដូច​ជា​ការ​ឆ្លង​ជំងឺ​ជា​ដើម។
7- ការងារ​មាន​ស្ថិរភាព
អ្នក​អាច​មាន​​ស្ត្រេស​ខ្លះ​ៗ ប៉ុន្តែ​សង្ឃឹម​ថា​នៅ​អាយុ​នេះ អ្នក​នឹង​មិន​មាន​ស្ត្រេស​ក្នុង​ការងារ​ដូច​កាល​ពី​ពេល​ដែល​អ្នក​មាន​អាយុ​ ជាង​​ម្ភៃ សាមសិប ឬ​សែសិប​ឆ្នាំ​នោះ​ឡើយ។ លោក​អ្នក​ហាក់​ដូច​ជា​បាន​សម្រេច​គោល​ដៅ​ការងារ​របស់​អ្នក​ហើយ។ ស្ត្រេស​ជា​ជំងឺ​​ដែល​មាន​ការ​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ។
8- បញ្ហា​របស់​ដៃ​គូ​
នេះ​មិន​មែន​​ជា​បញ្ហា​ធំ​នោះ​ឡើយ​ ព្រោះ​វា​អាច​កែ​ខៃ​បាន។ បញ្ហា​ខ្លះ​បណ្ដាល​មក​ពី​ស្ត្រី ហើយ​បញ្ហា​ខ្លះ​ក៏​បណ្ដាល​មក​ពី​បុរស​ដែរ។​​​​

​ ​​​នេះ​ជា​អត្ថបទ​​មួយ​ដែល​ជា​លទ្ធផល​នៃ ការ​ស្រាវ​​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​បរទេស​ដែល​គេ​​បាន​ធ្វើ​ការ​ អង្កេត​ទៅ​លើ​បុរស​ស្ត្រី​ដែល​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ ខុស​ពី​ប្រទេស​ខ្មែរ​យើង។ ​ខ្មែរ​សារិកា​សង្ឃឹម​ថា​ លោក​អ្នក​អាន​អត្ថបទ​នេះ​ជា​មួយ​នឹង​ការ​ពិចារណា​ពី​កាល​ អាកាស​ និង​ទី​កន្លែង​ឬ​ស្ថាន​ភាព​ជុំ​វិញ​ដែល​អ្នក​រស់​នៅ។

No comments:

Post a Comment